1494890612
នាទីសុខភាពនិងអនាម័យ

Advertise on podcast: នាទីសុខភាពនិងអនាម័យ

Rating
★★★★★
5
from
1 reviews
This podcast has
52 episodes
Language
English
Date created
2020/01/14
Latest episode
2026/09/30
Average duration
9 min.
Release period
9 days

Description

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Unlock នាទីសុខភាពនិងអនាម័យ podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from នាទីសុខភាពនិងអនាម័យ podcast


បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?
2026/09/30
គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំងអស់។ ផ្តល់​ជាតិទឹក ផ្តល់​ភាពសើម​ដល់​សព៌ាង្គកាយ ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យ​សរីរាង្គ​កាយ​មាន​ដំណើរការ​ល្អ។ ការផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​សរីរាង្គកាយ ជា​ការចូលរួម​ចំណែក​ធ្វើឲ្យ​មាន​ សរសៃ​ឈាម​បេះដូង តម្រង់នោម ប្រព័ន្ធ​រំលាយ​អាហារ និង ខួរក្បាល មាន​សុខភាព​ល្អ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ទឹក​នោះ ជា​ទឹក​មាន​គុណភាព​ល្អ ជា​ទឹក​បរិសុទ្ធ អាច​បរិភោគ​បាន​ដោយ​គ្មាន​មេរោគឆ្លង​​ចូល​ក្នុង​សព៌ាង្គកាយ។ ទឹក​មាន​ភារៈ​ចាត់​ចែង​សីតុណ្ហភាព​រាងកាយ​ ដឹកជញ្ជូន​ជីវជាតិ រំលាយ​កាកសំណល់មេតាបូលិក និង​ធានារ៉ាប់រង​ដំណើរការ​របស់​ក្រលៀនឬតម្រងនោម ប្រព័ន្ធ​រំលាយអាហារ និង​សន្លាក់។ មាន​ន័យ​ថា ការ​ផ្តល់​ជាតិ​ទឹក​បានគ្រប់គ្រាន់ នឹង​ជួយតម្រង​នោម​ឱ្យ​ច្រោះ​​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​បង្ការ​កុំ​មាន​គ្រួស​ក្នុង​តម្រងនោម។ ជួយ​ប្រព័ន្ធរំលាយអាហារ​ កិន​បំបែក​និង​បញ្ជូន​កាកសំណល់​ចេញ បញ្ចៀសអាការៈ​​ទល់​លាមក​។ ជួយរក្សា​លំនឹង​ថាមពល​ កាត់​បន្ថយ​អាការៈ​នឿយហត់​អស់កម្លាំងខ្សោយ​បញ្ញាស្មារតី។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ខ្វះជាតិ​ទឹក ឬបរិភោគទឹក​មិន​គ្រប់គ្រាន់ ទោះបី​ជា​ខ្វះ​តិច​តួច​ក៏​ដោយ ក៏​មនុស្ស​នឹង​អាច​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ការ​ផ្ចង់គំនិត​ស្មារតី​ចុះខ្សោយ និង​ចុះ​ខ្សោយ​សមត្ថភាព​រាងកាយ​ ភ្លាម។ ផ្ទុយទៅ​វិញ ការបរិភោគ​ទឹក​ច្រើន​ជ្រុល ក៏​អាច​ជះផលវិបាក​ និងបង្កគ្រោះថ្នាក់​ដល់​សុខភាព​ដែរ។ ពិសាទឹក​ច្រើន​ជ្រុល​អាច​បង្ក​បញ្ហា​អ្វីខ្លះ? ទឹក​ជា​ភេសជ្ជៈ​ដ៏​ល្អ​ជាង​គេ​សម្រាប់​សុខភាព​។ នេះ​ជា​អនុសាសន៍​ណែនាំ​ដែល​យើង​ឮ​ជា​រហូត​មក។ ប៉ុន្តែ​ការ​ពិសាទឹក​ច្រើន​ជ្រុល​ហួសហេតុ​ពេក ក៏​មិន​ល្អ​ដែរ។ ដើម្បី​ផ្តល់ចម្លើយ​ថា​តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ ទើប​សមរម្យ យើង​ត្រូវ​យល់​ជាមុន​ថា ក្នុង​មួយ​ថ្ងៃៗ​ សរីរាង្គកាយ​យើង​បាន​បាត់​បង់​​ជាតិ​ទឹក​ អស់​ប្រមាណ​ពី​ពីរលីត្រកន្លះ​ទៅ​បី​លីត្រ តាម​រយៈ​ការបញ្ចេញ​ចោល​ទឹក​នោម លាមក ​​ញើស និង​ការ​ហួត​ជាតិ​តាម​ផ្ទៃ​ស្បែក។ ដូច្នេះ​ដើម្បី​រក្សាតុល្យភាព​ យើង​ត្រូវ​ទទួល​ទាន​ទឹក បំពេញ​សរីរាង្គកាយឱ្យ​បាន​ក្នុង​​បរិមាណឱ្យ​​ស្មើវិញ (ពីរលីត្រ​កន្លះទៅបី​លីត្រ) ជា​ប្រចាំ។ តាមការ​ពិត​ យើង​បានផ្តល់​តុល្យភាព​ជាតិ​ទឹក​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈ​ការ​ទទួល​ទាន​អាហារ បន្លែផ្លែឈើ សម្លសម្លុក និង​ការ​ផឹកទឹកធម្មតា ឬ​ភេសជ្ជៈផ្សេងៗ។ ប៉ុន្តែ​នៅ​ពេល​ពិសាទឹក​ច្រើន​ជ្រុល​និង​លឿន​ពេក លើស​​ការ​បាត់បង់ អ្នក​នឹងទទួលលទ្ធ​ផល​បញ្ច្រាស។ អ្វី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ជ្រុល សុទ្ធ​តែ​អាច​បក​ជា​អាក្រក់​វិញ​ទាំងអស់។ យ៉ាងណា​មិញ ការ​បរិភោគ​ទឹក​ច្រើន​ជ្រុល