1494889977
បទយកការណ៍

Advertise on podcast: បទយកការណ៍

Categories
This podcast has
75 episodes
Date created
2020/01/14
Latest episode
2026/11/09
Average duration
10 min.
Release period
3 days

Description

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Podcast episodes

Check latest episodes from បទយកការណ៍ podcast


មនុស្សរាប់រយនាក់ចូលរួមជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ រំលឹកខួប ៧៣ឆ្នាំ បុណ្យឯករាជ្យជាតិកម្ពុ
2026/11/09
៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕
ស្បៃខ្មែរ៖ ពីកេរដំណែលដូនតា ទៅជាស្ពាននៃការទូតវប្បធម៌អំឡុងជំនួបកំពូលហ្វ្រង់កូហ្វូនី
2026/11/08
ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាការប្រើប្រាស់សិល្បៈប្រពៃណី ជាស្ពាននៃការទូតវប្បធម៌ផងដែរ៕
ធ្វើពីសារុង Les veilleurs ស្នាដៃរបស់​សិល្បករ ថាង សុធាទាក់ទាញ​ការកោតសរសើរពី ​ភ្ញៀវបារាំង
2026/11/05
អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepers​របស់​សិល្បករ ថាង សុធា​បានបង្ហាញមុខ​នៅ​សាលពិព័រណ៍របស់​លោក​លី សាត ក្នុង​សង្កាត់​Saint Germain des Prés កណ្តាល​ក្រុង​ប៉ារីស។ លោក​ម៉ឹង រដ្ឋា​ ប្រជាជនខ្មែរម្នាក់ដែល​រមែង​ឧបត្ថម្ភគាំទ្រ​ស្នាដៃ​សិល្បៈ​ខ្មែរជា​អ្នកផ្តួចផ្តើម​គំនិត​ចង់​ឲ្យ​សាធារណជនបារាំងស្វែងយល់​ពី​ការវិវត្តន៍ និងការរីកចម្រើន​ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់​សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផា​បានចុះទៅ​យកព័ត៌មាន​ផ្ទាល់​នៅសាលពិព័រណ៍ លី ៖
១០០​ឆ្នាំ​នៃបណ្ណ​សារដ្ឋាន​ជាតិ​៖ អ្នកសិក្សា​ស្រាវ​ជ្រាវ​ចង់​ឱ្យ​បណ្ណ​សារ​ជាតិ​បំប្លែង
2026/11/05
រយៈពេលមួយសតវត្សរ៍(១៩២៦-២០២៦) ដែលបណ្ណសារដ្ឋានជាតិដើរតួនាទី​ជាឃ្លាំងស្តុកទុកឯកសារសំខាន់ៗរបស់កម្ពុជា ដែល​រួមមានឯកសាររដ្ឋបាល សន្ធិសញ្ញានានា ផែនទី ព្រមទាំងឯកសារកម្រផ្សេងទៀត។ ប្រមុខរដ្ឋា​ភិ​បាល​កម្ពុជាចាត់​ទុក​ឯកសារ​ក្នុង​បណ្ណ​សារ​ដ្ឋាន​ជាតិ​​មាន​តម្លៃជាង​មាស​ដុំ​ និង​ឆ្លុះ​បញ្ឆាំង​ពី​ឫសកែវនៃដួង​ព្រលឹង​ជាតិ​ខ្មែរ​។​ ឆ្លងកាត់​រយៈពេល​ ១០០​ឆ្នាំមក​នេះ​ ឯ​ក​សារ​មួយ​ចំនួន​បានរង​ការ​ពុក​ផុយ​ ដោយសារ​កត្តា​ផ្សេងៗ​ និង​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ ខណៈរដ្ឋ​គ្រោង​បញ្ចូល​ឯកសារ​ទាំង​នោះ​ក្នុងទម្រង់​ឌីជី​ថលឱ្យ​អស់​​ត្រឹម​ឆ្នាំ ២០៤០។ ចំពោះអ្នក​សិក្សា​ស្រាវជ្រាវ ការ​បំប្លែង​​​ឯក​សារ​ជា​ទម្រង់​ឌីជីថល ជា​រឿង​ដែល​គួរ​ធ្វើ​ ព្រោះ​​ផ្តល់ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​ចំណេញ​ពេល​វេលា។​
មន្ត្រី​បណ្ណសារដ្ឋានជាតិ​កំពុង​បន្ត​សង្គ្រោះ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំង​ពី​ជំន
2026/11/03
បណ្ណសារដ្ឋានជាតិ គឺ​ជា​ឃ្លាំង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​រដ្ឋបាល​កម្ពុជា ​ដែល​បាន​រក្សា​ទុក​ឯកសារ​រាប់ម៉ឺន ​តាំង​ពី​សម័យ​អាណាព្យាបាល​បារាំង​រហូត​ដល់​បច្ចុប្បន្ន។ តែ​ឯកសារ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​អាយុកាល និង​កត្តា​បរិស្ថាន។ ការ​ជួយសង្គ្រោះ និង​ការ​ធ្វើ​ឌីជីថលនីយកម្ម​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ដើម្បី​រក្សា​មរតកឯកសារជាតិទាំង​នេះ៕
