1494890001
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Advertise on podcast: ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Rating
★★★★★
5
from
1 reviews
Categories
Country
United States
This podcast has
27 episodes
Language
English
Date created
2020/01/14
Latest episode
2026/11/05
Average duration
6 min.
Release period
11 days

Description

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Unlock ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast


អឺរ៉ុបមិនរំពឹង​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ​ពី​នយោបាយការបរទេសរបស់​លោក ត្រាំ
2026/11/05
បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិក​ពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មី​ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស លោក ដូណាល់ ត្រាំ អាចផ្តោតកាន់តែខ្លាំងលើវិស័យការបរទេស ដែលជាផ្នែកមួយស្ថិតក្រោមអំណាចផ្ទាល់របស់ប្រធានាធិបតីអាមេរិក​។ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ទទួល​បរាជ័យបាក់មុខខ្លាំង ក្នុងការបោះឆ្នោតសភា​អាមេរិក​ពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ អ្នកបោះឆ្នោតអាមេរិក បាន​បង្ហាញការធុញទ្រាន់នឹងការធ្វើអន្តរាគមន៍យោធា​និង​ការទូត​អាមេរិក នៅក្រៅប្រទេស។ ម្ចាស់ឆ្នោត​អាមេរិក ចង់ឲ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តោតលើបញ្ហាប្រចាំថ្ងៃ ដូចជាវិបត្តិជីវភាព​ អតិផរណាទំនិញ និងបញ្ហា​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ដែល​ជា​ឆ្នាំងបាយ​ក្នុងស្រុក​អាមេរិក​ច្រើន​ជាង​រឿង​ខាងក្រៅ​។ និន្នាការនេះ អាចធ្វើឲ្យទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កាន់តែប្រុងប្រយ័ត្នចំពោះការចំណាយ និងការចូលរួមលូកដៃក្នុងជម្លោះអន្តរជាតិ។ ក៏​ប៉ុន្តែ វាពុំ​មែនមានន័យថា គោលនយោបាយការបរទេសអាមេរិក នឹងប្រែជាទន់ភ្លន់ចំពោះបណ្តាប្រទេស​អឺរ៉ុប នោះទេ។​ ដ្បិត​ លោក ត្រាំ នៅតែមានពេល២ឆ្នាំថែមទៀត ក្នុងការកំណត់ទិសដៅការបរទេសរបស់អាមេរិក។  លោក ត្រាំ នឹងអាច​បន្តអនុវត្តអ្វី​ស្រេច​នឹង​ចិត្ត​ឯងទៀត​។ នេះជាការបញ្ជាក់ថា ប្រទេសអឺរ៉ុប មិនអាចសង្ឃឹមលើការផ្លាស់ប្ដូរនយោបាយបរទេសរបស់អាមេរិក ​ក្នុងអនាគតឆាប់ៗនេះទេ។ ក្រៅពី​វិស័យ​ការទូត ចៅហ្វាយ​សេតវិមាន​ ក៏​នៅតែមានអំណាចយ៉ាងទូលំទូលាយលើ សន្តិសុខ ការពារជាតិ និងពាណិជ្ជកម្ម។ ភាគី​អឺរ៉ុប ចាំបាច់​ត្រូវតែត្រៀមខ្លួនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន​។ ចំពោះ​សហភាពអឺរ៉ុប ការបរាជ័យរបស់គណបក្សសាធារណរដ្ឋ ក៏មិនអាចស្តារទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ឲ្យ​ត្រឡប់ទៅល្អូកល្អើន​ដូចអតីតកាល បានទេ​។ រដ្ឋអំណាច​ទីក្រុងវ៉ាស៊ីនតោន ក្រោម​កណ្តាប់​ដៃ​របស់​លោក ត្រាំ នឹងបន្តផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ​ខ្លួន ជាជាងផលប្រយោជន៍របស់សម្ព័ន្ធមិត្ត។ ផ្ទុយទៅវិញ  លោក​អាចកាន់តែខឹងសម្បារ និង មិនអាចព្យាករបាន បន្ទាប់ពីបរាជ័យក្នុង​ការ​បោះឆ្នោត​សភា​ក្នុងស្រុក​លើកនេះ។ ចំណែក​វិស័យ​ការពារជាតិ​វិញ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចអាណត្តិ​ទី២ ទំនាក់ទំនងយោធា​ជាមួយអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពី​ដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើអឺរ៉ុប អាមេរិក​មិនសូវប្តេជ្ញាចិត្តក្នុងវិស័យការពារសន្តិសុខ​ទេ​។ ដូច្នេះ អឺរ៉ុបមិនគួររំពឹងថា ការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងនាំមកនូវការស្តារទំនាក់ទំនងដូចមុនឡើយ។ រដ្ឋបាលអាមេរិក ស្ទើរគ្រប់ជំនាន់ក៏បានទាមទារឲ្យអឺរ៉ុបទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខនិងការពារ​ជាតិ​របស់ខ្លួន។ ចូរកុំភ្លេច​ថា​ រដ្ឋអំណាច​ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាសតាំងពីសម័យអតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ ថា អាមេរិក​ងាក​នឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅតំបន់​អាស៊ី។ ហើយក្នុង​​សម័យ​លោក ដូណាល់ ត្រាំ​នេះទៀត​ គឺអាមេរិក​ងាកខ្លាំងទៅ​តំបន់​អាមេរិក​ឡាទីន។​ ក្នុងស្ថានភាពបច្ចុប្បន្ន​ អឺរ៉ុបត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង និងពង្រឹងឯកភាពក្នុងតំបន់ ព្រោះការរួបរួមគ្នានេះជាលក្ខខណ្ឌចាំបាច់សម្រាប់ការធានាសន្តិសុខ និងពង្រឹង​ម្ចាស់ការលើខ្លួនឯង​។​ ចំពោះវិបត្តិសង្គ្រាម​អ៊ុយក្រែន ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យអាចបង្កើនសម្ពាធឲ្យអាមេរិកបន្តគាំទ្ររដ្ឋាភិបាលក្រុងកៀវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសម្ព័ន្ធយោធាអូតង់។ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ មិនរំពឹងថា លោក ត្រាំ នឹងផ្លាស់ប្តូរជំហររបស់លោកភ្លាមៗទេ ដោយសារលោកនៅតែផ្តល់សារៈសំខាន់ខ្លាំង​ដល់ចំណងមេត្រីភាព​ផ្ទាល់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ ​ជាពិសេស លោកនៅតែមានទំនោរស្រប ឬ​ទោរទន់​តាម​រុស្ស៊ី ហើយ​​អាចបង្កភាពតានតឹងជាមួយសភាអាមេរិកថ្មី ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​។ ដ្បិត​ថា​ ក្រុម​គណ​បក្ស​ប្រជាធិបតេយ្យ ទំនង​ជា​ចង់​ជំរុញ​ឲ្យ​សហការស៊ីជម្រៅ​ជា​មួយ​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ​និងជួយ​គាំទ្រកាន់តែច្រើន​ដល់​​រដ្ឋាភិបា​ល​ទីក្រុង​កៀវ ​​។ ដោយឡែក ​គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ​ ក៏
ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធ​​អ៊ីពែសូនិកដ៏គ្រោះថ្នាក់
2026/10/13
កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន​បាញ់​បង្ហោះសាកល្បង​ នូវមីស៊ីល​​អ៊ីពែសូនិក ដំបូងបង្អស់ ដែល​ផលិតនៅលើទឹកដី​កូរ៉េខាងត្បូងដោយ​ផ្ទាល់​។ ការសាកល្បងនេះ​ គឺបាន​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកូរ៉េខាងជើង បានបាញ់​សាក​មីស៊ីលអ៊ីពែសូនិកចម្ងាយ​មធ្យម១គ្រាប់ដែរ​។ ទំព័រថ្មី​នៃ​ការប្រកួតប្រជែង​សព្វាវុធអ៊ីពែសូនិក បាន​ចាប់ផ្តើម​បើក​​ហើយនៅ​ឧបទ្វីបកូរ៉េ។ តើអ្វីទៅជា​អាវុធអ៊ីពែសូនិក ហើយតើវាមានគ្រោះថ្នាក់បែបណា​? ការប្រកួតប្រជែង​អាវុធអ៊ីពែសូនិក បានចាប់ផ្តើមជាផ្លូវការ​ហើយ រវាងប្រទេសកូរ៉េបងប្អូនទាំង​។ ប៉ុន្មានថ្ងៃ​ក្រោយកូរ៉េខាងជើង បានបាញ់សាក​មីស៊ីលអ៊ីពែសូនិក នៅ​ថ្ងៃទី​៩តុលាកូរ៉េខាងត្បូងបាន​បាញ់សាកល្បងអាវុធប្រភេទនេះដែរ​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ចែម្យុង បាន​ចូលរួម​តាមដានទស្សនាដោយ​ផ្ទាល់ នូវការ​បាញ់សាកល្បងនូវមីស៊ីលអ៊ីពែសូនិក ដែលកូរ៉េខាងត្បូងបានផលិតដោយខ្លួនឯ​ង។​ អ្វីទៅជាអាវុធអ៊ីពែសូនិក​? អាចចាត់ទុកបាន​ថាជាគ្រឿងសព្វាវុធ​អ៊ីពែសូនិក (Hypersonic) គឺទាក់តែ​សព្វាវុធនោះមានល្បឿនហោះលឿនជាងល្បឿន​​សំឡេងដល់ទៅ​៥ដង​ ពោលគឺចាប់ពី ​៦១០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ជាមួយ​នឹង​​ល្បឿន​ដ៏លឿន​នេះ មានន័យថាអាវុធនេះ​ចំណាយ​ពេលតិចបំផុតដើម្បីទៅដល់គោលដៅ ហើយក៏មានន័យថាសត្រូវ​មាន​រយៈពេលតិចបំផុត ដើម្បីតាមស្ទាក់ឬត្រៀមលក្ខណៈបង្ការ។ នៅលើអាវុធអ៊ីពែសូនិក គេអាចបំពាក់ក្បាល​គ្រាប់ផ្ទុះ​​ច្រើនប្រ​ភេទ មិនថាគ្រាប់ធម្មតា ឬគ្រាប់​នុយក្លេអ៊ែរ​​។ តួខ្លួន​​យាន​អ៊ីពែសូនិក​មុននឹងហោះសំកាំងក្នុងល្បឿនយ៉ាងលឿនបាន គឺទាល់តែវាត្រូវបាន​បាញ់បង្ហោះឡើងទៅលើ​សុញ្ញកាស ដោយយាន​បង្ហោះ​អវកាស ឬអាចជា​យានបាលីស្ទិក​។ ទាំងនេះគឺជាលក្ខណៈ និង​ជា​​អត្ថប្រយោជន៍ដ៏ពិសេសនៃអាវុធអ៊ីពែសូនិក។ ក្រៅពីមានល្បឿនលឿន អាវុធអ៊ីពែសូនិកអាចបត់ឆ្វេងបត់ស្តាំ​ មុជក្បាលចុះ​ឬហោះឡើងលើបានយ៉ាងងាយ ដែលធ្វើ​ឲ្យ​ប្រតិបត្តិការ​តាមស្ទាក់កាន់​​តែជួបការលំបាក។ ប្រព័ន្ធខែលការពារផ្លូវអាកាស​ទំនើបបំផុតនាពេលបច្ចុប្ប​​ន្ន​នេះ អាច​មានលទ្ធភាពតាមស្ទាក់តែប្រភេទមីស៊ីល​បាលីស្ទិក​ និង​មីស៊ីលក្រ័រស្យែរសាមញ្ញប៉ុណ្ណោះ។ ដូច្នេះ​ មីស៊ីលអ៊ីពែសូនិក គឺជា​ការគំរាម​ដ៏គ្រោះថ្នាក់​ ដែលពិបាក​តាមស្ទាក់​។ នេះគឺជាសំដីអះអាងរបស់​លោក Hong Sung-Pyo