ហួស​សមត្ថភាពចម្រោះ​របស់​តម្រង​នោម  ដែល​ជា​ទូទៅ​អាច​ច្រោះ​បាន​ប្រមាណ​ពី​៨០០មីល្លីលីត្រ​ទៅ​១លីត្រ​ក្នុង​ម៉ោង អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្សោះ និង​ធ្លាក់​ចុះថយ​បរិមាណ​ជាតិ​អេឡិចត្រូលីត ​ជាតិ​Sodium ក្នុង​ឈាម Hyponatrémie ឬ​និយាយ​បែប​សាមញ្ញ​ថា “ពុល​ទឹក”។ ពុល​​ទឹក គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែលពាក់ព័ន្ធ​នឹង​បរិភោគ​​ទឹក​ច្រើន​ជ្រុល​ហួសហេតុ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី  លើស​សេចក្តីត្រូវការ​របស់​​សរីរាង្គកាយ។ ទឹក​នឹងក្លាយ​ជា​ជាតិ​ពុល  ព្រោះ​នៅ​ពេល​សរីរាង្គកាយ​មាន​បរិមាណ​ទឹក​ច្រើន​ពេក ​កំហាប់ជាតិ​សូច្យូម (អំបិល) ​ក្នុង​ឈាមរាវ​ខ្លាំង  ពោល​គឺមាន​កំរិត​ជាតិ​សូច្យូម​ទាប។ បើ​​អត្រា​​សូច្យូមក្នុង​ឈាម​​ទាប​ នោះកោសិកា​ខួរក្បាល​ អាច​នឹង​ហើម ហើយឡើង​សម្ពាធ​ក្នុងលលាដ៏ក្បាល ដែល​អាច​បង្កជា​អាការៈ​ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូក​ច្របល់ ប្រកាច់ សន្លប់ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់​ស្លាប់​បាន។ ករណី​ស្លាប់​ដោយ​ហេតុ ហូប​​ទឹកច្រើន​ពេក​ដល់​ពុល ធ្លាប់​កើត​មានរួច​មក​ហើយ​ ​ជាពិសេស​ក្នុង​ចំណោម​អ្នកកីឡា​រត់​ម៉ារ៉ាតុង។ បើ​តាម​ស
ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន?
2026/09/23
ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​លក្ខណៈ​ពិសេស​យ៉ាងណា ? ការសិក្សា​ពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ? វង្វេងវង្វាន់​ជា​ជំងឺ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​មានកើត​ច្រើន​ជាង​គេ​នៅលើពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​មនុស្ស​ជាង​៥៥​លាន​នាក់​មាន​​ជំងឺ​វង្វេង ក្នុងនោះ​៦០ទៅ៧០%​ជា​ជំងឺ​វង្វេងវង្វាន់​Alzheimer នៅ​ឆ្នាំ​២០២០ និង​ដល់​១៣២លាន​នាក់​នៅ​ឆ្នាំ​២០៥០។ រោគសញ្ញា​ដំបូង​ដែល​ត្រូវ​ប្រយ័ត្នគិត​ដល់​ជំងឺវង្វេងវង្វាន់ ភ្លេច​កូនសោ​ផ្ទះ រក​នឹក​ឈ្មោះ​អ្នក​ស្គាល់​ណាម្នាក់មិន​ឃើញ ដើរ​ទៅ​ដល់​កន្លែង​តែ​ភ្លេច​មិន​ដឹង​ថា​មកធ្វើអី ... ស្ថានភាពបែបនេះ​ជា​អាការៈ​ធម្មតា​ដែល​តែង​កើត​ឡើង​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប​។ ការភ្លេច ឬភ្លាំង​មួយ​ភ្លែតដូច្នេះ​ មិនមែន​​​ជា​សញ្ញាបញ្ជាក់ជា​ស្វ័យប្រវត្តិ​នៃ​ការ​​ចាប់ផ្តើមមានជំងឺ​វង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេល​ភ្លេច ​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ កើត​ឡើង​ដដែលៗ រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​អម​ដោយ​ការ​និយាយស្តី​សួរដដែលៗ​ ឬ​អម​ដោយ​ការរង្វេង​ក្នុង​ទីតាំង-កន្លែង​ដែល​ធ្លាប់​ស្គាល់សោះ ទើប​ជា​សញ្ញា​ដាស់​ស្មារតី​ប្រាប់​ពី​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់។ មាន​កត្តា​ចម្បងៗ​ជា​ច្រើន​ដែល​បង្កើន​គ្រោះ​ឈាន​ទៅ​កើតជំងឺ​វង្វេងវង្វាន់​។ អាយុ​ជា​កត្តាចម្បង​គេ ដោយ​​ប្រេវ៉ាឡង់កើត​ជំងឺ​វង្វេងវង្វាន់បាន​កើន​ឡើង​ពី​​១%​នៅ​អាយុ​ពី​៦០ទៅ​៦៥ឆ្នាំ​​ ដល់​ជិត​៥០%​នៅ​អាយុ​៨៥ឆ្នាំ។ ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធប្រសាទវិទ្យា នៅ​មន្ទីរពេទ្យសកលវិទ្យាល័យ​ Pitié-Salpêtrière ក្រុង​ប៉ារីស ៖ “ជំងឺ​វង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធ​នឹង​អាយុ។ ប៉ុន្តែ​មិនមែនមានន័យថា​ ក្មេង​មិន​កើត​ជំងឺ​នេះ​ឡើយ។ យើង​គ្រប់គ្នា​ នៅអាស៊ី អាហ្វ្រិក ... រស់​មាន​សុខភាព​ល្អ រហូត​ដល់​វ័យមួយ​ដែល​ជំងឺ​វង្វេងលេចឡើង​ដោយឯង តាម​ច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយ​បាន​ជា​កាលពី​ជាង​៣០ឆ្នាំមុន