ពលរដ្ឋស្នើឲ្យពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅទៅវាលរេញ
2026/10/29
កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង២០គីឡូម៉ែត្រ ពីផ្សារត្រពាំងរពៅ ខេត្តកំពត ដល់ផ្លូវបំបែកវាលរេញ ខេត្តព្រះសីហនុ កំពុងបន្តរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ផ្លូវមានស្ថានភាពរអិល និងរលាក់នៅរដូវវស្សា ខណៈរដូវប្រាំងមានធូលីដីហុយខ្លាំង បង្កការលំបាក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រំពឹងថា រដ្ឋាភិបាលនឹងពន្លឿនការកែលម្អកំណាត់ផ្លូវជាតិលេខ៣ ឲ្យប្រសើរឡើង៕
ការសម្លាប់ និងជួញដូរសត្វព្រៃកំពុងបំផ្លាញអេកូទេសចរណ៍យ៉ាងស្ងៀមស្ងាត់
2026/10/26
ព្រៃព្រឹក្សាដ៏ស្រស់បំព្រង សំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មានតម្លៃទាក់ទាញបេះដូងភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកកាន់តំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពីក្រោយសម្រស់ដ៏ស្រស់ត្រកាលនេះ ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃ កំពុងក្លាយជាឃាតករលាក់មុខ បំផ្លាញសក្តានុពលសេដ្ឋកិច្ចបៃតង និងក្តីសង្ឃឹមរបស់សហគមន៍មូលដ្ឋានយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា នៅតាមតំបន់ការពារធម្មជាតិនានា ក៏មានអ្នកការពារជួរមុខជាច្រើនកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិរក្សសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍៕
កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ
2026/10/23
កុបកម្ម និង​បាតុកម្ម​ដ៏ហិង្សា​នៅទីក្រុង​ប៉ារីស​ កាលពីថ្ងៃសៅរ៍ទី ១៧​តុលាបាន​បន្សល់ទុកនូវ​ស្លាកស្នាមគួរ​ឲ្យកត់សំគាល់ ទាំងការខូច ខាតបង់​សម្ភារៈ និង​ផ្លូវចិត្ត​​​របស់​ស្រ្តីខ្មែរម្នាក់ ដែល​ជា​ម្ចាស់​ហាង​កាត់សក់​នៅ​ម្តុំ Place de la République។ មិនទាន់ងើប​ រើរួចខ្លួន​ពីការខាតបង់ដោយសារ​ការវាយសម្រុកចូលលួច​របស់របរក្នុងហាងកាលពី​ប៉ុន្មាន​ថ្ងៃមុនផង លោកស្រី​អៀ វ៉ាណេសា​ម្ចាស់ហាងកាត់សក់កំពុងបារម្ភ​ពី​សុខសុវត្ថិភាព ព្រោះថា នៅថ្ងៃសៅរ៍នេះ បាតុកម្ម​តវ៉ាអាច​ផ្ទុះកើតឡើង​សាជាថ្មី នៅប៉ារីស។ ទៅតាម​ការអំពាវនាវ​របស់គណបក្ស​នយោបាយ និងសហជីព នៅចំពោះមុខនយោបាយ​រឹងត្អឹងរបស់រដ្ឋាភិបាល ​សិស្សនិស្សិត និងប្រជាជនបារាំងជាទូទៅ​ប្រកាស​ចុះថ្នល់​ធ្វើបាតុកម្ម បើទោះបីជា​អាជ្ញាធរ​ព្រមាន​ចាត់វិធានការម៉ឺងម៉ាត់​ប្រឆាំង​ក្រុមកុបករ និង​បាតុករហិង្សា។​​
មាស វិសាល​ស្វែងរករៀនភាសាខ្មែរ ព្រោះតែចង់​និយាយ ទាក់ទងជាមួយម្តាយ
2026/10/23
នៅទីក្រុង​ប៉ារីស សាលារៀន​ខ្មែរមិនត្រឹម​ជា​កន្លែង​បង្រៀនភាសា​ខ្មែរ​ដល់​ជនជាតិបារាំង​ដើមកំណើតខ្មែរ ឬ​ជនជាតិបារាំង​សុទ្ធ ប៉ុន្តែ ជាកន្លែង​ចែករំលែក​ចំណេះដឹង ផ្សព្វផ្សាយ​វប្បធម៌ ប្រវត្តិសាស្រ្ត​ខ្មែរ​ដល់​ជនបរទេស និង​កូនខ្មែរ​ដែល​កើតធំដឹងក្តីនៅទឹកដីបារាំង។ចូល​ខ្លួន​ជា​ប្រធានថ្មី​របស់​សមាគម​វប្បធម៌​បារាំង​ខ្មែរ ដែលជាម្ចាស់គ្រប់គ្រង​សាលារៀនខ្មែរនៅប៉ារីស មាស​ វិសាលប្រាថ្នាចង់​ឲ្យ​សាលារៀនខ្មែរ​នៅប៉ារីស​​ក្លាយជា​កន្លែងជួបជុំដោះដូរ​បទពិសោធន៍ និង​ជាកន្លែង​ក្រេបយកចំណេះដឹង មិនថា ភាសាខ្មែរ ឬវប្បធម៌ទំនៀមទម្លាប់រស់នៅ​របស់​ប្រជាជន​ខ្មែរ។