អ្នកជំនាញ​នៅវិទ្យាស្ថាន​កិច្ចការ​កងទ័ពនៅទីក្រុង​សេអ៊ូល​។ ប្រព័ន្ធរ៉ាដានៅលើដី​ មិនអាចតាមចាប់រលកសញ្ញា​អាវុធអ៊ីពែសូនិក​បានទាន់ពេលទេ មុននឹងវា​ហោះចូលមក​ដល់កៀកខ្លាំង​នឹងគោលដៅវាយប្រហារ​។ មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងជើង ពិតជាខ្លាំងអស្ចារ្យមែនឬ? កាលពី​ដើមខែតុលានេះ ព្យុងយ៉ាងបានប្រកាសថា គេបាន​បាញ់សាក​ល្បងប្រកបដោយជោគជ័យ​នូវមីស៊ីលអ៊ីពែសូនិក ដោយ​បំពាក់ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ គីម​ យូចុង ប្អូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង បាន​អះអាងថា​ សព្វាវុធថ្មីរបស់កូរ៉េខាងជើង អាចមាន​សមត្ថភាព​ផ្លាស់ប្តូរផ្លូវហោះហើរ ក្នុងរយៈកំពស់ទាប​។ គីម​ យូចុង បានអួត​អាងទៀតថា គ្មានមធ្យោបាយឯណាអាចមកតាមស្ទាក់​មីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើងបានឡើយ​។ លោក Hong Min អ្នកជំនាញនៅវិទ្យាស្ថាន​ដើម្បី​ការបង្រួមបង្រួម​​កូរ៉េ បាន​លើកឡើងថា ការបាញ់បង្ហោះរបស់​កូរ៉េខាងជើង មិនមែនគ្រាន់តែ​ជាការបង្ហាញសាច់ដុំ​ នៃអាវុធថ្មីតែមួយ​នោះទេ តែវាគឺជាការបង្ហាញកម្លាំង​អួតអំពី ប្រព័ន្ធមីស៊ីលថ្មីទាំងស្រុងតែម្តង​។ អ្នកជំនាញរូបនេះ​បានទាញសញ្ញាអាសន្នថា កូរ៉េខាងជើង​អាចនឹងមានមីស៊ីល​ល្បឿនលឿនបំផុត ក្នុងរយៈចំងាយ​ច្រើន​កម្រិត ហើយដែល​គ្មាននរណាអាចចាប់ស្ទាក់បានឡើយ​។ តែដោយឡែក អ្នកជំនាញផ្សេងទៀត ដូចជាលោក Hong Sung-Pyo ជឿថា​ក្នុងពេលបច្ចុប្បន្ន​នេះ បច្ចេកវិទ្យារបស់កូរ៉េខាងជើង ដែលអាចកាច់ចង្កូត​បញ្ជាផ្លូវ​​របស់មីស៊ីល​ក្នុងពេលកំពុងហោះយ៉ាងលឿននោះ គឺនៅមានកម្រិត​​ខ្សោយ​នៅឡើយទេ​។ តាមយោបល់លោក គឺកូរ៉េខាងជើង​កំពុងតែសាកល្បង ធ្វើតេស្តដើម្បី​កែតម្រូវបច្ចេកវិទ្យានេះ​ឲ្យ​កាន់តែប្រសើរ ដោយ​បានជំនួយ​ពីបច្ចេកវិទ្យា​ផ្តល់​ឲ្យដោយរុស្ស៊ី​។ មីស៊ីល​អ៊ីពែសូនិកកូរ៉េខាងត្បូង ជាមធ្យោបាយ​កំញើញដោយ​​ស្មើភាព ដើម្បីបើកផ្លូវចរចា​​ កូរ៉េខាងត្បូងទើបតែបាន​បាញ់បង្ហោះសាកល្បងជាលើកទី​១ នូវមីស៊ីលអ៊ីពែសូនិករបស់ខ្លួន កាលពីសប្តាហ៍​កន្លងទៅ។ ការសាកល្បងនេះ បានអនុញ្ញាតឲ្យអ្នកជំនាញ​សព្វាវុធកូរ៉េខាងត្បូង ពិនិត្យ​វាយតម្លៃលើ​ភាពធ
នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារ​ច្បាប់អន្តរជាតិ ខណៈ​លោកត្រាំថ្លែងការពារតែប្រ
2026/09/23
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម​​។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺ​លោកអេម៉ានុយអែល ​ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺ​​នូវទស្សនៈវិស័យ​២ផ្ទុយគ្នា ដោយ​ម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍​ជាតិខ្លួន​តែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត​។​ អង្គមហាសន្និបាតឆ្នាំនេះ គឺ​ជា​លើកចុងក្រោយហើយ សម្រាប់​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតទែរស៍ ដែលនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះ។ ភាពចលាចល អស្ថិរភាព និងការបាក់បែកគ្នា កំពុងតែរួមរឹតពិភពលោកយើងខ្លាំងណាស់ ជាមួយ​នឹង​​ការចុះខ្សោយ​ឥទ្ធិពល ឬអាចនិយាយបានថា ជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ​ ក៏ថាបាន​។ នៅក្នុងសុន្ទរថាលើកចុងក្រោយ​ នៅក្នុងឱកាសបើកអង្គមហាសន្និបាត លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវ ឲ្យគ្រប់គ្នាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមក និង​ កសាង​សុខសន្តិភាព​ពិភពលោក តាមរយៈការសហការគ្នា​។ ទាក់ទិននឹងសំណុំរឿង បញ្ញាសិប្បនិម្មិត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានថ្លែងហៅ​ប្រទេសធំៗដែល​មានបច្ចេកវិទ្យានេះ ត្រូវតែរួម​សហការគ្នារៀបចំក្របខណ្ឌច្បាប់ឲ្យបាន​ច្បាស់លាស់ ដើម្បីកសាងបច្ចេកវិទ្យាAI ដែល​មានតម្លាភាព ប្រកបដោយទំនុកចិត្ត។ ខ្លឹមសារអំពាវនាវនេះ មានលក្ខណៈដូចគ្នាទៅនឹងសុន្ទរកថារបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​អង្គមហាសន្និបាតលើកនេះ ក៏ជាលើកចុងក្រោយដែរ​​​​ ព្រោះលោកនឹងចប់អាណត្តិនៅខែ​ឧសភាឆ្នាំក្រោយ​។ ក្នុងសុន្ទរកថា​ ប្រមាណ​៣០នាទី លោក​ម៉ាក្រុង​បានថ្លែងបន្លឺឡើងនូវ​ទស្សនវិស័យ​របស់​លោក ដែល​ចាត់ទុក​ទ្រឹស្តី “ពហុភាគីនិយម” ជាធំ។ ក្នុងន័យនេះ លោក​ម៉ាក្រុង បានថ្លែងការពារ​អង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះគឺ​ជាទីកន្លែង​​ដែលពិភពលោក​មកអង្គុយជុំគ្នា ជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា​។ អមដោយ​​សំឡេងទះដៃកងរំពង​ប្រកបដោយក្តីរំភើប ពីអង្គមហាសន្និបាត លោក​ម៉ាក្រុង​​បានអះអាងថា​ ​​អង្គការសហប្រជាជាតិ គឺ​ជាស្ថាប័ន​ការពារសង្គមអន្តរជាតិមួយ​ឲ្យ​​មាន​ច្បាប់ទំលាប់​។ លោក​ម៉ាក្រុង បាន​​​ថ្លែងទៀតថា ពិភពលោកយើងបច្ចុប្បន្ននេះ កំពុងតែរងគ្រោះ​​ដោយ​ចរន្តគំនិតអាត្មានិយម ចក្រព័ត្រនិយម អាងយ៉ាងវាតទីយ៉ាងក្រអឺតក្រទម របស់​ប្រទេសមហាអំណាចខ្លះ ដែល​អាងតែកម្លាំងបាយ អាងតែសព្វាវុធ​។ ការប្រើ​ច្បាប់ព្រៃ អ្នកណាខ្លាំងអ្នកនោះឈ្នះនេះ ​កំពុងតែ​រុករាន​ទន្ទ្រាន និងរុញពិភពលោកយើង​ឲ្យធ្លាក់ក្នុងភាពចលាចល។ ដូច្នេះ ពេល​វេលានេះគឺជាពេលដែលគ្រប់គ្នារួមកម្លាំងសាមគ្គីនៅពីក្រោយអង្គការសហប្រជាជាតិ មិន​អាចឲ្យ​នរណាម្នាក់ មកដាក់សម្ពាធបង្កើតស្ថាប័ន​ថ្មីមួយទៀត ដើម្បី​​យកទៅដាក់ក្រោមក្លៀ​កខ្លួនឯងនោះឡើយ។ ចំណុចនេះ​ លោកម៉ាក្រុង​បានសំដៅ​យ៉ាងច្បាស់ ទៅលើ​ក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលលោកដូណាល់ ត្រាំ បានបង្កើតឡើងដើម្បីប្រជែងជាមួយ​អង្គការសហប្រជាជាតិ​​។​ មុននឹងបញ្ចប់សុន្ទរកថា ដោយ​សម្រែកថា “ជ័យោអង្គការសហប្រជាជាតិ” លោក​ម៉ាក្រុងបានលើកឡើងដែរ នូវចំណុចខ្សោយរបស់ស្ថាប័ននេះ​​ ដែលត្រូវតែមានកំណែទម្រង់។ តួយ៉ាងដូចជាសិទ្ធិបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ ដែល​កន្លងមក គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែប្រើសិទ្ធិនេះ រារាំងមិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការណាមួយ។ អ្នកប្រើច្បាប់ព្រៃ អ្នកអាងកម្លាំង អាងអាវុធនោះ គឺលោកម៉ាក្រុង ចង់សំដៅទៅលោកដូណាល់ ត្រាំ យ៉ាងច្បាស់ណាស់។ ការវាយប្រហារចាប់មេដឹកនាំវ៉េណេស៊ុយអេឡា សង្គ្រាមនៅអ៊ីរ៉ង់ ការគំរាម​ច្បាមយកកោះហ្គ្រូអិនឡង់របស់ដាណឺម៉ាក ព្រមទាំងសង្គ្រាមអត្រាពន្ធជាដើម ទាំងអស់នេះយើងដឹងហើយថាអ្នកណាជាអ្នកធ្វើ​វា​។ នៅ​​ចំពោះមុខអង្គមហាសន្និបាត លោកដូណាល់ ត្រាំបានថ្លែងអួតថា លោកគឺជាអ្នក​កសាងសន្តិភាពពេញពិភពលោក។ តែឃ្លាបន្ទាប់ទៀត លោកដូណាល់ ត្រាំ ស្រាប់តែលើកឡើងថា លោក​កំពុងពិចារណាសម្រេចចិត្ត ថា​តើគួរ​​វាយកម្ទេចប្រទេសអ៊ីរ៉ង់​ឲ្យ​រាបដល់ដី​ ឬមួយក៏ចរចាជាមួយអ៊ីរ៉ង់​​។ អស់ពីគំរាម​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងប្រកាសយ៉ាងក្រអឺតក្រទមថា តំបន់អាមេរ
Forbidden Stories៖ អាមេរិកជះប្រាក់​ច្រើនរយលានដុល្លារ ដើម្បីបំបរបង់​ចោល​ជនអន្តោប្រវេសន៍​នៅប្រទេសទី
2026/09/21
រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយ​ដោយសម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories។ រដ្ឋបាល​លោកដូណាល់ ត្រាំ បានចំណាយ​ប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយ​ប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និង​ដែនកោះតូចៗក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឲ្យ​ប្រទេសទាំងនោះ ទទួលយកជន​អន្តោប្រវេសន៍ខុសច្បាប់ ដែលអាមេរិក​ចាប់បញ្ជូនចេញ​ ដោយមិនគិតខ្វល់ពីសិទ្ធិរបស់ជនអន្តោប្រវេសន៍។ សម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories ទើបបានផ្សព្វផ្សាយ​​​របាយការណ៍ស៊ើបអង្កេត​ដ៏ធំមួយ នៅថ្ងៃចន្ទទី​២១កញ្ញា ស្តីពីគោលនយោបាយរបស់រដ្ឋបាល​លោកដូណាល់ ត្រាំ ក្នុងការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ យកទៅបំបរបង់ចោល​នៅប្រទេសទី​៣ដែលគ្មានពាក់​ព័ន្ធអ្វីទាំងអស់ទៅនឹងជននោះ​​​។​ របាយការណ៍នេះ​​ គឺជាលទ្ធផល​ការងារស៊ើបអង្កេតរួមគ្នា របស់អ្នកសារព័ត៌មាន​​៧២នាក់ មកពីស្ថាប័នសារព័ត៌មាន​២៣ នៅតាមប្រទេសចំនួន​១៥ប្រទេស​។ ផ្អែកតាមរបាយការណ៍នេះ គិតពីដើមឆ្នាំនេះ ដល់ថ្ងៃទី៣១​សីហា មានមនុស្ស​ចំនួន​យ៉ាងតិច ២៥៤៤៧នាក់ ដែលត្រូវបានអាជ្ញាធអាមេរិក​ចាប់បញ្ជូនចេញ យកទៅ​ឃុំទុកនៅ​​តាម​ប្រទេសប្រមាណ​២៨​​ប្រទេស ក្នុងនោះ​មានជិត​២០០០០នាក់ ដែលត្រូវបាន​បញ្ជូនចេញ ទៅ​កាន់​ប្រទេសម៉ិកស៊ិក​។ ការចាប់​ជនអន្តោប្រវេសន៍ខុស​​ច្បាប់ បញ្ជូន​យកទៅ​ដាក់តាម​ប្រទេសទី​៣ ដែលមិនមែនជាប្រទេស​កំណើត​​របស់​ជននោះ គឺសហរដ្ឋអាមេរិកបាន​ចាយប្រាក់​សរុបប្រមាណ​៤១០លានដុល្លារ ​ចុះកិច្ចព្រមព្រៀង​ជាមួយ​ប្រទេសអ្នកទទួល​​​។ លក្ខខណ្ឌ​ចែងក្នុង​កិច្ចព្រមព្រៀងទាំងនោះ ប្រែប្រួល​ដោយអាស្រ័យទៅលើ​កត្តាផ្សេងៗ ឧទាហរណ៍​ដូចជា​​ សញ្ជាតិ​ដើម​របស់​ជនអន្តោប្រវេសន៍​ដែល​ជាកម្មវត្ថុនៃការចាប់បញ្ជូនចេញ ឬក៏​ជននោះធ្លាប់ប្រព្រឹត្តិបទល្មើស ធ្លាប់ជាប់ពន្ធនាគារជាដើម​។ ជះប្រាក់ផង ដាក់សម្ពាធផង​​ យោងតាម Forbidden Stories ប្រទេសអាហ្វ្រិក​​៤៩​ក្នុងចំណោម​៥៤ សុទ្ធតែត្រូវបានសហរដ្ឋអាមេរិក​ ព្យាយាមចរចា ដើម្បីធ្វើកិច្ចព្រមព្រៀង​ឲ្យ​ព្រមទទួល​យកជនអន្តោប្រវេសន៍សញ្ជាតិដទៃ​។ យ៉ាងណាមិញ ការស៊ើបអង្កេតមួយធ្វើឡើងដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅដើមឆ្នាំ​២០២៦ បានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក​បានដាក់សម្ពាធ​ទៅលើ​ប្រទេសអាហ្វ្រិក ថាត្រូវតែសុខចិត្ត​ចុះកិច្ចព្រមព្រៀងជាមួយខ្លួន ពុំនោះទេ Washington នឹងដាក់ទណ្ឌកម្ម ដំឡើងអត្រាពន្ធលើទំនិញ បិទមិន​ផ្តល់ទិដ្ឋាការ​ឲ្យ​ ឬក៏កាត់បន្ថយ​ជំនួយទ្វេភាគីជាដើម​ ។ល។​ ប្រទេសអាហ្វ្រិកដូចជា ហ្កាណា សេរ៉ាឡេអូន កាមេរូន លីបេរីយ៉ា​ រ៉ូវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាដើម សុទ្ធតែបានចុះកិច្ចព្រមព្រៀងទទួលយកជនអន្តោប្រវេសន៍​ពីសហរដ្ឋអាមេរិក​។​ ក្រុមអ្នកច្បាប់​បានអះអាងប្រាប់ AFP ថា ជនអន្តោប្រវេសន៍​​ទាំងនោះ កាលបើត្រូវបានគេបញ្ជូនទៅដល់ប្រទេសទី​៣ហើយ គឺ​ដូច​​ត្រូវធ្លាក់ចូលក្នុងរណ្តៅខ្មៅងងឹតគតិយុត្តិ ពោលគឺពួកគេត្រូវគេបង្ខាំងទុក​ដោយ​គ្មានការចោទប្រកាន់ នៅក្នុងប្រទេសផ្សេងមួយដែលពួកគេមិនស្គាល់ ហើយករណីខ្លះ សិទ្ធិទាំងអស់របស់ពួកគេ ត្រូវបានដកហូត​ចេញទាំងស្រុង​។ ករណីខ្លះទៀត ជនអន្តោប្រវេសន៍​ដែលត្រូវគេបញ្ជូនទៅដល់​ប្រទេសទី៣ បានបាត់ខ្លួនគ្មានដំណឹងសូន្យ​ មិនដឹងស្លាប់ឬរស់​។​ Office of Remigration ទទួលបន្ទុកចរចានិងផ្ទេរប្រាក់​ឲ្យ​ប្រទេសទី​៣​ របាយការណ៍ Forbidden Stories បានបង្ហាញទៀតថា ​ការងារ​ចរចានិងផ្ទេរប្រាក់ទៅ​ឲ្យ​ប្រទេសទី​៣ គឺការិយាល័យ​មួយរបស់ក្រសួងការបរទេសអាមេរិក ជាអ្នកទទួល​បន្ទុក ឈ្មោះថា Office of Remigration ដែលត្រូវបានបង្កើតឡើង នៅខែឧសភា​ឆ្នាំ​២០២៥។ ជាក់ស្តែង​​ មន្ត្រីដឹកនាំរបស់ការិយាល័យនេះ បានធ្វើដំណើរទៅប្រទេសកាមេរូនច្រើនលើក មុននឹងសម្រេចបាន​កិច្ចព្រមព្រៀមមួយនៅខែធ្នូ​ឆ្នាំ​២០២៥ ដើម្បី​ឲ្យ​កាមេរូនទទួលយកជនអន្តោប្រវេសន៍ពីអាមេរិក​។ មួយសប្តាហ៍​ក្រោយមក សហរដ្ឋអាមេរិក​បាន​អនុម័ត​កម្មវិធីផ្តល់ជំនួយសប្បទាន ​ចំនួន​​៤០០លានដុល្លារ ក្នុងរយៈពេល​៥ឆ្នាំ​ឲ្យ​កាមេរូន។ ក្រោយ​មកទៀត នៅ​ខែដើមខែ​មករា ក្រសួងការបរទេស​អាមេរិក​ បាន​សម្រេចផ្តល់កញ្ចប់ថវិកា​ប្រមាណ​៣០លានដុល្លារ​ ឲ្យទៅអង្គការ UNHCR ប្រចាំការនៅកាមេរូន ដើម្បីជួយទ្រទ្រង់​កម្មវិធីត្រឡប់ទៅប្រទេសដើមវិញដោយស្ម័គ្រចិត្ត ​និងប
រដ្ឋ​ចិនចាប់​ផ្តើម​​​ត្រៀម​ខ្លួន បង្កា​រហានិភ័យបណ្តាល​មកពី​​​​ AI ឆ្លាតជ្រុល​លែងស្តាប់​
2026/09/16
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ​នៅ​​​ចិន​ ស្តាប់យ៉ាងយកចិត្តទុកដាក់​។​ ថ្វីបើមានការយល់​ឃើញខុសគ្នាខ្លះ ស្តីពី​មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ​បង្ការ តែអ្នកជំនាញ​ចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា​ ថាភ្នាក់ងារ​បញ្ញា​​សិប្បនិម្មិត​ឆ្លាតជ្រុល អាច​របូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច​ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​អ៊ីនធ័រនិតពិភពលោក​​​ និងសម្លាប់ជីវិតមនុស្ស​​បាន​។ ថ្មីៗនេះ អតីតវិស្វករព័ត៌មានវិទ្យា​​ម្នាក់របស់ Anthropic ឈ្មោះ Jacob Coxon បានចេញមុខប្រកាស​ទាញសញ្ញាអាសន្ន ស្តីពី​ហានិភ័យ​ដ៏គ្រោះថ្នាក់​បំផុត ដោយសារតែ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរលឿនជ្រុល ឆ្លាតជ្រុល និងអាច​ងាក​មក​បំផ្លាញ​អាយុជីវិតមនុស្ស​ឲ្យវិនាស​បាន​។ បន្ទាប់មកទៀត លោក Dario Amodei អគ្គនាយក Anthropic បានបង្ហោះសារ​អំពាវនាវ ឲ្យក្រុមហ៊ុន​ក្នុងវិស័យនេះរួមគ្នាបន្ថយល្បឿន ផ្អាកការអភិវឌ្ឍន៍​លឿនរហ័សជ្រុល ហើយយកពេលវេលាគិត​គូរ ព្រោះAIឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស​។ សារអំពាវនាវនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗនៅសហរដ្ឋអាមេរិក​ បាន​​ប្រកាសគាំទ្រ។ ក្នុងនាមជាប្រទេសឈានមុខគេមួយទៀតក្នុងវិស័យបច្ចេកវិទ្យា AI ចិន​បានឆ្វេងយល់​រួចហើយ អំពីហានិភ័យ​បង្កឡើងដោយ​ AI ស្វ័យប្រវត្តិដែលឆ្លាត​ជ្រុល​​។ តែសម្រាប់ថ្នាក់ដឹកនាំចិន គេយល់ថាគេអាចគ្រប់គ្រងសង្កត់​​បច្ចេកវិទ្យាAIបាន បើទោះបីជាខ្លាំងប៉ុណ្ណា​ក៏ដោយ។ ការគ្រប់គ្រង ដែលអាចធ្វើទៅបានតាមរយៈការ​រៀបចំ​ក្រិត្យក្រម​បច្ចេកទេស វិធានច្បាប់​​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យតាមដានចេញពីរដ្ឋ​។ លោក​ Tse Brian អគ្គនាយកក្រុមស្រាវជ្រាវ Concordia AI មានទីតាំងនៅប៉េកាំងនិង​សិង្ហបុរី បាន​លើកឡើងថា ក្នុងវិស័យបញ្ញាសិប្បនិម្មិត​​ ​អ្នកជំនាញ​ចិននិងអ្នកជំនាញ​អាមេរិក មាន​ការយល់ស្របគ្នាស្តីពីហានិភ័យ​។ ក៏ប៉ុន្តែអ្វីដែលខុសគ្នា គឺ​ទាក់ទិននឹង​ របៀបនៃការ​កំណត់​មុខសញ្ញា​ហានិភ័យ​ និងការចាត់ថ្នាក់ទាបខ្ពស់​របស់ហានិភ័យ​។ ខុសពីនៅអាមេរិក ដែលអ្នកជំនាញ​បាន​​ស្នើ ឲ្យ​មាន​អ្នកវាយតម្លៃឯករាជម្នាក់ប្រចាំ​ការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា​AI នៅចិនវិញ ការវាយតម្លៃហានិភ័យ ត្រូវបាន​ធ្វើឡើង​ក្នុងក្របខណ្ឌច្បាប់រួម និង​​អាជ្ញាធរ​រដ្ឋ​​។ អ្នកជំនាញខាងលើ​​ពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិក ដូចជា Anthropic  ឬ Open AI ជាដើម បង្កើត​កម្មវិធី​បច្ចេកវិទ្យានីមួយៗ​​​ ជាប្រភេទគម្រូAI​បិទជិត ពោល​គឺមិន​ឲ្យ​អ្នកប្រើប្រាស់ អាចចូលទៅដល់ក្នុង​ប្រព័ន្ធបាន​ទេ​​។ ផ្ទុយទៅវិញ នៅចិន វិស្វករកាន់តែច្រើនបាន​នាំគ្នា​ផ្តល់អាទិភាព​ ទៅដល់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យាបើកចំហទំងន់​​ ដែលភាសាអង់គ្លេស​​ហៅថា AI Open Weight។ គម្រូ​បច្ចេកវិទ្យាAI ចិន​​ប្រភេទនេះ មានដូចជា Deepseek និង Kimi ជាដើម​។ នៅខែ​ឧសភាកន្លងទៅ អាជ្ញាធរចិន​គ្រប់គ្រងសន្តិសុខ Cyberspace បានចេញសេចក្តីណែនាំមួយ​ ដោយ​បាន​លើកឡើងអំពី ហានិភ័យប្រឈមមួយរបស់ ភ្នាក់ងារAI “ AI Agents” ទាក់ទិននឹង​ការ​​ប្រឈម “បាត់បង់​ការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង”។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរចិនបាន​តម្រូវ​ឲ្យវិស្វករ អ្នក​ជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យា AI  ត្រូវតែពង្រឹងសមត្ថភាពឲ្យប្រសើរ ដើម្បី​តាមស្ទាក់ចាប់ បិទខ្ទប់ និង​កម្ទេច នូវ​រាល់​សកម្មភាព​ខុសប្រក្រតី​ណាមួយរបស់ភ្នាក់ងារ​AI។ អ្នកជំនាញចិន ក៏ត្រូវបង្ការផងដែរ នូវហានិភ័យមួយចំនួនដូចជា​ ការបំពុលទិន្នន័យ និង​​ការបង្វែង​ធ្វើប្រព័ន្ធអាល់ហ្គោរីតម៍វង្វេង ជាដើម។ ផ្អែកតាមលោក Tse Brian រដ្ឋ​​ចិន​បានចាប់ផ្តើម​ពិចារណា​ តាក់តែងក្រមខណ្ឌច្បាប់​ជាតិ ចងជាកាតព្វកិច្ច នៅក្នុងវិស័យ​សន្តិសុខភ្នាក់ងារ​AI ដែលនេះគឺជាលើកទី​១ហើយ​ក្នុងពិភពលោក​។​ គួរជំរាបថា ករណី​គម្រូAIស្ថិតក្នុងដំណាក់កាលធ្វើតេស្ត តែវាឆ្លាតជ្រុល​ ហើយគេចខ្លួនរបូតចេញពីប្រព័ន្ធបិទជិត ឈានចូលទៅបំផ្លាញប្រព័ន្ធផ្សេងខាងក្រៅ បានកើតឡើងច្រើនដងហើយ។ ថ្ងៃទី​១កញ្ញា  លោក Wang Lihong មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរគ្រប់គ្រង​សន្តិសុខ Cyberspace ចិនបាន​ទាញសញ្ញាអាសន្ន ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹង​គម្រូភ្នាក់ងារAI ដែលរបូត​ចេញពីរនាំងសន្តិ
ហេតុអ្វី​ថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួន​ៗ នៅខេត្តភាគខាងត្បូងថៃ?