គេ​មិន​សូវ​ឃើញ​មាន​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃមែរ​ទេ នៅប្រទេស​បារាំង។ ជំងឺ​នេះ​​ទើប​ចាប់​ផ្ទុះ​កំណើន ដូច​ស៊ូណាមី​ នៅពេល​នេះ ព្រោះ​មនុស្ស​បច្ចុប្បន្ន​មាន​អាយុវែង រស់​បាន​យូរ។​ អាយុ​វែង ​រស់​បាន​យូរ​រហូត​ដល់​វ័យ​មួយ​ដែល​ជំងឺ​វង្វេង​លេចឡើង ជា​ធម្មតា។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​បញ្ជាក់​ថា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ មិនមែន​ជា​ជំងឺ​ដែល​បណ្តាលមកពី​ភាព​ចាស់​ជរាទេ។ ប៉ុន្តែ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​ភាព​ចាស់ជរា។ គ្រប់​មនុស្ស​ចាស់​រស់​ដល់​អាយុ​៩០ឆ្នាំ​ មិនមែន​សុទ្ធ​កើត​រោគ​វង្វេងទាំងអស់​ឡើយ។​ ២០-៣០%​ ចំពោះ​មនុស្ស​ក្នុង​វ័យ​ខ្ទង់​៨០ និង​ដល់​ជាង​៤០%​សម្រាប់​មនុស្ស​ចូល​វ័យ​៩០ឆ្នាំ។ មាន​ន័យ​ថា ប្រមាណ​៦០%​នៃ​មនុស្ស​ចាស់អាយុ​លើស៩០ឆ្នាំ​ គ្មាន​ជំងឺ និងគ្មាន​រោគសញ្ញាជំងឺ​ Alzheimer។” កត្តាពូជ និង​សុខភាព​សរសៃឈាម​បេះ​ដូង (មានជំងឺ​លើស​ឈាម ទឹកនោមផ្អែម ក៏​មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់។ នៅក្នុង​ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ The Lancet ការ​ស្រូប​ធាតុល្អិត​និចល​ តូចឆ្មារ PM2.5 យូរ​ខែ​ថ្ងៃ បាន​បង្កើន​គ្រោះ​ហានិភ័យ​ខ្ពស់ខ្លាំងណាស់​ឱ្យ​​មាន​ជំងឺ​វង្វេងវង្វាន់។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ ឆ្នាំ​២០២៤ ជំងឺ​វង្វេង​​ចុះ​ខ្សោយ​ប្រព័ន្ធសរសៃ​ប្រសាទនៅលើពិភពលោក ចំនួន​៤៥% ទំនង​បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ដែល​គេអាច​ប្តូរផ្លាស់​បាន។ ដូច្នេះ​ គេ​ទំនង​ជា​អាច​មាន​លទ្ធភាព​ ក្នុង​ករណី​ខ្លះ ការពារ ឬ​ពន្យឺត​ពេលវេលា​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បាន​ពន្យល់​ថា ខួរក្បាលមនុស្ស​ជា​សរ
សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ
2026/09/16
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច​រំលង​បាន ព្រោះ​ជា​ការបញ្ជាក់​អត្តសញ្ញាណ ឋានៈ​ក្នុង​សង្គម និង​ដំណើរជីវិត។ នៅ​កម្ពុជា ចាស់​បុរាណ​មាន​ជំនឿ​ថា ការចាក់​សាក់​យ័ន្ត បញ្ចូល​អាគម​គាថា អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​វិសេសជន អាច​ជួយ​ការពារ​ខ្លួន អាច​ធ្វើ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​អត្តចរិក។ល។ អបិយ​ជំនឿ ចាក់​សាក់​យ័ន្ត ធ្វើជា​អាវុធការពារ កាប់​មិន​មុត​ដុត​មិន​ឆេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិតខ្មែរ និង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មរតក​វប្បធម៌​ខ្មែរ​បុរាណ​មួយ ដែល​គួរ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ ក្នុង​សង្គម​ខ្លះ​ទៀត សាក់​ជា​តំណាង​រូបភាព​អវិជ្ជមាន  ដោយ​យល់​ថា​អ្នក​ចាក់​សាក់ ជា​ក្រុម​អ្នក​លេង ក្រុម​មិន​ល្អ។ ប៉ុន្តែ​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​នេះ សាក់​បាន​ក្លាយ​ជា​សិល្បៈ​នៃ​ការ​លម្អ​រាងកាយ​មួយ ក្នុង ចំណោម​យុវវ័យ​ជំនាន់​ក្រោយ និង​កាន់តែ​ពេញ​និយម​ឡើងៗ គ្រប​បាំង​គំនិត​អវិជ្ជមាន ទាំងឡាយ​ទាក់ទង​នឹង​សាក់។ ចាក់​សាក់​បាន​ក្លាយ​ជារឿង​សាមញ្ញ​របស់​ជន​ទូទៅ។ បើតាម​ការ​ប៉ាន់​ស្មាន មាន​មនុស្ស​ជាង​១ពាន់​លាន​នាក់ ឬ ត្រូវជា ១ភាគ៥​នៃ​ប្រជាជន​សរុប​នៅលើ ផែនដី មាន សាក់​នៅ​​លើ​ខ្លួន និង ដល់​ទៅ មួយ​ភាគ​បួន ក្នុង​ចំណោម មនុស្ស​អាយុ​ក្រោម​៣៥​ឆ្នាំ។ នៅអឺរ៉ុប កន្លែង​ចាក់​សាក់​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ព្រោះ​អាជ្ញាធរ​បាន​សម្រួល បែប​បទ​រដ្ឋបាល