អនាគតភាសាស្អូចកំពុងប្រឈមនឹងការសាបសូន្យ
2026/10/23
ជនជាតិដើមភាគតិចស្អូចភាគច្រើនរស់នៅជិតផ្សារវាលរេញ ម្ដុំវត្តសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនជាតិស្អូចមានចំនួន ៤៣គ្រួសារ កំពុងរស់នៅលាយឡំជាមួយពលរដ្ឋខ្មែរ និងប្រើប្រាស់ភាសាខ្មែរជំនួសឱ្យភាសាកំណើត។ ចាស់ទុំជនជាតិដើមភាគតិចស្អូចកំពុងព្រួយបារម្ភជាខ្លាំងពីជោគវាសនាភាសា និងអត្តសញ្ញាណរបស់ជនជាតិស្អូចនាពេលអនាគត ខណៈកូនចៅកាន់តែឃ្លាតឆ្ងាយពីភាសាកំណើត ៕
បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត
2026/10/19
ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ​១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ ប្រៀបបាននឹងអង្គចងចាំរដ្ឋបាលប្រទេសកម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយមានទាំងផ្អែមល្ហែម និងល្វីងជូរចត់។ ក្នុងន័យនេះ បណ្ណាសារ ជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត សម្រាប់ការសិក្សាស្រាវជ្រាវ ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា៕
ផលិតផលកសិកម្ម​កម្ពុជា​បង្ហាញមុខ​យ៉ាងហ៊ឹកហ៊ាក់ជាលើកទី​១​ នៅ​ពិព័រណ៍ចំណីអាហារSIAL ប៉ារីស
2026/10/18
សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្ម​កម្ពុជា​ប្រមាណជាង​៣០​បាន​បង្ហាញមុខ​យ៉ាង​ព្រោងព្រាត​នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារអន្តរជាតិ SIAL Paris ​ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី​១៧ ដល់​ថ្ងៃទី​២១​តុលា។ ជាលើកទី១នៅក្នុង​ប្រវត្តិ ​ចូលរួម​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ ​ចំណីអាហារអន្តរជាតិនៅទីក្រុង​ប៉ារីស​(ពិព័រណ៍​ស្យាល់ប៉ារីស SIAL Paris) កម្ពុជា​មាន​ពន្លាជាតិធំទូលាយ​នៅក្នុង​ចំណោម​ពន្លាជាតិ​របស់​ប្រទេស​ជាង​១២០​ដែលបានចូលរួម។  ​​ឈាង បុប្ផាបានទៅធ្វើបទយកការណ៍​នៅ​ឧទ្យានពិព័រណ៍​ Parc d’exposition ជាយក្រុង​ប៉ារីស។
អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត
2026/10/17
អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។
ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្
2026/10/15
ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរក្នុងអាជីពកម្មករកាត់ដេរ៕
បុណ្យភ្ជុំ​បិណ្ឌ​​វត្តព្រះ​វិហារសួគ៌ ខេត្ត​កណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ
2026/10/12
​វត្តព្រះ​វិហារ​សួគ៌ក្នុងខេត្តកណ្តាល  បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយ​កម្មវិធីបំបោលក្របី និងសេះ។  ​ពិធី​​បំបោល​ក្របីនិងសេះ គឺជា​ទំនៀមទម្លាប់​ ពីដូនតា ដើម្បី​សុំ​សេចក្តីសុខ​ពី​លោកតា​ម្ចាស់​ស្រុក និងឧទ្ធិសដល់បារមី​​ព្រះអង្គ​វត្តព្រះ​វិហារ​សួគ៌ ដើម្បីសុំឲ្យលោក​ថែរក្សា​អ្នកស្រុក និង​សត្វ​ពាហនៈ កុំមាន​ជំងឺ​ឈឺថ្កាត់៕

Podcast reviews

Read បទយកការណ៍ podcast reviews


0 out of 5
0 reviews

Podcast sponsorship advertising

Start advertising on បទយកការណ៍ relevant audience podcasts


What do you want to promote?

You may also like to advertise on these Podcasts