2026/08/28
នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ​ ដើម្បីចាប់បង្ខំឲ្យ​រដ្ឋាភិបាលថៃ ត្រឡប់​មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែល​ភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី​​ មុននឹងស្ងប់ស្ងាត់ទៅវិញ​​។ ក៏ប៉ុន្តែ​​ កាលពីសប្តាហ៍​កន្លងទៅ ខេត្តទាំង​៤នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សា​ជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ​៧៨ករណី ដែលភាគច្រើនជាការវាយប្រហារ ដែលជាការ​រៀបគម្រោង​ទុកជាមុន​ និងដោយសហការគ្នា។​ ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា និងការវាយប្រហារដោយគ្រឿងផ្ទុះ ដូចជាគ្រាប់បែកបង្កៃជាដើម។ ជាទូទៅ ក្រុម​វាយប្រហារបានកំណត់គោលដៅទៅលើអគាររដ្ឋបាលសាធារណៈ ហាងទំនិញ យានយន្ត ព្រមទាំងបង្គោលអគ្គិសនី ឬផ្លូវដែក​។ ក្នុងករណីខ្លះ ពួកគេបានបាញ់គ្រាប់​ឡើងលើអាកាសដើម្បីបំភ័យមនុស្ស​ ឬបង្ខំឱ្យមនុស្សជម្លៀសចេញពីទីកន្លែង មុនពេលដុតបំផ្លាញទីនោះ។ រលកអំពើហិង្សាទាំងនេះ បានកើតឡើងមួយខែបន្ទាប់ពីមាន​ការវាយប្រហារដ៏សាហាវមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តណារ៉ាធីវ៉ាត ដែលជាខេត្ត​មួយក្នុងចំណោមខេត្តទាំង​៤​ ជាប់​ព្រំដែនជាមួយ​​ម៉ាឡេស៊ី។ ក្នុងករណីនេះ ក្រុមឧទ្ទាម​បះបោរ បានជិះរថយន្តចូលមកបាញ់​សម្លាប់ កងទាហានប៉ារ៉ាថៃចំនួន៥នាក់ និងបង្ករបួសជនស៊ីវីល​៦នាក់ទៀត​។​ ជម្លោះបះបោរ​២០ឆ្នាំ ស្លាប់៧៨០០នាក់​ គួរជំរាបជូនថា ជម្លោះនៅភាគខាងត្បូងថៃតាំងតែពីឆ្នាំ​២០០៤ បានផ្តាច់ជីវិតមនុស្ស​ប្រមាណ ៧៨០០នាក់ និងរបួសជិត​១៥០០០នាក់។ ការកើនឡើងនៃអំពើហិង្សាជាថ្មី ក្នុងអំឡុងពេល​នេះ មិនមែនគ្មានហេតុផលនោះទេ។ ដំណើរការចរចា​​សន្តិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ រវាងរដ្ឋាភិបាលក្រុងបាងកក និងក្រុមបំបែកខ្លួន Barisan Revolusi Nasional (BRN) មិនមានការរីកចម្រើនឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយជាក់លាក់មួយដែរ​​។ ទោះបីក្រុមបំបែកខ្លួន Barisan Revolusi Nasional មិនបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីៗ​ទាំងនេះក៏ដោយ តែ​អ្នកសង្កេតការណ៍មួយចំនួនយល់ថា វាអាចជាការបង្ហាញពីកម្លាំង ដែលមានគោលបំណងដាក់សម្ពាធលើការចរចា។ មុនមានការវាយប្រហារ ភាគីទាំង២គ្រោងជួបចរចាគ្នានៅខែតុលា ហើយ​កិច្ចព្រមព្រៀងក្របខណ្ឌបឋមមួយ អាចនឹងត្រូវចុះហត្ថលេខានៅខែកញ្ញា​ខាងមុខនេះ។ លោក ថានុត​ សុវណ្ណអានន្ត​ មន្ត្រីរដ្ឋាភិបាលថៃប្រធានក្រុម​​ចរចាសន្តិភាពជាមួយ​ក្រុមបះបោរខាងត្បូង បាន​លើកឡើងថា ក្រុមឧទ្ទាមកំពុងចង់សាកល្បង​កម្លាំងរបស់សមត្ថកិច្ច​ ដើម្បីរកចំណុចខ្សោយ​ ហើយ​​អាចមានប្រៀបក្នុងពេលចរចា​។​ ដោយឡែក លោកស្រី​ រុងរ៉ាវី ឆាលើមស៊ីពីន​យ៉ារ៉ាត់ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​នគរិន្ទ្រ​សុងក្លា បាន​លើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ឃើញការផ្លាស់ប្តូរ​ជាក់ស្តែង ក្នុងដំណើរការដោះស្រាយវិបត្តិ នោះបាងកកត្រូវតែត្រៀមធ្វើចិត្ត​សម្បទាននយោបាយ​។ ក្រុម​បះបោររិះរកវិធីដាក់សំពាធ ព្រោះពួកគេលែងទុកចិត្តរដ្ឋាភិបាលបាងកក ដែលគិតតែប្រើកម្លាំងជាជាងការ​រិះរកយន្តការផ្តល់អធិបតេយ្យ​ភាព​មូលដ្ឋានខ្លះមក​ឲ្យ​ខេត្តរបស់ពួកគេ​។​ បញ្ហាសន្តិសុខ ឬបញ្ហានយោបាយ​?​ គួរកត់សម្គាល់​ថា មានទស្សនៈ២ផ្ទុយគ្នា ទាក់ទិននឹងវិបត្តិនេះ។ រដ្ឋាភិបាលថៃចាត់ទុក អំពើហិង្សានេះថាជាបញ្ហាសន្តិសុខ ដែលត្រូវដោះស្រាយដោយ​កម្លាំង​បង្ក្រាប តែក្រុមបះបោរវិញបានសង្កត់ធ្ងន់ទៅលើឫសគល់នយោបាយ ​ដែលបណ្តាល​ឲ្យ​មានជម្លោះនេះ​។​ សាររបស់ក្រុមបះបោរ​ គឺថា ការឆ្លើយតបដោយកម្លាំង​យោធាអស់រយៈពេល២០ ឆ្នាំមកហើយ មិនអាចបញ្ចប់ការបះបោរបានទេ។ ជាក់ស្តែង អាជ្ញាធរថៃក៏បានទទួលស្គាល់ដោយប្រយោលដែរ​ថា មានចំណុចខ្វះខាតផ្នែកសន្តិសុខ ទើបបណ្តោយឲ្យ​ការវាយប្រហារផ្ទួន​ៗ​ជាង​៧០ករណីថ្មីៗនេះ។ សូមបញ្ជាក់ដែរថា តំបន់មួយផ្នែកធំនៃភាគខាងត្បូងថៃ បានស្ថិតក្រោមរបបសន្តិសុខ​ពិសេសរួចទៅហើយ។ អាជ្ញាធរថៃ បានប្រកាស​​ស្ថានភាពអាសន្ន នៅក្នុងខេត្ត ប៉ាតានី យ៉ាឡា​​ និង​ណារ៉ាធីវ៉ាត។ នៅ​ខេត្តទាំងបីនេះ ប្រជាជនភាគច្រើនដែល​ជាអ្នកកាន់សាសនាអ៊ីស្លាម និងមានដើមកំណើតជា​ជនជាតិម៉ាឡេ បានត្អូញត្អែរថាពួកគេត្រូវបានគេ​​រើសអើង និងដា
ភាពប្រែប្រួល​របស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរប
2026/08/20
លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​សីហា​។ ទស្សនកិច្ចនេះ​ត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យ​បំផុត ដែលវាជួន​ចំពេល​ដែល​លោកដូណាល់ ត្រាំ កំពុងធ្វើ​ឲ្យ​កូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាមេរិក ហាក់កំពុង​ង្គោះរង្គើ ហើយ​អ្នកដែលកំពុងញញឹមដោយក្តី​រីករាយ គឺចិន​។ ៥ឆ្នាំមកហើយ ដែល​លោក​វ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ច​នៅកូរ៉េខាងត្បូង។ ថ្ងៃទី​១៩​សីហា លោក​ប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ច​រយៈពេល​២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយ​ផលបំផុតសម្រាប់ចិន ព្រោះថា​ក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល​។ ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យ​កូរ៉េខាងត្បូង​ស្រងាកចិត្ត​ជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិក​និងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយ​ប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យ​កូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។ ក្រោយសម្តីដូ​ចនេះរបស់​លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ​៦ថ្ងៃ​ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ​។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី​​១៩​សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយ​លោកមានគម្រោងជួបលោកគីម ជុងអ៊ុន​​ នៅចុងឆ្នាំនេះ​ហើយ​។​ គួរកត់សំគាល់ថា លោក​ប្រមុខការទូតចិនបានមកដល់ទីក្រុង​សេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើ​ជាន់ឈ្លី​សម្ព័ន្ធភាពដែលសហរដ្ឋអាមេរិក​មានជាមួយកូរ៉េខាងត្បូងជាង​៧០ឆ្នាំមកហើយ​។ បញ្ហានេះ មិន​មែនត្រឹមតែធ្វើ​ឲ្យកូរ៉េខាងត្បូង​អស់សង្ឃឹមលែងមានទំនុកចិត្ត​លើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក​ នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការ​ខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម​។ សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះ​វាបានលើកវិស័យការទូត​​ចិន​ឲ្យ​​លេចខ្លួនត្រដែត​ឡើង​។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែល​​សហរដ្ឋអាមេរិក​ដឹកនាំដោយ​លោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច​ ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា​។​ បន្ថែមពីនេះទៀត ចិន​នឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយ​កូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង​ ទើបអាចចេញលទ្ធផល​។ ជាការពិតណាស់ កាលពីសប្តាហ៍​កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម​ ហើយ​កសាងសន្តិភាពជាមួយគ្នា ដោយ​គ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់​។​ ការចរចាដែល​លោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយ​សម្របសម្រួល​។​ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ​​ក្នុងតំបន់ ផ្ទុយ​ពី​​លោកដូណាល់ ត្រាំ ដែល​​​​និយាយតែពីរឿងលុយ​! សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម​ ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ?​ លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី​១៩​សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ​៥៧គ្រាប់។ តែនៅព្រឹកថ្ងៃ​ទី​២០សីហា ប្រភពពីសមាជិកសភា​កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី ៨០ ទៅ១២០គ្រាប់ឯនោះ។ ការសុខចិត្តបន្ទន់ឥរិយាបថរបស់លោកលី ចែម្យ៉ុង ហៅ កូរ៉េខាងជើងមក​​ចរចា បានស្តែងឲ្យឃើញនូវគោល​ជំហរ​ប្រាកដនិយម​របស់​ភាគីកូរ៉េខាងត្បូង ដែល​ជឿក្នុងចិត្តថា មិនអាចប្រថុយ​ទុក​សង្គ្រាមនេះ​បានតទៅទៀតទេ ព្រោះ​កូរ៉េខាងជើងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរ​ហើយ​៕
បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?