និង​បាន​ពង្រឹង​ច្បាប់​ត្រួតពិនិត្យ​សុវត្ថិភាព​ការចាក់សាក់ ទាំង​ខាង​ផ្នែក អនាម័យ ដ៏​ដូចជា​ទឹកថ្នាំ​សម្រាប់​សាក់។ ប៉ុន្តែ​ច្បាប់​កំណត់​បទដ្ឋាន​សុវត្ថិភាព​ទឹកថ្នាំ​សាក់​នៅ​អឺរ៉ុប ដែល​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​គេ ខ្លាំង​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​នោះ ទើប​ចូល​ជា​ធរមាន កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២៥​មុន​នេះ​ទេ។ ទឹកថ្នាំ​ចាស់ និង​សល់​ពី​មុន នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅអឺរ៉ុបដដែល រហូត​អស់​ពី​ស្តុក។ ហានិភ័យឆ្លងរោគ ឬមាន​ការបង្ក​រោគ ដោយ​ការសាក់ ត្រូវបាន​កាត់​បន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ម្ជុល​ឬឧបករណ៍​​ចាក់ ដែល​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​​ត្រឹមត្រូវ។ តែ​គ្រោះ​អាល្លែកហ្ស៊ី និង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ទឹក​ថ្នាំ​សម្រាប់​សាក់ នៅ​ខ្ពស់​ដដែល។ គ្រូ​សាក់​បាន​ទទួល​ស្គាល់​ថា ពួកគាត់​បាន​ដឹង​អំពី​ធាតុ​ផ្សំ​គោល​បិទ​លើ​ប្រអប់​ទឹក​ថ្នាំ ប៉ុន្តែ​មិន​អាច​ដឹង​អស់​អំពី​សមាសធាតុ​លម្អិត​នៃ​ទឹកថ្នាំ​នោះ​ទេ។ បញ្ហាធំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព គឺ​បណ្តាល​មកពី ទឹកថ្នាំ។ គ្មាន​ក្រុមហ៊ុន​ណា ផ្សំ​ពណ៌​ទឹក​ថ្នាំ ពិសេស​សម្រាប់​ប្រើ​សាក់​លើ​ស្បែក​ទេ។ នៅ​ក្នុង​ទឹកថ្នាំ ធាតុ​កំណត់​ពណ៌​ថ្នាំ ជា​សារធាតុ​គីមី តែមួយ​ដូចគ្នា ក្នុងថ្នាំព៌ណ​ឧស្សាហកម្ម ផលិត​ឡាន ផលិត​ប្លាស្ទិក ដែល បង្កប់​ទៅ​ដោយ​ភាពកខ្វក់។ គឺភាព​មិន​បរិសុទ្ធ​នៃ​ថ្នាំ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន ផល​វិបាក​ចំពោះ​សុខភាព​នៅ​ពេល​សាក់។ បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែកសើរស្បែក ទឹកថ្នាំ​អាច​បង្ក​បញ្ហា​បី​យ៉ាង៖ គឺ​ទឹកថ្នាំ​អាច​ចម្លង​មេរោគ ពពួក​មីកូបាក់តេរី​ ឆ្លងក្រោយ​ចាក់​សាក់​រួច។ ទីពីរ គឺ​ការ​ចាក់​សាក់​ក្រាស់ និង ច្រើន​ពេញ​ផ្ទៃ​ស្បែក​ពេក អាច​បញ្ចៀប​ជាតិ​ថ្នាំ​ពណ៌​សាក់ ទៅក្នុង​ស្រទាប់​ស្បែក ដែម ច្រើនជ្រុលដែល ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​រងៃ​ឡាំហ្វាទិក ពោលគឺ​អាច​ធ្វើ​ឲ្យ​សរីរាង្គកាយ​ពុល នៅ​ពេល​ក្រោយ។ ជាតិ​ផ្សំ​ដំឡើង​ពណ៌​ខ្លះ​ទៀត ជា​សារធាតុ​ហាម​ឃាត់ ដោយ​វា​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក ឬ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​ចុះ​ខ្សោយ ហើយ បង្ក​ជា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ឡើង។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​ស្បែក​ដដែល ថ្នាំពណ៌​កាន់​តែ​ដុត កាន់​តែ​អាច​បង្ក​គ្រោះថ្នាក់ជាងគេ។ មកទល់​ពេលនេះ​ម៉ោង​នេះ ការចាក់​សាក់​ដោយ​ប្
តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?
2026/09/09
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ? វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា​វ័យ​កំណត់​អនាគត។ ការប្តូរផ្លាស់​រូបរាង​កាយ អារម្មណ៍ សង្គម បរិយាកាស​ជុំវិញ​ខ្លួន កត្តា​សម្ភារៈ​ភាពក្រីក្រ អំពើ​ហិង្សា រង​ការព្យាបាទ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្មេងស្រី ក្មេងប្រុស​ក្នុង​វ័យជំទង់​ជួប​វិបត្តិ​ផ្លូវចិត្ត​បាន។ នៅលើ​ពិភពលោក​បច្ចុប្បន្ន ក្នុង​ចំណោម​មនុស្ស​៦​នាក់ ម្នាក់​មាន​អាយុ ពី១០​ទៅ១៩ឆ្នាំ។ ហើយ​ក្មេង​ក្នុង​វ័យ​នេះ ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤%នៃ​ប្រជាពលរដ្ឋ​នៅលើ​ផែនដី) មាន​បញ្ហា​ផ្លូវចិត្ត និង មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ។ វិបត្តិ​ផ្លូវចិត្ត​ចម្បងៗ​ដែល​អាច​លេច​ឡើង​នៅ​ក្នុង​វ័យជំទង់ និង ទើប​ពេញ​វ័យ​ភ្លាម ច្រើន​តែ​ជា ជំងឺ​ថប់​ព្រួយ​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត វិបត្តិ​ចំណីអាហារ និង​ញៀន។ វិបត្តិផ្លូវចិត្ត តាមការពិត វ័យជំទង់ ដែល​ល្បីថា​ដំណាក់កាល​ដ៏​រីករាយ​បំផុត​នៃ​ជីវិត ជា​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​ភាព​ពេញ​វ័យ ក្លាយ​ជា​មនុស្ស​ធំ នា​ពេល​អនាគត ដែល​រំលេច​ទៅ​ដោយ​វិបត្តិ និង ដែល អ្នក​ម្តាយ​លោក​ឪពុក​ខ្លះ ហៅ​ថា​ជា​ដំណាក់កាល​កូន​អកត្តញូ។ ក្នុងរយៈពេល​នេះ ក្មេង​មាន​ការប្តូរ​ផ្លាស់​រាងកាយ​ផង ត្រូវ​ចាប់​ផ្តើម​ប្រកាន់​ទម្លាប់​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ផង សម្រប​អារម្មណ៍​ខ្លាំង​ដើម្បី​ផាសុកភាព​ផ្លូវចិត្ត​ផង។ មាន​កត្តា​ជាច្រើន​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​ផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធ​ចង់​ដូច​គេ​ឯង សម្ពាធ​ស្វែង​រក​អត្តសញ្ញាណ។ ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្តង់ដារ​មនុស្ស អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ការពិត​ជាក់ស្តែង ដែល​យុវវ័យ​កំពុង​ឆ្លងកាត់ និង​គំនិត​ ឬ​ក្តី​ស្រមៃ​សម្រាប់​អនាគត​ពីមុន។ គុណភាព​ជីវិត​ក្នុងគ្រួសារ ទំនាក់ទំនង​ជាមួយ​ក្មេង​វ័យ​ស្របាល​គ្នា ក៏ជា​កត្តា​កំណត់​សុខភាព​ផ្លូវចិត្ត​មួយ​ដែរ​របស់​ក្មេង​ជំទង់ ។ អំពើ​ហិង្សា (ជាពិសេស​អំពើ​ហិង្សា​ផ្លូវភេទ និង​ការបំពារបំពាន) ការអប់រំ​បែប​តឹងតែង​ផ្តាច់ការ​ និង​ការលំបាក​ផ្នែក​ថវិកា​សេដ្ឋកិច្ច សុទ្ធតែ​ជា​ផ្នែក​មួយ ដែល​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឲ្យ​ក្មេងជំទង់ ងាយ​មាន​ជំងឺ​ផ្លូវចិត្ត។ ក្មេងជំទង់​ស្រី​ប្រុស​ខ្លះ ធ្លាក់ខ្លួន​មាន​គ្រោះ​កើត​ជំងឺ​ផ្លូវចិត្ត ដោយហេតុ​តែ​លក្ខខណ្ឌ​ជីវិត ការរើសអើង ប្រកាន់​វណ្ណៈក្នុង​សង្គម ឬ​កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ ប្រកប​ដោយ​គុណភាព មាន​ជា​អាទិ៍​ក្រុម​ក្មេង​ក្រីក្រ​ខ្លាំង រស់​ក្នុង​វិបត្តិ​មនុស្សធម៌ មាន​ជំងឺ​ប្រចាំ​កាយ មាន​ពិការភាព​ផ្នែក​បញ្ញាញាណ ប្រព័ន្ធ​ប្រសាទ ឬ ជា​ក្មេង​កំព្រា ក្មេង​ប្រសូត​ចេញ​ពី​គ្រួសារ​ជនជាតិ​ភាគតិច គ្រួសារ​ធា្លប់​រង​គ្រោះ​ផ្លូវភេទ ។ល។ ខុសពីការគិត ដែល​យល់​ថា នៅ​ក្មេង​មិន​ដឹង​ខ្យល់ មិន​ចេះ​ខ្វល់ អារម្មណ៍​ថប់​បារម្ភ ឆាប់​ភ័យ​ស្លន់ស្លោ ឬ​គិត​ភ័យ​ជ្រុល​ហួសហេតុ ជា​អាការៈ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ជាងគេ លើ​ក្មេង​ក្នុង​វ័យ​ជំទង់ និង កាន់តែ​ច្រើន​ទៀត ចំពោះ​ក្មេង​ទើប​ពេញ​វ័យ។ ក្មេង​អាយុ​ពី​១៥ ទៅ ១៩​ឆ្នាំ ​ចំនួន​ដល់​ទៅ​៥,៣% មាន​វិបត្តិ​ថប់​បារម្ភ និង​៣,៤%​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ នេះ​បើ​គេ​ជឿ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ មាន​លក្ខណៈ​រួម គឺ​ក្មេង​មាន​ការប្តូរផ្លាស់​អារម្មណ៍​យ៉ាង​លឿន​រហ័ស។ វិបត្តិ​នេះ​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ ទៅលើ​ការសិក្សា មិន​ចង់​ចូល​រៀន ឬ​រៀន​មិន​ទាន់ ហើយ​មូរមុខ ចង់​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ម្នាក់​ឯង ឯកា និង​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត​ខ្លាំង​រហូត​ចង់​ធ្វើ​អត្តឃាត​បាន។ វិបត្តិចំណីអាហារ ក្រៅអំពី​វិបត្តិ​ផ្លូវចិត្ត ក្មេងជំទង់​អាច​មាន​វិបត្តិ​ចំណី​អាហារ ដោយអាច​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង ឬ​បរិភោគ​ច្រើន​និង​
ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ?