2026/07/10
ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ដ៏ទំនើប​ និងស្មុគស្មាញនេះដែរឬទេ?  “យើង​នឹង​ឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីល​Patriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាច​តវ៉ាថា អាមេរិកផ្តល់អាវុធ​មិនគ្រប់គ្រាន់​ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំ​អាច​និយាយថា អ្នកអាច​ផលិតវា​ដោយ​ខ្លួនឯង។ ខ្ញុំ​មិនទាន់​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា នឹង​គ្មាន​បញ្ហាចោទនោះទេ។” នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​យល់ព្រម​ឲ្យអ៊ុយក្រែន​ផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក​ដ៏មាន​ប្រសិទ្ធភាព និងទំនើបខ្លាំង​លើលោក ហើយក៏​មាន​តម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែល​មីស៊ីល​មួយគ្រឿង មាន​គ្រាប់មីស៊ីលក្នុងនោះស្រាប់ មាន​តម្លៃ​ប្រមាណ ១ពាន់លាន​ដុល្លារ។ អ៊ុយក្រែន​បានភ្លើងខៀវ​ពីលោកត្រាំ តែមិនប្រាកដថា នឹងអាច​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បីផលិត​បាន​ប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និង​ស្មុគស្មាញ​របស់អាមេរិក។ ទោះបីជា​ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អះអាងថា អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​សព្វាវុធ​ដោយ​ខ្លួនឯង ជាពិសេស​ដ្រូន​ចម្ងាយឆ្ងាយដែលអ៊ុយក្រែន​បាន​ប្រើ​ដើម្បីវាយប្រហារ​ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ីមែន ប៉ុន្តែ អ៊ុយក្រែន​ត្រូវ​ជួប​​បញ្ហា​ប្រឈម ឧបសគ្គច្រើនយ៉ាង។ ដំបូងគេ អ៊ុយក្រែនមិនអាច​ផលិត​មីស៊ីលក្នុងទឹកដីអ៊ុយក្រែន។ ក្នុងកាលៈទេសៈ​បច្ចុប្បន្ននេះ អ៊ុយក្រែន​កំពុងកើតមានសង្រ្គាម ​រងការវាយប្រហារ​ស្ទើរ​មិនលោះថ្ងៃ​ពី​សំណាក់រុស្ស៊ី។ ដូច្នេះ គ្មានកន្លែងណាមួយដែលមានសុវត្ថិភាព​១០០%​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ដំឡើងរោងចក្រ​ផលិត​ប្រព័ន្ធ​មីស៊ីលអាមេរិកបានទេ។ រោងចក្រ​ផលិតមីស៊ីលPatriots ប្រាកដជា​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​របស់មីស៊ីលរុស្ស៊ី។ អ្នកដែលស្និទ្ធ​នឹង​សំណុំរឿងរឿងនេះ​បាន​ពន្លយថា នៅពេល​អ៊ុយក្រែន​បាន​ភ្លើងខៀវ អ៊ុយក្រែនអាចរើ​ទីតាំង​ទៅផលិត​នៅទឹកដី​អាល្លឺម៉ង់ ព្រោះថា ក្នុងលោក មានតែ​អាល្លឺម៉ង់ និងជប៉ុនប៉ុណ្ណោះដែលបាន​សិទ្ធិផលិត​មីស៊ីលPatriots ពី​អាមេរិក។ បញ្ហាប្រឈមទី២ គឺ​ទាក់ទង​នឹង​ពេលវេលា។ ទោះបីលោកត្រាំ​បាន​និយាយ​ថា នឹង​ឲ្យសិទ្ធិទៅអ៊ុយក្រែន ប៉ុន្តែ លោកបាននិយាយ​តែមាត់ មិនទាន់​មាន​លាយលក្ខអក្ស ចេញជា​ផ្លូវការនៅឡើយទេ។ ម្យ៉ាង រដ្ឋបាល​អាមេរិក​ត្រូវ​សុំ​ការអនុញ្ញាត​ពីសភាខុនហ្រ្កេសជាមុនសិន។ ខុនហ្រ្កេស ជាអ្នកពិចារណា​ថា ការផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធអាមេរិក​ទៅ​បរទេស​សមស្របតាម​ច្បាប់សហព័ន្ធដែរឬទេ។ បើតាម​កាសែត​New York Times លោកដូណាល់ត្រាំ​អាច​ប្រើសិទ្ធិ​ជាប្រធានាធិបតី​ដើម្បី​ដាក់​ឲ្យប្រើប្រាស់​យន្តការផ្ទេរបច្ចេកវិទ្យាសព្វាវុធ ដែលមាន​ទាក់ទង​នឹង​សន្តិសុខជាតិ។ មួយវិញទៀត បើទោះជា​សភាអាមេរិក​ផ្តល់ភ្លើងខៀវ​ឲ្យរដ្ឋបាល​អាមេរិក​ផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធទៅ​អ៊ុយក្រែនក្តី ក៏អ៊ុយក្រែន​មិនងាយ​នឹង​ផលិត​បាន​ស្រួលៗដែរ ជាពិសេស​នៅពេល​និយាយ​ពីបច្ចេកវិទ្យា និងវត្ថុធាតុផ្សំ។ សព្វថ្ងៃនេះ ក្រុមហ៊ុន​អាមេរិកធំៗ​គឺ RTX Lockheed Martin ជាអ្នកផលិត​មីស៊ីល​Patriots ប៉ុន្តែ នៅតែត្រូវការសហការទិញ​គ្រឿងផ្សំ គ្រឿងបន្លាស់ដ៏សាំញ៉ាំ​ពី​ដៃគូ ក្រុមហ៊ុន​តូចៗជាច្រើនទៀត។ នេះគេនៅមិនទាន់និយាយ​ការចំណាយ​ដើម្បី​ផលិត​ផង។ មីស៊ីល PAC-3  ដែលមាន​សមត្ថភាពស្ទាក់ ចាប់​មីស៊ីល​បាលីស្ទិកមាន​តម្លៃប្រមាណ ៥លានដុល្លារ​ក្នុងមួយដើម។ ដូច្នេះ ដើម្បី​អាចផលិត​បាន​មីស៊ីល​ដ៏ទំនើប ជាងគេ​បំផុត​ក្នុងលោក គេតោងត្រូវការពេលវេលា មិនត្រឹមរាប់ខែ ប៉ុន្តែដល់ទៅរាប់ឆ្នាំ។ ក្រុមហ៊ុនអាមេរិកផ្ទាល់​ចំណាយពេល​១ឆ្នាំ​ដើម្បីផលិត​មីស៊ីល​បាន​៦០០ដើម។ ចំណែក​អាល្លឺម៉ង់​ដែល​បាន​ប្រកាស​គម្រោង​ផលិត​មីស៊ីល​Patriots នៅ​ឆ្នាំ ២០២៤ អះអាងថា នឹងអាច​ផលិត ប្រើ​មីស៊ីល​Patriots នៅ​ឆ្នាំ២០២៧ឯណោះ។ ផ្តល់​អាជ្ញាបណ្ណឲ្យអ៊ុយក្រែន​អាចមានសិទ្ធិផលិតប្រព័ន្ធខែលការពារមីស៊ីល​ដ៏ទំនើបរបស់អាម
អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA
2026/07/06
ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​ ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំង​នៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោក​យ៉ាងណាក្តី​ តែ​បើយើងផ្ទៀងត្រចៀក​ស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិប​ខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់​លោក​ Gianni Infantino អគ្គនាយក​របស់ សហព័ន្ធ​អន្តរជាតិ​នៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។ ចូលកាន់មុខតំណែងនៅឆ្នាំ​២០១៦​ សកម្មភាពរបស់​លោក Gianni Infantino បានធ្វើ​ឲ្យ​មានមន្ទិលសង្ស័យ​ខ្លាំង​ឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យ​របស់​លោក​ ក្នុងនាមជាអ្នកតំណាង​ពិភពលោក​កីឡា ដ៏មានឥទ្ធិពល​បំផុត​។ ថ្ងៃសុក្រទី​៣កក្កដា អង្គការសិទ្ធិមនុស្ស​មួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិត​មួយសន្លឹក ចុះហត្ថលេខា​ដោយ​សមាជិក​សភាអឺរ៉ុប ចំនួន​៥០នាក់​។ លិខិតនេះ​ ត្រូវបាន​ផ្ញើទៅកាន់ FIFA ទាមទារ​ឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណី​ផ្តល់ “ពានរង្វាន់សន្តិភាព​ របស់FIFA” ទៅឲ្យ​លោកដូណាល់ ត្រាំ។ គួររំលឹកថា កាលពីខែធ្នូឆ្នាំ​២០២៥ នៅក្នុងឱកាស​ចាប់ឆ្នោត​ប្រកួតបាល់ទាត់ពិភពលោក​២០២៦ លោកអគ្គនាយក FIFA Gianni Infantino បាន​ប្រគល់ពានរង្វាន់សន្តិភាពFIFA ជូនទៅលោកដូណាល់ ត្រាំ ។ ពានរង្វាន់នេះ​ ត្រូវបានបង្កើតឡើងជាពិសេសក្នុងឱកាសនោះតែម្តង។ អ្នករិះគន់ភាគច្រើនបាន​លើកឡើងថា គឺលោក Gianni Infantino ចង់​បញ្ជោរលោក​ដូណាល់ ត្រាំ​។ ជាង​៦ខែមកហើយ FIFA បានបដិសេធមិនពន្យល់ជាសាធារណៈទេ នូវលក្ខខណ្ឌក៏ដូចជា​​នីតិវិធី ដែលអនុញ្ញាតឲ្យខ្លួន​សម្រេច​​​ប្រគល់ពានរង្វាន់ពិសេសនេះទៅនរណាម្នាក់​​។​ ភាពស្និទ្ធស្នាល​រវាងលោក​ Gianni Infantino និងលោកដូណាល់ ត្រាំ មិន​អាចលាក់នរណាបានទេ។ លោក Gianni Infantino និងលោក Dana White ប្រធាន​UFC  គឺជាអ្នកតំណាង​ពិភពកីឡាតែ​២នាក់គត់ ដែលមានវត្តមាននៅក្នុង​កម្មវិធី ចូលកាន់មុខតំណែងជាផ្លូវការរបស់​លោកដូណាល់ ត្រាំ កាលពីខែមករា​​​២០២៥។ ចាប់ពីពេលនោះមក លោកអគ្គនាយកFIFA  បាន​បន្ត​និយាយ​សរសើរលោកដូណាល់ ត្រាំ ឥតដាច់ពីមាត់ រហូតដល់ទៅហ៊ានចេញមុខ និយាយការពារ​គោលនយោបាយដឹកនាំរបស់​លោកដូណាល់ ត្រាំ ហើយ​បានប្រកាសចង់ឲ្យ​គេ​ប្រគល់ពានរង្វាន់ណូបែលសន្តិភាព​ លោកដូណាល់ ត្រាំ ថែមទៀតផង​។ ជាងនេះទៀត កាលពីខែកុម្ភៈ នៅ​ពេលលោកដូណាល់ ត្រាំ បើក​កម្មវិធីសម្ពោធ​​ ក្រុមប្រឹក្សា​សន្តិភាពដែលលោកជាអ្នកបង្កើតឡើង គេឃើញលោក​អគ្គនាយក​ FIFA ក៏​​មានវត្តមានដែរ ពាក់មួកពណ៌ក្រហម មានអក្សរពីលើថា USA និងលេខ 45-47 ដែលជាលេខរៀងអាណត្តិទាំង​២របស់​លោកដូណាល់ ត្រាំ។ ជាមួយនឹងស្នាមញញឹម​សើចក្អាកក្អាយ លោក​ Gianni Infantino បានបង្ហាញ​ឲ្យឃើញយ៉ាងច្បាស់ ថាលោកគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់លោកដូណាល់ ត្រាំ។ សូមបញ្ជាក់ថា​ កាលពីខែធ្នូ​២០២៥ អង្គការ FairSquare ធ្លាប់​បាន​លើកឡើងថា គោលជំហររបស់លោក Gianni Infantino ដែល​​គាំទ្រពេញទំហឹងនិងដោយចំហ ចំពោះគោលនយោបាយ​លោកដូណាល់ ត្រាំ វាអាចប៉ះពាល់មកលើកអព្យាក្រឹតភាពនិង​កិត្តិយស ​របស់FIFA ក៏ដូចជា​​​វិស័យ​កីឡាបាល់ទាត់ពិភពលោកទាំងមូល​។ នៅថ្ងៃទី​១១មិថុនា អង្គការនេះអះអាងទៀត ត្រឹមតែរយៈពេល​​២សប្តាហ៍​ មាន​មនុស្សប្រមាណ​៥០០០នាក់បាន​ចុះ​ហត្ថលេខាលើ​ញត្តិមួយ​​ មានខ្លឹមសារ​បរិហារ​ភាពលម្អៀងរបស់​លោក Gianni Infantino​។ តាមធម្មតា ក្នុងនាម​ជា​អគ្គនាយក FIFA លោក Infantino មានកាតព្វកិច្ច​ធានា​ឲ្យ​បាននូវអព្យាក្រឹតភាព និងសុភវិនិច្ឆ័យ ដោយគោរពតាមមាត្រា​១៥ នៃ​ក្រម​សីលធម៌របស់FIFA។ ការប្រកាសបរិហាររបស់អង្គការ FairSquare ក៏បានទទួល​ការគាំទ្រ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ប្រទេសន័រវែសដែរ​។ លោកស្រី Lise Klaveness នាយិកាសហព័ន្ធកីឡាបាល់ទាត់ន័រវែស បាន​លើកឡើងនៅខែកុម្ភៈថា រឿងរ៉ាវប្រគល់ពានរង្វាន់សន្តិភាពFIFA ទៅ​ឲ្យលោកដូណាល់ ត្រាំ ​វាគឺជារឿងមួយ​ស្មោគគ្រោក​គួរឲ្យរអើមណាស់។ គួរកត់សំគាល់ថា គិតត្រឹមពេលនេះ ពិភពកីឡាអន្តរជាតិ​ តួយ៉ាងដូចជា គណៈកម្មកាអន្តរជាតិ​អូឡាំពិក បានស្ងាត់មាត់​មិន​ស្តីបន្ទោសលើលោក Gianni Infantino ទេ ព្រោះថាលោក​អគ្គនាយកFIFA ក៏ជាសមាជិកម្នាក់ដ៏មានឥទ្ធិពលក្នុងគណៈកម្មការនេះដែរ។ ការរិះគន់បរិហារ ភាគច្រើនគឺច