2026/09/02
ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។  ជំងឺ​កាម​រោគ​ខ្លះ អាច​ឆ្លង​បន្ត​ពី​ម្តាយ​ទៅ​កូន ពេល​នៅក្នុង​ផ្ទៃ ពេល​ឆ្លង​ទន្លេ និង ពេល​បំបៅ​ដោះ ឬ​ចម្លង ពេល​បញ្ចូល​ឈាម ដោយ​ខ្វះ​​ការ​ប្រុងប្រយ័ត្ន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ។ ជំងឺ​កាមរោគ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ មាន​ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ជំងឺ​ស្វាយ ជំងឺ​សិរមាន់ ជំងឺ​ពងទឹក (ពងបែក) ជំងឺ​ទ្រីកូម៉ូណាស ជំងឺ​អេដស៍ និង ជំងឺ​បង្ក​ឡើង​ដោយ​មេរោគHPV (papillomavirus)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏ ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​កាម​រោគ​មួយ​ដែរ។ ក្នុងមួយថ្ងៃៗ មាន​មនុស្ស​នៅ​លើ​ពិភពលោក អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ចំនួន​ជាង​១​លាន​នាក់ បាន​ឆ្លង​ជំងឺ​កាម​រោគ ដោយ​ភាគច្រើន​គ្មាន​បញ្ចេញ​រោគ​សញ្ញា និង​អាច​ព្យាបាល​ជា។ បើ​តាម​ការប៉ាន់​ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​ មនុស្ស​ក្នុង​វ័យនេះ​ប្រមាណ​៣៧៤​លាន​នាក់ មាន​ផ្ទុក​ជំងឺ​កាម​រោគ​មួយ ក្នុង​​ចំណោម​ជំងឺ​កាម​រោគ​ដែល​មាន​កើត​ញឹកញាប់​ជាង​គេ ដោយ​អាច​ជា ជំងឺ​ស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាន​នាក់ មាន​ជំងឺ​ស្វាយ ជាង ៥២០​នាក់​រស់​ជាមួយ​ជំងឺ​ពង​ទឹក​ និង​ជាង​២៥៤​លាន​នាក់​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង នាំ​ឲ្យ​មាន​ជំងឺ​មហារីក​នៅ​ក​ស្បូន​ស្ត្រី និង​ជំងឺ​មហារីក​នៅ​រន្ធ​គូថ ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។ ជំងឺ​កាមរោគ ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ។ ក្រៅ​អំពី​បង្ក​ឲ្យ​មា​ន​ផលវិបាក​ភ្លាមៗ ជំងឺ​កាមរោគ អាច​ជះ​ឥទ្ធិពល​អាក្រក់​និង​ធ្ងន់ធ្ងរ​ខ្លាំង។ ជំងឺ​កាម​រោគ​ខ្លះ ដូចជា ជំងឺ​ពងបែក ស្វាយ ឬ​ប្រមេះ អាច​បង្កើន​គ្រោះ​ឆ្លង​ជំងឺ​ស៊ីដា។ ម្តាយ​​មាន​ផ្ទុក​ជំងឺ​កាម​រោគ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កើត​មិន​ពេញ​ខែ គ្រោះ​កូន​​តូចស្រាល​​ជ្រុល​​នៅ​​ពេល​កើត ឬ​មាន​ការលូតលាស់​មិន​ត្រឹម​ត្រូវ។ បើ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​មេរោគ​ប៉ាពីឡូម៉ាវីរុស ផលវិបាក​អាច​អាក្រក់​ខ្លាំង ព្រោះ​មេរោគ​នេះ ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ស្បូន និង ជំងឺ​មហារីក​ផ្សេង​ទៀត។ បើជា​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នោះ​គ្រោះថ្នាក់​អាច​ដល់​ជីវិត។ គ្មាន​ថ្នាំ​ព្យាបាល នៅ​ឆ្នាំ​២០២២ រលាក​ថ្លើម​ប្រភេទ​បេ ដែល​ងាយ​ធ្វើ​ឲ្យ​ថ្លើម​ក្រិន និង​មហារីក បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១​លាន​១​សែន​នាក់។ ចម្លង​ស្វាយ​ឬ​ប្រមេះ ទៅ​ប្រពន្ធ នឹង​​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះអា​រ មិន​អាច​មាន​កូន។ ការ​ចម្លង​ជំងឺកាមរោគ ដូចឈ្មោះ​ហៅ ជំងឺ​កាម​រោគ ​ឆ្លង និង​អាច​ចម្លងគ្នា តាមរយៈ​ការ​រួមរក្ស រួម​ភេទ តាម​ទ្វារ​មាស តាម​មាត់ និង តាម​រន្ធ​គូថ មិន​ពាក់ព័ន្ធ​នឹង​កត្តាអនាម័យ​ទេ។ ជំងឺ​កាមរោគ ជា​ទូទៅ មិន​ឆ្លង​ដោយ​គ្រាន់​តែ​​ប្រើប្រាស់​បង្គន់​រួម ឬ​បង្គន់​សាធារណៈ​ ដូច​ជំនឿរបស់​មនុស្ស​ជា​ច្រើន​នោះឡើយ។ ប៉ុន្តែ​ជំនឿនេះ​ខុស​ទាំង​អស់​ស្រុង។ អ្នក​ជំនាញវេជ្ជសាស្ត្រ​​គ្រប់​ជំនាន់​សុទ្ធ​តែ​បញ្ជាក់​​ថា​ជំងឺ​កាមរោគ មិន​​ឆ្លង ដោយ​គ្រាន់​តែ​ទៅ​អង្គុយបន្ទោរបង់​​លើ​បង្គន់ ដែល​មាន​មនុស្ស​អង្គុយជុះ​ច្រើន​តគ្នា​ទេ។ គ្រូពេទ្យ​ជំនាញ​បារាំង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​​​ ជំងឺ​បង្ក​រោគ​តាម​ការ​រួមភេទ អាច ឆ្លង​គ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បី​អាច​ឆ្លង​ជំងឺ​កាមរោគ​​នៅពេល​ប្រើ​បង្គន់​សាធារណៈ ល្គិក​ណា​តែ​អ្នក​យក​ភ្នាសរំអិល ប្រដាប់​ភេទ ទៅ​ប៉ះផ្ទាល់​នឹង​ថាស​បង្គន់។ តើ​មាន​នរណា​អង្គុយ​បត់​ជើង​បែបនេះ ! គឺ​គ្មាន
តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?
2026/08/26
ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទាំង​ពិភពលោក មិនថា នៅ​ទ្វីប​អឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និង​អាហ្វ្រិក​ទេ។ នៅតាម​អាហារដ្ឋាន​តូចតាច តាម​ចិញ្ចើមថ្នល់ ដល់​ភោជនីដ្ឋាន​លំដាប់​ផ្កាយ ក៏​ដូច​ជា នៅ​តាម​ផ្ទះ ម្រេច​បាន​បង្ហាញ​វត្តមាន​យ៉ាង​សង្ហា នៅលើ​​តុបាយ ឬ​នៅ​ក្នុង​ចង្ក្រាន។ រសជាតិ​ហិរ​ប្រហើរ ក្លិន​ស្រាល ឈ្ងុយ អាច​ដាក់​រោយ​លើ​ស្ទើរ​គ្រប់​ម្ហូប​ឆ្អិន​ហើយ ឬ​នៅ​ពេល​កំពុង​ចម្អិន។ ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បី​លើក​រសជាតិ​ម្ហូបអាហារ និង ដោយ​មិន​ដឹង​ពិត ប្រាកដ​អំពី​គុណសម្បត្តិ​របស់វា ម្រេច​ជា​គ្រឿងទេស ដែល​មា​ន​ប្រើ​តាំ​ងពី​យូរយារ​ណាស់​មក​ហើយ សម្រាប់​ផ្សំ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បុរាណ។ ឧស្សាហកម្ម​រុក្ខឱសថ សម័យ​បច្ចុប្បន្ន​ក៏​មាន​ប្រើ​ម្រេច ជា​សមាស​ធាតុ​ផ្សំ ច្រើនដែរ។ ចាស់​ទុំ​ខ្មែរ ក៏​ណែនាំ​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច ទទួល​ទាន​ម្រេច​ជា​ម្ហូប ដើម្បី​កម្តៅ​សរសៃ​ខ្ចី តែ​ហាម​មិន​ឲ្យ​បរិភោគ​ម្ទេស​ទេ ក្នុង​អំឡុង​ពេលកូនខ្ចី​បំបៅដោះ។ ចំពោះ ពួកគាត់ ម្រេច​និង​ម្ទេស មាន​រសជាតិ​ហិរ​ខុសគ្នា និង​ផ្តល់​ផលវិបាក​ក៏​ខុសគ្នា។ ម្រេចមានអំណាចអង់ទីអុកស៊ីដង់ រសជាតិ​ហិរ​របស់​ម្រេច មាន​លក្ខណៈ​ពិសេស​ប្លែក ដោយសារ​សមាសធាតុ​ជីវៈសកម្មធម្មជាតិ Piperine ដ៏​ចម្បង​របស់​គ្រាប់​ម្រេច។ Piperine ជា​មូលេគុល​ជីវសាស្ត្រ​ពពួក alcaloïde ដែល​មាន​សកម្មភាព ខ្លាំងខាង​បញ្ចេញ​ជាតិ​ពុល​ការពារខ្លួន(ដើមឈើ)។ សមាសធាតុ​ដ៏​ចម្បង​របស់​ម្រេច​នេះ អាចមាន​ឥទ្ធិពល​ល្អ​ច្រើន ទៅលើ​សរីរាង្គ​មនុស្ស។ នេះ​បើ​តាម​ការវិភាគ​ទិន្នន័យ​នៃ​ការសិក្សា​ជាច្រើន ចេញផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពី​ឆ្នាំ​២០១៩។ នៅក្នុងចំណោមគុណប្រយោជន៍​ជាច្រើន គេ​អាច​​រាប់​​ ជាបឋម សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ មាន​ន័យ​ថា ម្រេចមាន​សកម្មភាព​ជា​ធ្នាក់​ចាប់​ក្រុម​ជាលិកា​សេរី ដែល​ជា​មូលេគុល​ពន្លឿន ភាព​ចាស់​ជរា នៃ​កោសិកា មានជា​អាទិ៍​កោសិកា​ស្បែក។ ការសិក្សា​ដដែល​បាន​ពន្យល់​ទៀត​ថា ដោយសារ​សារធាតុ Piperine​ដ៏ច្រើន ម្រេច​ទំនង​មាន​គុណប្រយោជន៍ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ និង សម្លាប់​មេរោគ​ជាច្រើន ប្រភេទ មាន​ជា​អាទិ៍ ពពូក​បាក់តេរី និង​ពពួក​ផ្សិត មួយ​ចំនួន​ធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើ​តាម​ការលើក​ឡើង​របស់​អ្នកនិពន្ធ​ដដែល។ ម្រេចជួយរំលាយអាហារ គុណប្រយោជន៍នៃម្រេច​មិន​បញ្ចប់​ត្រឹម​ណេះ​ទេ។ គ្រាប់​ខ្មៅ​ដ៏​តូចៗ​នេះ អាច​មាន​អំណាច​ផ្នែក បន្ទាប​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ពោល​គឺ​ម្រេច​អាច​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល និង អត្រា​ជាតិ​ស្ករ គ្លីសេមី​ក្នុង​ឈាម។ បើគេ​ជឿ​តាម​ការសិក្សា​ដដែល ម្រេច​អាច​មាន​សកម្មភាព ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ទៀតផង។ សារធាតុ​សកម្ម Piperine លាយ​ជាមួយ​សមាស​ធាតុ​ផ្សំ ផ្សេង​​ទៀត​របស់​ម្រេច​ នឹង​​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​កោសិកា​​មហារីក នៃ​ជំងឺ​មហារីក​សុដន់ ពោះវៀន​ធំ ឬ​មហារីក​ក្រពេញ​ប្រូស្តាត​ជាដើម។ នៅក្នុង​ការសិក្សា​មួយ​ផ្សេង​ទៀត ចេញ​ផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Science and Nutrition ដដែល ម្រេច​អាច​មាន​ឥទ្ធិពល​ល្អ​លើ ប្រព័ន្ធ​រំលាយ​អាហារ។ អ្នកនិពន្ធ​បាន​ពន្យល់​ថា ឥទ្ធិពល​របស់​ម្រេច​លើ​ប្រព័ន្ធ​រំលាយ​អាហារ បាន​មកពី ជាតិ​ម្រេច​ដែល​ទៅ​ភ្ញោច​សរីរាង្គកាយ​មាត់​ ក្រពះ លំពែង ឲ្យ​បញ្ចេញ​ទឹកមាត់ បញ្ចេញ ប្រូតេអ៊ីន​មាន​ភារៈ​កិន​បំបែក​កម្ទេច​​អាហារ​ឲ្យងាយ​ជ្រាប​ចូល​ទៅ​ចិញ្ចឹម​សព៌ាង្គកាយ ប្រៀប​ដូច​ជា​ទៅ​បង្កើន សមត្ថភាព​ទូទៅ ផ្នែក​រំលាយ​អាហារ និង បង្កើន​សមត្ថភាព​ស្រូប​អាហារូបត្ថម្ភ។ ចំពោះ​គ្រូពេទ្យ ​ជំនាញ​ផ្នែ​ក​អាហារូបត្ថម្ភ Florence Foucaut បរិភោគ​ក្នុង​បរិមាណ​តិច​តួច​ល្មម ម្រេច​នឹង​ជួយ​រំលាយ​អាហារ និង ជួយ​ពន្លឿន​ដំណើរ​បញ្ចេញ​កាក​សំណល់​អាហារ ដែល​អាច​កាត់​បន្ថយ​អាការៈ​ធ្ងន់​ទល់​ពោះ នៅ​ពេល​បរិភោគ​ឆ្អែត​ខ្លាំង​​ព
អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?