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស
2026/07/03
នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេ​ក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយម និង​ដើរតាម​នយោបាយ​កំណត់​អត្តសញ្ញាណជាតិឡើងវិញ ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​លោក មិន​ខ្លាច​នឹង​​កាត់តម្រឹម លុបចោល​អក្ស ov ​នៅក្នុង​ឈ្មោះត្រកូល​របស់លោក ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​ឈ្មោះរបស់លោកលែង​ជា​ឈ្មោះរុស្ស៊ីដូចមុន ប៉ុន្តែ ជា​ឈ្មោះតាហ្ស៊ីគីស្ថាន។ មាន​ប្រជាជន​រស់នៅប្រមាណ ១០លាននាក់​ ប្រទេសនៅអាស៊ីកណ្តាល​មួយនេះ​មាន​ប្រធានាធិបតី​ដែល​ផ្តោតចង់​សើរើ​ឡើងវិញនូវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ។ ត្រូវ​គេ​ចាត់ទុកជា​បិតា​ស្ថាបនិក​សន្តិភាព និង​បង្រួបបង្រួមជាតិ និង​កាន់អំណាចដឹកនាំ​តាហ្ស៊ីគីស្ថាន​តាំង​ពី​ឆ្នាំ១៩៩២ លោក​ប្រធានាធិបតី​Emomali Rakhmon បានធ្វើកំណែទម្រង់​ច្បាប់​ស្តីពីអត្រានុកូលដ្ឋាន កាលពី​១០ឆ្នាំ​មុន​ដើម្បីពង្រឹង​ប្រជាសាស្រ្ត និង​អត្តសញ្ញាណ​ជាតិតាហ្ស៊ីគីស្ថាន។ នៅ​ឆ្នាំ​២០១៦ គណៈកម្មាធិការ​ភាសា និង​វាក្យស័ព្ទ​​បាន​បង្កើត​បញ្ជីឈ្មោះតាហ្ស៊ីគីស្ថាន ចំនួន​៣៤៦១ឈ្មោះ ដើម្បី​ឲ្យ​ឪពុកម្តាយ​ជ្រើសរើស​យកទៅ​ដាក់​ឲ្យកូន​របស់ខ្លួន។ ចំណែក​​ឈ្មោះ ដែល​ឃ្លាតចាកឆ្ងាយ​ពេក​ពី​វប្បធម៌ពែក្សអ៊ីស្លាមដែល​ជា​វប្បធម៌គោល​របស់​តាហ្ស៊ីគីស្ថាន និង​ឈ្មោះមានអក្សរ ovដែលបង្កប់ឥទ្ធិពលរុស្ស៊ី នឹងត្រូវអាជ្ញាធរ​​បដិសេធ​មិនទទួលស្គាល់។ ជាលទ្ធផល កុមារ​តាហ្ស៊ីគីស្ថាន​ដែល​កើត​ចាប់តាំង​ពីឆ្នាំ ២០១៦​នឹង​លែង​មានឈ្មោះដែលមាន​ពាក្យ ov នៅក្នុង​ចុងកន្ទុយ ឬ​លែង​មានឈ្មោះ​ឥស្លាម ដូចជាYassine Amira ឬ​ក៏ Riyad។ ​ នៅក្នុង​ពិភពលោក មាន​ប្រទេស​មួយក្តាប់តូច​ដែល​ព្យាយាមរក្សា​វប្បធម៌ អត្តសញ្ញាណជាតិ​តាមរយៈ​ការបង្កើត​បញ្ជីឈ្មោះ​ប្រចាំប្រទេសមួយ ដោយគ្មាន​ចម្លងឈ្មោះបរទេស។ ប៉ុន្តែ គេ​ត្រឹម​​ផ្តល់អនុសាសន៍ណែនាំឲ្យប្រជាជនប្រើឈ្មោះក្នុងស្រុក ពោលគឺ មិនតឹងរ៉ឹង​ខ្លាំង​ដូច​តាហ្ស៊ីគីស្ថាន​ដែល​ចាប់តម្រូវ​ឲ្យប្រជាជន​ត្រូវ​តែ​ដាក់​ឈ្មោះ​តាម​បញ្ជីកំណត់​របស់​រដ្ឋាភិបាល។​ ​នៅឆ្នាំ​២០១៩ មេដឹកនាំ​តាហ្ស៊ីគីស្ថាន លោក​ Emomali Rakhmon​ បាននិយាយ​ក្តែងៗ​ថា វា​ជា​រឿងដ៏អាម៉ាស់ ដែលគេ​ត្រូវ​លើកតម្កើង​វប្បធម៌បរទេស តាមរយៈ​ការដាក់ឈ្មោះកូនចៅដែលមិនមែនជា​ឈ្មោះ​តាហ្ស៊ីគីស្ថាន។ បើតាម​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន ការដាក់ឈ្មោះបរទេស​ឲ្យកូនចៅយ៉ាងដូច្នេះ មនុស្ស​ជំនាន់ក្រោយៗ​របស់​តាហ្ស៊ីគីស្ថាន​នឹង​កាន់តែឃ្លាតឆ្ងាយ​ពី​ប្រភព ឫសគល់​ វប្បធម៌ជា​ប្រវត្តិសាស្រ្តរបស់​តាហ្ស៊ីគីស្ថាន។​​ ដោយ​បង្កើត​នយោបាយ​កំណត់​ឈ្មោះ​ឲ្យ​ប្រជាជន​របស់ខ្លួនយ៉ាងដូច្នេះ ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​មានគោលដៅចង់​​បន្ទុចបង្អាក់​កុំឲ្យប្រជាជន​តាហ្ស៊ីគីស្ថានយកឈ្មោះតាម​ក្រុមអ៊ីស្លាមជ្រុលនិយម និងទប់ស្កាត់​​ឥទ្ធិពលរុស្ស៊ី។ ក្រៅពី​ហាម​មិនឲ្យប្រជាជន​ដាក់​ឈ្មោះអ៊ីស្លាម​ តាហ្ស៊ីគីស្ថាន​បាន​បង្កើត​ច្បាប់​ហាម​មិន​ឲ្យស្រ្តី​ទទូលកំណាត់​លើ​ក្បាលចំណែកមនុស្សប្រុស​គ្មាន​សិទ្ធិ​ទុកពុកចង្កា។ លោក​ Emomali Rakhmon បារម្ភ​ខា្លច​ថា ប្រជាជន​តាហ្ស៊ីគីស្ថាន​ត្រូវ​ក្រុមជីហាត អ៊ីស្លាម​ជ្រុលនិយម ឬ​ក្រុមតាលីបង់​នៅអាហ្វហ្កានីស្ថានអូសទាញឲ្យទៅប្រព្រឹត្ត​អំពើភេរវកម្មនៅទឹកដីបរទេស។ ករណី​បែបនេះធ្លាប់កើតមាន​កន្លងមក នៅពេល​​អាជ្ញាធរ​រុស្ស៊ី​ចាប់​បានជនជាតិតាហ្ស៊ីគីស្ថានដែល​ត្រូវសង្ស័យថា​ ជាអ្នកលួចដាក់បំផ្ទុះគ្រាប់បែកសម្លាប់​មេយោធា​រុស្ស៊ី។ ចង់ឬមិនចង់ នយោបាយ​កម្រិត​ចំនួនឈ្មោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យប្រជាជន​មាន​តែ​ឈ្មោះតាហ្ស៊ីគីស្ថាន​អាច​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ប្រពៃណី​របស់​ប្រទេស​អាស៊ីកណ្តាលមួយនេះ។ ត្រូវដឹងថា ផ្ទុយពីឈ្មោះ​នៅ​ប្រទេស​លោកខាងលិច ឈ្មោះនៅតាហ្ស៊ីគីស្ថានតែងមាន​ភ្ជាប់​ដោយ​និមិត្ត​រូប អត្ថន័យជាប់ជានិច្ច។ ឈ្មោះនីមួយៗ គឺ​មាន​អត្ថន័យពិសេស ខុសប្លែកៗគ្នា​ ទៅតាម​ស្ថានការណ៍ ថ្ងៃ ទីកន្លែង និង​បំណងប្រាថ្នា​របស់​ឪពុកម្តាយ។​​​​ ដោយរំលឹក អួតសរសើរ​ប្រវត្តិសាស្រ្ត​ដ៏រុ
រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់
2026/07/01
ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹមនឹងនេះ ចំនួន​ប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់តុល្យភាព​ប្រជាសាស្ត្រ​។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាម​បានលុបចោល​ការដាក់កំហិត​ហាមឃាត់ មិន​ឲ្យ​ប្រជាជនមានកូន​លើស​ពី​២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃ​ពុធទី១​​កក្កដា២០២៦​ វៀតណាម​បានចេញច្បាប់ផ្តល់​អត្ថប្រយោជន៍មួយចំនួន​ ដល់​ក្រុមគ្រួសារដែលមានកូន​២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញ​ឲ្យ​ប្រជាជន​វៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែល​តម្លៃជីវភាពប្រចាំថ្ងៃកាន់តែ​ចំណាយ​ច្រើន? បន្ទាប់ពីលែងហាមឃាត់ការយកកូន​លើសពី​២នាក់ រដ្ឋវៀតណាម​បានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្ត​ឲ្យ​ប្រជាជនខ្លួន យកកូន​ឲ្យ​បាន​លើស​ពី​១នាក់​។ ថ្ងៃពុធទី​១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែល​មានខ្លឹមសារ​ផ្តល់អត្ថប្រយោជន៍​មួយចំនួន ដល់​គ្រួសារ​ដែលសម្រេចយកកូន​ដល់​២នាក់​។ តាមរយៈច្បាប់ថ្មីនេះ ស្ត្រី​ឆ្លងទន្លេកូន​ទី២ អាចមានសិទ្ធិ​ឈប់សម្រាកមាតុភាព​ ដល់ទៅ​៧ខែ​ ពោល​គឺ​លើស១ខែ​បើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការ​​ជួយចេញ​ថ្លៃ​ចំណាយ​ ទៅលើការ​តាមដានសុខភាពពរពោះ និង​សុខភាពទារកកើតថ្មី​។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី​២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។ សូមរំលឹកថាប្រជាជនវៀតណាម​បាន​ឈានដល់ចំនួន​១០០លាននាក់ កាលពីឆ្នាំ​២០២៣។ ជាចំនួន​ដែលបានកើនឡើងយ៉ាងលឿនរហ័ស ខណៈនៅឆ្នាំ​១៩៧៦ ក្នុងពេល​បង្រួបបង្រួមវៀតណាមខាងជើងនិងខាងត្បូង ប្រជាជនសរុបមានប្រមាន​៤៦លាននាក់។​ នៅឆ្នាំ​១៩៨៨ រដ្ឋកុម្មុយនីស្តវៀតណាម បានចេញច្បាប់​ហាមឃាត់ជាផ្លូវការ​ មិន​ឲ្យ​មានកូន​លើសពី​២នាក់ នៅតាមតំបន់មួយចំនួនដែលដង់ស៊ីតេប្រជាជន​មានលក្ខណៈចង្អៀតខ្លាំង។ តែយ៉ាងណាក៏ដោយ​ គោលនយោបាយ​ដាក់កំហឹតនេះ មិនតឹងតែងខ្លាំងដូចនៅចិនទេ ពោលគឺពុំមាន​ការចាប់បង្ខំឲ្យរំលូតកូនចោល ឬក៏ការចាក់ថ្នាំ​ឲ្យស្ត្រីអាចលែងមានកូនបានជាដើម​។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​នេះ គេសង្កេតឃើញថាកត្តាប្រជាសាស្ត្រ​នៅវៀតណាម មានទំនោរបាត់​បង់តុល្យភាព ដោយ​សារតែមនុស្សវ័យចំណាស់​កាន់តែច្រើន។ នៅក្នុងពិភពលោកនេះ វៀតណាមស្ថិតនៅក្នុងចំណោម​ប្រទេស ដែល​មាន​អត្រាមនុស្សវ័យចំណាស់ កើនឡើងច្រើនយ៉ាងលឿនគួរឲ្យបារម្ភ​។ ការរីកចម្រើនជីវភាព និងវិស័យសុខាភិបាល បានធ្វើឲ្យ​មនុស្ស​កាន់តែមានអាយុវែងនៅវៀតណាម ហើយទន្ទឹមគ្នានេះ អត្រាពរពោះមានកូនរបស់ស្ត្រីវៀតណាមវិញ បានធ្លាក់ចុះ​។ សូមបញ្ជាក់ថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនវៀតណាម​ បច្ចុប្បន្ន គឺខ្ទង់៧៥ឆ្នាំ ចំណែក​ប្រជាជនអាយុ​លើសពី​​៦០ឆ្នាំវិញ បានកើនដល់ទៅ​១០%នៃប្រជាជនសរុប​។​ ទំនោរមនុស្សចាស់ច្រើនទៅៗ ប្រៀបធៀបទៅមនុស្សពេញវ័យធ្វើការ គឺជាបញ្ហាមួយដែល​អាចចោទទៅលើតុល្យភាពប្រជាសាស្ត្រ ទីផ្សារការងារ​និងប្រព័ន្ធសន្តិសុខសង្គម។ នៅឆ្នាំ​២០២៥ រដ្ឋវៀតណាម​បានសម្រេច​ លុបចោលបំរាម​ហាម​ប្រជាជនមិន​ឲ្យ​មានកូន​លើសពី​២នាក់​។ តែត្រឹមតែលែ​​ងហាមឃាត់ មិនប្រាកដ​ថាប្រជាជន​វៀតណាម​នឹងសម្រេចចិត្តយកកូនថែមនោះទេ។ នៅឆ្នាំ​២០២៥ អត្រាកម្រិតពរពោះរបស់ស្ត្រីវៀតណាម មានចំនួន​១,៩៣។ អត្រានេះ វាមិនទាបពេកទេ បើប្រៀបធៀបទៅ​ប្រទេសអាស៊ីផ្សេងទៀត ដូចជាជប៉ុន ដែលមានត្រឹម ១,១៤ និងឬកូរ៉េខាងត្បូង ដែលមានត្រឹមតែ​០,៨។ ក៏ប៉ុន្តែ​ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះ​នៃអត្រាពរពោះរបស់ស្ត្រីវៀតណាម ​បានកើតឡើងលឿនជ្រុល​ ប្រើប្រៀបធៀបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច​។ វៀតណាម​ជាប្រទេសមានសន្ទុះសេដ្ឋកិច្ចល្អពិតមែន តែ​ចំណូលដុលរបស់ប្រជាជនវៀតណាម មានជាមធ្យមត្រឹមតែប្រមាណ ​៥០០០ដុល្លារ ពោលគឺបានត្រឹមតែពាក់កណ្តាល​ចំណូលដុលរបស់ប្រជាជនជប៉ុន កាលពីឆ្នាំ១៩៨០នៅពេលជប៉ុន​មាន​អត្រាពរពោះប្រហាក់ប្រហែលគ្នានឹងវៀតណាមពេលនេះ​។ មានន័យថា វៀតណាម​ មានពេល​តិចណាស់​ណាស់ ដើម្បី​​ធ្វើការសម្របខ្លួនទៅនឹងសង្គម​ដែលសំបូរមនុស្ស​​វ័យចំណាស់ បើប្រៀបធៀបទៅ​ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខ​ផ្សេង​ទៀត។ នេះបើផ្អែកតាមរបាយការ​ណ៍​វិភាគ របស់ធនាគារពិភពលោកនៅឆ្នាំ​២០២១។ សំណួរសួរថា តើវិធានការលើកទឹកចិត្ត បន្ថែមពេលវេលាឈប់សម្រាក និង​ប្រាក់រង្វាន់បន្តិចបន្តួច អាច​​ជំរុញឲ្យ​ប្រជាជនវៀតណាមយកកូន​លើសពី​១នាក់ដ
កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ី
2026/06/22
កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅអ៊ីរ៉ង់​​​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារ​ដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅ​ក្រុមឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​។ គេអាចនិយាយបានថា នៅអ៊ីរ៉ង់​មានរដ្ឋអំណាច​២ទន្ទឹមគ្នា​​ គឺរដ្ឋាភិបាលអ៊ីរ៉ង់ និង​កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមប្រដាប់អាវុធមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការនេះ មានឥទ្ធិពលអំណាចខ្លាំងណាស់ ទៅលើសង្គម សន្តិសុខ និង​សេដ្ឋកិច្ចអ៊ីរ៉ង់​។ ជាច្រើនឆ្នាំកន្លងមកនេះ ​សមាជិក​នៃ​​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បាន​រីកចម្រើន​ធូរធាមានបានជាខ្លាំង បើទោះបីជាប្រទេសអ៊ីរ៉ង់ បានរង​ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងណា។ មុខជំនួញធំៗជាច្រើននៅអ៊ីរ៉ង់ ដោយរាប់ទាំងការនាំចេញនាំចូលទំនិញគ្រប់មុខ ឧស្សាហកម្មប្រេងកាត ឧស្ម័ន ក្រុមហ៊ុនទូរគមនាគមន៍សេវាទូរស័ព្ទ អ៊ីនធ័រណិត និងសេវកម្មកំពង់ផែជាដើម​ សុទ្ធតែស្ថិតនៅក្នុងដៃមេធំៗរបស់​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​។ ក្នុងពេល​ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចាគ្នា ឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និង​ដកទណ្ឌកម្ម​សេដ្ឋកិច្ចពីអ៊ីរ៉ង់ គឺកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចក្លាយជាអ្នកទទួលផលចម្បង ពីការបើកសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ ប្រភពពីមន្ត្រីជាន់ខ្ពស់​​អ៊ីរ៉ង់​ ចំនួន​៤នាក់​ផ្សេងគ្នា បានពន្យល់ថា កងឆ្មាំបដិវត្តន៍​​អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅចំចំណុចពិសេស​ ដែលអាចទទួលបានចំណែកដ៏ធំមហិមា នៃអត្ថប្រយោជន៍ហិរញ្ញវត្ថុ ដែលនឹងកើតមានពីការដកទណ្ឌកម្ម ការស្ដារឡើងវិញនៃការនាំចេញប្រេង និងការវិនិយោគពីបរទេស។ តែទន្ទឹមគ្នានេះ កងឆ្មាំបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ ក៏អាចក្លាយជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន រំខាន​ដល់​ការឈានទៅ​សម្រេច​​កិច្ចព្រមព្រៀងដែរ។ កងកម្លាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពអាជីវកម្មជំនួញរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែប្រទេសជាច្រើនលើពិភពលោក ចាត់ទុក​ក្រុម​ឆ្មាំបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវកម្ម ។ ប្រកាសនេះ អាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការរំដោះសេដ្ឋកិច្ចពីទណ្ឌកម្ម កាន់តែស្មុគស្មាញបន្ថែមទៀ​ត។ ប្រភពមួយទៀត បានលើកឡើងថា​កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ គឺ​ជាអ្នកឈ្នះធំបំផុតនៃសង្គ្រាម ដែល​អាមេរិក​បានបំផ្ទុះនៅអ៊ីរ៉ង់​។ សង្គ្រាមប្រមាណ​ជាតិ​៤ខែមកនេះ គឺកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលជាអ្នកពើងទ្រូងប្រយុទ្ធជាមួយ​អាមេរិកនឹងអ៊ីស្រាអែល ដើម្បីការពារ​របបអ៊ីស្លាម​ផ្តាច់ការអ៊ីរ៉ង់​។ ដូច្នេះ ពេល​ចប់សង្គ្រាម លែងមានទណ្ឌកម្មសេដ្ឋកិច្ច គឺក្រុមនេះជាអ្នកទទួលបានអត្ថប្រយោជន៍ជាទិភាព​។ សូមរំលឹកថា កិច្ចព្រមព្រៀងបឋម ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយ​​អ៊ីរ៉ង់ បាន​កំណត់​​អនុញ្ញាតឱ្យអ៊ីរ៉ង់​អាចនាំចេញប្រេងនិងផលិត​ផលកែច្នៃធ្វើពីប្រេងកាត​។ មិនត្រឹមប៉ុណ្ណោះទេ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានសន្យា​ផ្តល់ប្រាក់ចំនួន​២៤ពាន់​លានដុល្លារ ដែលអាមេរិក​បានបង្កកទុក​​ ឲ្យ​មកអ៊ីរ៉ង់​វិញ​។ ហើយ​នៅពេលមានកិច្ចព្រមព្រៀងជាស្ថាពរ សហរដ្ឋអាមេរិកសន្យា​ដកទណ្ឌកម្មសេដ្ឋកិច្ច​​ទាំងអស់ និងសន្យាវិនិយោគ​សាងសង់អ៊ីរ៉ង់​ឡើងវិញ ក្នុងទឹកប្រាក់ ៣០០ ពាន់លានដុល្លារថែមទៀតផង។ ធ្វើសម្បទានឲ្យរបបផ្តាច់ការអ៊ីរ៉ង់​ច្រើនចំណុចដូចនេះហើយ តែលោកដូណាល់ នៅតែបន្តអួតថា លោកជាអ្នកឈ្នះសង្គ្រាម​។ គួរបញ្ជាក់ដែរថា នៅអ៊ីរ៉ង់ ច្បាប់គ្រប់គ្រងការវិនិយោគ បានតម្រូវឲ្យ​ក្រុមហ៊ុនបរទេស ត្រូវតែមានដៃគូ​សហការក្នុងស្រុក ទើបអាចប្រតិបត្តិការរកស៊ីបាន​។ ក្រុមហ៊ុន​ក្នុងស្រុកទាំងនោះ ភាគច្រើនលើសលុប គឺស្ថិតនៅក្នុងដៃរបស់​សមាជិក​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​នេះឯង។ ក្រុមហ៊ុនអ៊ីរ៉ង់​ទាំងនេះនឹងក្លាយជាច្រកចូលមិនអាចចៀសបាន សម្រាប់វិនិយោគិនបរទេស ដែលចង់ចូលទៅរកស៊ីចំណេញប្រាក់នៅអ៊ីរ៉ង់​។ តែល្គឹកណា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ នៅតែត្រូវគេចាត់ទុកថាជាបណ្តាញភេរវ
រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច
2026/06/22
នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លី​ចង់​សម្លាប់ខ្លួន។ ជំងឺបាក់ទឹកចិត្ត ឈានទៅដល់ការសម្លាប់ខ្លួន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយនៃសង្គមកូរ៉េខាងត្បូង។ ក្នុងចំណោម​ប្រទេសសមាជិកអង្គការOCDE កូរ៉េខាងត្បូងជាប្រទេស​ដែលសំបូរ មនុស្សអាយុ​ក្រោម​៣០ឆ្នាំធ្វើអត្តឃាតច្រើនជាងគេបង្អស់។ ចន្លោះពីឆ្នាំ២០១៦ ដល់២០២៥ ចំនួនអ្នកធ្វើអត្ថឃាត អាយុក្រោម៣០ឆ្នាំ បានកើនឡើងពី២៧៣នាក់ ដល់ ៣៩៦នាក់។ ពោលគឺកើនឡើង៤៥% ក្នុងរយៈពេលមិនដល់១០ឆ្នាំ។ នេះបើផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងស្ថិតិកូរ៉េខាងត្បូង។ ចំណែកចំនួនក្មេងៗអនីតិជន ដែលទទួលបានការព្យាបាលនៅសេវាសុខភាពជំងឺផ្លូវចិត្តវិញ ក៏បានកើនឡើងខ្លាំងដែរ ពី២៧៤០០០នាក់នៅឆ្នាំ២០២១ ដល់៤៣១០០០នៅឆ្នាំ២០២៥។ តួលេខទាំងនេះ បានសបង្ហាញឲ្យឃើញ នូវទំហំនៃវិបត្តិទាក់ទិននឹងសុខភាពផ្លូវចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។ លោក Benjamin Joinau នរវិទូជំនាញសិក្សាសង្គមកូរ៉េ បានលើកឡើងថា សុខភាពផ្លូវចិត្តគឺជាភាពអាម៉ាសមួយដែលប្រជាជនកូរ៉េខាងត្បូងលាក់បាំងបំផុត។ ឫសគល់មួយនៃបញ្ហាផ្លូវចិត្តរបស់យុវជនកូរ៉េខាងត្បូង គឺមកពីប្រព័ន្ធអប់រំដ៏តឹងតែង និងធ្ងន់ធ្ងរបំផុតសង្កត់ទៅលើកុមារភាពរបស់ពួកគេ។ អ្នកជំនាញខាងលើបានលើកឧទាហរណ៍មួយថា នៅកូរ៉េខាងត្បូងមានកម្មវិធីប្រឡងថ្នាក់ជាតិមួយ ឈ្មោះ Suneung ដែល​សិស្សានុសិស្ស ត្រូវប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេល១ថ្ងៃ ដើម្បីអាចជាប់ពិន្ទុល្អ ទើបអាចមានឈ្មោះជាប់ចូលរៀននៅតាមសកលវិទ្យាល័យល្បីៗ។ ការចូលរៀននៅតាមសាលាល្បីៗទាំងនេះ នឹងអាចកំណត់ជោគវាសនាអនាគតការងារ និងការឡើងជណ្តើរសង្គមរបស់ពួកគេ។ ពេលខ្លះសិស្សកូរ៉េត្រូវរៀនត្រៀមសម្រាប់ការប្រឡងនេះ នៅសាលាឯកជន តាំងតែពីនៅថ្នាក់អនុវិទ្យាល័យ។ ក្រុមគ្រួសារនីមួយ ហ៊ានចំណាយប្រាក់ច្រើនសន្ធឹក ដាក់ក្តីសង្ឃឹមទាំងស្រុងលើកូនម្នាក់ៗ ដែលនេះគឺជាបន្ទុកផ្លូវចិត្តមួយដ៏សែនធ្ងន់។ អនាគតនិងមុខមាត់ក្រុមគ្រួសារទាំងមូល ស្ថិតនៅលើតារាងពិន្ទុរបស់កូនម្នាក់ៗ។ ជាលទ្ធផល គេសង្កេតឃើញថា យុវជនកូរ៉េខាងត្បូងពេលចូលរៀនថ្នាក់ឧត្តមសិក្សា ចាប់ផ្តើមបាត់មាត់បាត់ក ដើរដូចមនុស្សយន្ត លែងចេះសប្បាយ។ នៅសកលវិទ្យាល័យ ការប្រកួតប្រជែងត្រូវបន្ត ត្រូវស្វែងរកកន្លែងចុះកម្មសិក្សា ហើយបន្ទាប់់មកទៀត ត្រូវរកការងារធ្វើនៅក្នុងទីផ្សារដែលកាន់តែតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ អ្វីដែលអ្នកជំនាញបានកត់សម្គាល់ គឺយុវជនកូរ៉េវ័យខ្ទង់២០ឆ្នាំ បានបាត់បង់ភាពត្រេកត្រអាលសប្បាយរីករាយ ពោលគឺពួកគេដូចជាបានដើររំលងយុវភាព ឈានចូលដំណាក់កាលក្លាយជាមនុស្សដែលមានតែបន្ទុកពេញសតិអារម្មណ៍ និងងាយខឹងច្រលោត។ គួរបញ្ជាក់ថា បន្ទាប់ពីឃើញវិបត្តិដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងទើបតែបានប្រកាសអាសន្នជាតិ ក្នុងកម្មវត្ថុឈានទៅកាត់បន្ថយឲ្យបានយ៉ាងហោចពាក់កណ្តាល នៃករណីធ្វើអត្តឃាតក្នុងចំណោមយុវជនក្មេងៗ ក្នុងរវាង១០ឆ្នាំទៅមុខ។ ក្រសួងពាក់ព័ន្ធចំនួន១៥ត្រូវចូលរួមនៅក្នុងយុទ្ធនាការនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញវិធានការ ដែលមានគ្រោងឆ្អឹង៥ចំនុចធំៗ ក្នុងនោះមានដូចជា ការតាមដានសង្កេតឲ្យបានទាន់ពេលវេលានូវអ្នកមានជំងឺបាក់ទឹកចិត្ត ការពង្រឹងតួនាទីរបស់ស្ថាប័នរដ្ឋដើម្បីជួយ។ រដ្ឋ​នឹង​ធ្វើកំណែទម្រង់ប្រព័ន្ធគរុកោសល្យ ដើម្បីសម្រាលបន្ទុកការងាររបស់សិស្ស ហើយ​កាត់បន្ថយ​ការ​ប្រកួតប្រជែងជ្រុលហួសហេតុ។ បន្ថែមពីនេះ នៅតាមសាលារៀនទូទាំងប្រទេស គេគ្រោងដាក់អ្នកជំនាញចិត្តសាស្ត្រ ដែលអាចអន្តរាគមន៍ ជួបជាមួយសិស្សដែលមានបញ្ហា ហើយស្នើសុំឲ្យមានការតាមដានព្យាបាល ដោយមិនចាំបាច់មានការយល់ព្រមជាបឋមពីអាណាព្យាបាល។ នៅកូរ៉េខាងត្បូង ឪពុកម្តាយខ្លះមិនអាចទទួលយកបានទេ នូវភាពអាម៉ាសដែលកូនខ្លួនមានបញ្ហាផ្លូវចិត្ត។ ដោយសារតែទំងន់នៃភាពអាម៉ាសនេះ ក្មេងដែលមានវិបត្តិផ្លូវចិត្ត ក៏មិនហ៊ានចេញស្តី កាត់ផ្តាច់ទំនាក់ទំនងពីក្រុមគ្រួសារមិត្តភក្តិជាដើម។ គួរកត់សំគាល់ដែរថា វិស័យបច្
ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដ
2026/06/17
បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំ​យោធាភូមា​ដែលជា​អ្នកដឹកនាំ​ការធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី​ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​លើកនេះ ដើម្បីស្វែងរក​ការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ ដែលមាន​លោក​ជា​ប្រធានាធិបតី​កើត​ចេញមកពី​ការបោះឆ្នោត​​នៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី​១៦មិថុនា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​ចាប់ដៃ​សហការជាមួយ បុរសខ្លាំង​របស់​ភូមា មីន អ៊ុងឡាំង ដែលទើប​​ក្រឡាស់ខ្លួន ពី​មេដឹកនាំរបបសឹក មកជា​ប្រធានាធិបតី​ស៊ីវិល។ ចិនមិន​ចង់​របូត​ភូមា​ចេញពីដៃ ក៏ព្រោះតែ​មិនចង់​បាត់ប្រយោជន៍​។ ខុសពីទស្សនកិច្ច​លើកមុនៗ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​ក្រាលព្រំក្រហម​ទទួល​អតីត​មេដឹកនាំយោធាភូមា លោកមីន អ៊ុងឡាំង ក្នុងនាមលោក​ជាប្រធានាធិបតី​​ដែលកើតចេញពីការបោះឆ្នោតនៅសភា កាលពីខែ​មេសា​កន្លងទៅ។ ដោយ​ទទួលស្វាគមន៍ ​លោកមីន អ៊ុងឡាំង ក្នុងនាមជា​ប្រមុខរដ្ឋ​ភូមា នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន ចំនួន​៥ថ្ងៃ ចិនរបស់​លោក​ស៊ី ជីនពីង​ចង់​បញ្ជាក់សាជាថ្មីថា ចិនជា​ដៃគូ​ដ៏សំខាន់ និងយុទ្ធសាស្រ្តរបស់ភូមា នៅគ្រប់កាលៈទេសៈ មិនថា អំឡុង​សុខសន្តិភាព ឬ​សង្រ្គាមស៊ីវិល​ដូច​សព្វថ្ងៃ។ នៅកិច្ចពិភាក្សា​ជាមួយ​លោកមីន អ៊ុងឡាំង​នៅទីក្រុង​ប៉េកាំងកាលពីថ្ងៃអង្គារ លោកស៊ី ជីនពីង​បាន​សង្កត់ធ្ងន់ថា ប៉េកាំង​គាំទ្រ​ជំហរការពារ​ដែនអធិបតេយ្យ​ភាព​របស់ភូមា និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា នៅក្នុងការប្រឹងប្រែង​ស្វែងរក​តុល្យភាព​រវាង​ការអភិវឌ្ឍ​និង​សន្តិសុខ។ ឯកោ និងជាប់ទណ្ឌកម្ម​ពីសហគមន៍អន្តរជាតិ ​ព្រោះតែ​រដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី របបសឹកភូមា​នៅតែ​អាច​ឈរជើង ទប់ទល់​នឹង​ចលនា​ប្រឆាំង​ប្រដាប់អាវុធនៅទូទាំងប្រទេស ក៏ដោយមកពីបានទទួលជំនួយ​​ ទាំង​សេដ្ឋកិច្ច និងយោធា​ពី​ប៉េកាំង។ នៅ ភូមា រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ ជួយ​​គ្រប់ភាគីជម្លោះ មិនថា កងទ័ពភូមា ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ ឬចលនា​អ្នកប្រឆាំង​នឹង​របបសឹក ដើម្បីធានា​ថា ប្រយោជន៍​សេដ្ឋកិច្ចចិន​នៅ​ភូមា​មិនរងផលប៉ះពាល់ រំខាន ទោះក្នុងកាលៈទេសៈដែលភូមា​កំពុង​ធ្លាក់ក្នុងសង្រ្គាមស៊ីវិលក្តី។ រាល់លើក ចិន​ទន្ទេញជាប់មាត់ ចង់ឃើញ​ស្ថិរភាព​សន្តិសុខ​ និងនយោបាយនៅភូមា ព្រោះថា កត្តាទាំងពីរនេះ​ដើរតួនាទីសំខាន់ ​ជួយ​ឲ្យ​ចិន​អាច​សម្រេច​ផែនការយុទ្ធសាស្រ្ត​ ក្នុងនាមជាមហាអំណាច​ក្នុងតំបន់។ ចិន​ត្រូវ​ការទឹកដីភូមាដើម្បីធ្វើជា​កន្លែងឆ្លងកាត់​​ដឹកទំនិញរបស់ចិន​ចេញពី​ខេត្ត​គុនមីង ទៅ​កាន់កំពង់ផែទឹកជ្រៅ​របស់​ចិន​នៅ​ទីក្រុងឆ្នេរសមុទ្រ​ភូមា Kyaukpyu នៅ​សមុទ្រ​បង់ហ្កាល់។ ​​ ចិនមាន​ផែនការ​ យក​ភូមា​ជា​កន្លែង​ឆ្លងកាត់សំដៅ​ទៅមហាសមុទ្រ​ឥណ្ឌា​ផ្ទាល់ ដោយ​មិនចាំបាច់ត្រូវ​​ប្រើសមុទ្រ​ចិន​ខាងត្បូង នៅក្នុងករណី​ដែលមានផ្ទុះសង្រ្គាមជាមួយតៃវ៉ាន់ រហូត​ធ្វើឲ្យ​ប៉ះពាល់ដល់​ចរាចរណ៍​ដឹកទំនិញ​របស់​ចិន។ សព្វថ្ងៃ​នេះចិន​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទឹកដី​របស់ខ្លួន​ជិត​សព្វគ្រប់ដើម្បី​តភ្ជាប់​ទៅក្នុងដែនដី​ភូមា​ នៅ​ក្នុង​រដ្ឋ​ស្ហាន។ ដើម្បីធានា​សុវត្ថិភាព​ដល់អនាគត​គម្រោងសាងសង់​ផ្លូវដែក​សម្រាប់ដឹកនាំ​យកទំនិញចិន​ ចេញទៅ​មហាសមុទ្រ​ឥណ្ឌា និងដើម្បីការពារ​បំពង់បង្ហូរឧស្ម័ន​ដែល​ចិន​បាន​សាងសង់ភ្ជាប់ពី​ទឹកដីចិន​ទៅកំពង់ផែទឹកជ្រៅនៅ​ឈូងសមុទ្រ​បង់ហ្កាល់ ចិន​បាន​លូកដៃចូល​​​ដោយលួចលាក់ ក្នុង​សង្រ្គាម​ស៊ីវិល​នៅភូមា។ ជាក់ស្តែង នៅរដ្ឋ ស្ហាន ​ភាគខាងជើង​ភូមា ជាប់ព្រំដែន​ចិន បំពង់បង្ហូរឧស្ម័ន​របស់ចិនដែលឆ្លងកាត់ផ្ទៃប្រទេស​ភូមា​ទៅកាន់សមុទ្រ​បង់ហ្កាល់បានទទួល​សុខសុវត្ថិភាព គ្មានរងការខូចខាត បើទោះបីរដ្ឋនេះមានសមរភូមិប្រយុទ្ធរវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម​។ ហេតុផលគឺ ​ក្រុមឧទ្ទាមជនជាតិភាគតិច​ចំនួន​៣​ដែលបាន
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង
2026/06/10
មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ វានឹង​បង្កើនកម្រិត​នៃហានិភ័យ​ដែល​អាចធ្វើ​ឲ្យ​​ផ្ទុះសង្គ្រាម​នុយក្លែអ៊ែរ​។ យោងតាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ​២០២៥ ពោលគឺកើន​ ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។​ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង​៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាព​លើ​វិស័យសព្វាវុធមហាប្រល័យនេះ​​។​ គួរកត់​សំគាល់​ថា ការបន្ថែមការចំណាយនេះ​​ ស្ថិត​ក្នុងបរិបទមួយ​​ដែលបញ្ហាភូមិសាស្ត្រនយោបាយ​កាន់តែតានតឹង ហើយ​​​​ប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុក​សព្វាវុធ​តែរៀងៗខ្លួន​។ មិនខុសពី​​របាយការណ៍​យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង​ស្តុកខូលម៍​ ហៅកាត់ថា​ Sipri ក៏បាន​ថ្លែងការព្រួយ​បារម្ភដែរ​ ថាទំនោរ​នេះអាចនាំឱ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ សា​ជាថ្មីនៅលើពិភពលោក។​ ហានិភ័យ​ដ៏ធំមួយទៀតនោះ គឺការប្រើប្រើប្រាស់កាន់តែខ្លាំងឡើងនូវ ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធទំនើប​ ដែល​​អាចមានឥទ្ធិពលលើការសម្រេចចិត្ត ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ យោងតាម​វិទ្យាស្ថាន Sipri ពិភពលោកបច្ចុប្បន្ន​ មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបទាំងអស់​​ប្រមាណ ១២១៨៧ គ្រាប់ ក្នុងនោះ​៩៧៤៥គ្រាប់ គឺកំពុងស្ថិតនៅក្នុងស្តុកអាវុធ​ដែលគេត្រៀមទុកប្រើភ្លាម​ៗ។ ទោះបីជាចំនួនសរុប​នៃ​​សព្វាវុធ​នុយក្លេអ៊ែរ បន្តធ្លាក់ចុះក៏ដោយ តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ហានិភ័យនុយក្លេអ៊ែរវិញកំពុងកើនឡើង។ មូលហេតុ គឺប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងដកក្បាលគ្រាប់ចេញពីឃ្លាំងស្តុក និងដាក់បំពាក់លើប្រព័ន្ធបាញ់បង្ហោះ ឬហៅថា វិកទឺរ ដើម្បីត្រៀម​​ប្រើប្រាស់បាន​ភ្លាម​ៗ​។ តាមការលើកឡើងរបស់លោក Karim Haggag នាយកវិទ្យាស្ថាន​ Sipri ការថយចុះនៃចំនួនក្បាល​គ្រាប់នុយក្លេអ៊ែរ មិនមានន័យថាហានិភ័យថយចុះនោះទេ​​។ ផ្ទុយទៅវិញ ការពន្យារពេលរុះរើអាវុធចាស់ និងការបង្កើនល្បឿនដាក់ពង្រាយអាវុធថ្មី អាចធ្វើឱ្យចំនួនអាវុធកើនឡើងវិញនាពេលអនាគត។ គួរបញ្ជាក់ថា ​៨៣%នៃ​​ក្បាល​គ្រាប់​នុយក្លេអ៊ែរទាំងអស់ ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក​និងរុស្ស៊ី។ មហាអំណាចទាំង២នេះ ម្នាក់ៗមាន​​ជាង​៥០០០គ្រាប់​។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលចាយប្រាក់ច្រើនជាងគេលើអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ២០២៥ អាមេរិក​​បានចំណាយ ជិត​៧ម៉ឺនលានដុល្លារ​ ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត បូកបញ្ចូលគ្នាទាំង​អស់។​ ចិនឈរនៅលំដាប់ទីពីរ ដោយចំណាយប្រមាណ ១៣៥០០ លានដុល្លារ បន្ទាប់មកគឺ អង់គ្លេស (១២,៦ ពាន់លានដុល្លារ) និងរុស្ស៊ី (៩,៥ ពាន់លានដុល្លារ)។ ក្នុងពេលជាមួយគ្នានេះ ចិនកំពុងពង្រីកឃ្លាំងស្តុក​​អាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាង​លឿនរហ័សជាងគេ។ បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦២០គ្រាប់។ វិទ្យាស្ថាន Sipri រំពឹងថា នៅរវាង​​ឆ្នាំ២០៣០ ចិនអាចមានចំនួន​មីស៊ីលបាលីស្ទីក​​ឆ្លងទ្វីប ប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ី។ ជាសរុប ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ចំណាយ​លើវិស័យសព្វាវុធនេះ​ សរុបទាំងអស់ ​៤៧ម៉ឺនលានដុល្លារ​ ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ​។ ប្រទេសទាំងនេះ នឹងបន្តវិនិយោគលើវិស័យ​សព្វាវុធនុយក្លេអ៊ែរ ច្រើន​​ទសវត្សរ៍ទៅមុខទៀត​​។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានត្រៀមប្រាក់​ច្រើនសិបពាន់លានដុល្លារ ដើម្បី​​រៀបចំផែនការធ្វើទំនើបកម្ម អភិវឌ្ឍន៍ និងថែទាំជួសជុល​​ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរ ពីពេលនេះ​​រហូតដល់ដំណាច់សតវត្សរ៍ទី​២១។​ មីស៊ីលឆ្លងទ្វីប Sentinel របស់អាមេរិក អាចនៅតែប្រើប្រាស់បាននៅក្រោយ​​ឆ្នាំ ២១០០ រីឯ​ក្បាលគ្រាប់នុយក្លេអ៊ែរមួយចំនួនវិញ គេនៅ

Podcast reviews

Read ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast reviews


5 out of 5
1 reviews

Podcast sponsorship advertising

Start advertising on ទស្សនៈព្រឹត្តិការណ៍ពិភពលោក relevant audience podcasts


What do you want to promote?