2026/08/19
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ? អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បាន​ធ្លាក់​ចុះ អស់​ជាង​ពាក់កណ្តាល ក្នុងរយៈពេល តែ​៥០​ឆ្នាំ។ នេះ ជា​លទ្ធផល​នៃ​ការ​វិភាគ​វិទ្យាសាស្ត្រ ដែល​ជា​ការច្របាច់​បញ្ចូល​គ្នា នូវ​ទិន្នន័យ​នៃ​ការសិក្សា​ចំនួន ជាង​៨ពាន់ នៅ​ជាច្រើនប្រទេស ដោយ​មាន​អ្នក​ចូលរួម សិក្សា​ជាង១សែន​នាក់។ តែ​កន្លះ​សតវត្សរ៍​បុរស​បាត់បង់​តេស្តូស្តេរ៉ូន​អស់​ជាង​ពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពី​ឆ្នាំ ១៩៧២​ដល់​ឆ្នាំ​២០១៩ កំរិត​តេស្តូស្តេរ៉ូន​ជាមធ្យម​របស់​បុរស បាន​ថយ​ចុះ​៥៤,៣% ហើយ​ការធ្លាក់​ចុះ មាន​ល្បឿនលឿន​ខ្លាំង ចាប់ពី​ឆ្នាំ​២០០០​មក។ នេះជា​សញ្ញា​ដែល​ចង្អុល​បង្ហាញ អំពីគ្រោះ​មាន​​វិបត្តិបន្តពូជ នាពេល​អនាគត។ អ្នកជំនាញ​បាន​ទាញ​សញ្ញា​អាសន្ន ជាស្រេចទៅហើយ​ អំពី​គ្រោះ​បុរស​អសមត្ថភាព ផ្នែក​បន្តពូជ នៅថ្ងៃ​ខាង​មុខ និង សុខភាព​ជាទូទៅ របស់បុរស។ តើតេស្តូស្តេរ៉ូនជា អ្វី ? តេស្តូស្តេរ៉ូន ជា​អរមូន ផ្លូវ​ភេទ បញ្ចេញ​ដោយ​សរីរៈ​ភេទ មាន​ច្រើនក្នុង​ខ្លួន​​បុរស និង តិចតួច សម្រាប់​ស្ត្រី ទើបបានជា​គេ​ឱ្យ​ឈ្មោះ តេស្តូស្តេរ៉ូន​ថាជាអ័រមូន​បុរស។ អរមូន​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង ការទ្រទ្រង់​សុខមាលភាព​អារម្មណ៍ និង រាងកាយ។ ចំពោះ​មនុស្សប្រុស តេស្តូស្តេរ៉ូន​ផលិត​ជា​ចម្បង ដោយ​ពងស្វាស និង មាន​ចំណែក ជួយ​ឲ្យ​សរីរាង្គកាយ​លូតលាស់ មានលក្ខណៈ​ជា​ប្រុស​ពិតៗ ដូចជា ធ្វើ​ឲ្យ​មាន​សំឡេង​គ្រល មាន​រោម​ដុះ​ច្រើន​នៅ​លើ​ខ្លួន​ប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជា​អ្នក​ចាត់​ចែង គ្រង់គ្រង​ចំណង់​តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះ​មានបេសកកម្ម​ធំ​ណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូន​មាន​ឥទ្ធិពល​ដោយផ្ទាល់ទៅលើ ចំណង់​ផ្លូវភេទ​ផង និង​ទៅ​លើ​សមត្ថភាព​រួម​ភេទ​ផង និង​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង អំពី​ស្ថានភាព​សុខភាព ជាទូទៅ របស់​បុរសទៀត។ ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូន​បុរសធ្លាក់​ចុះ​ខ្លាំង​ក្នុងរយៈពេល៥០ឆ្នាំនេះ ?  បើតាមការសិក្សា ដែល​ចេញ​ផ្សាយ​នៅក្នុង​ពេល​សមាគម​អឺរ៉ុប​ផ្នែក​សុខភាព​បន្តពូជ​និង​បង្ក​កំណើតកំពុង​ជួប​ជុំ​គ្នា​ធ្វើ​សន្និបាត​នៅ​ទីក្រុង​ឡុងដ៍​ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់​បុរស ជំនាន់​ក្រោយ មានមធ្យមភាគ​ទាប ជាង​មនុស្ស​សម័យមុន ដល់ទៅ​ជាង​​ពាក់កណ្តាល ព្រោះ បុរស​សម័យថ្មី មាន​របបអាហារ របប​ដំណេក និង​សកម្មភាព​ប្រចាំ​ថ្ងៃខុស​ពី​មុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម  រយៈពេល​ដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញ​កម្លាំង​​ធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយ​ផ្ទាល់ ទៅ​លើ​ការផលិត អរមូន​តេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម​៥ម៉ោង ក្នុង​មួយ​យប់ ជាច្រើនយប់ជាប់គ្នា អាច​បញ្ចុះ​អត្រា​អរមូន​តេស្តូស្តេរ៉ូន​របស់​យុវវ័យ​មាន​​សុខភាព​ល្អ ប្រមាណ​ពី​១០​ទៅ១៥%បានហើយ។ សភាពធាត់​ជ្រុល និង ជំងឺ​ទឹកនោមផ្អែម បាន​ទៅ​បញ្ចុះអរមូន​តេស្តូស្តេរ៉ូន ហើយងាកទៅ​ដំឡើង​អរមូនអឺស្ត្រូហ្សែន។ បុរស​ជំនាន់ថ្មីខ្លះ មាន​ទុន ពីកំណើត​តិច តែម្តង ក្នុង​ការ​​ផលិតអរមូន​តេស្តូស្តេរ៉ូន ព្រោះតែ ពួកគេ​ឆាប់ប្រឈម​និង​​ទទួល​សារធាតុ​គីមី​ពុល​ពពួក​រំខាន​អរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។  នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​នៅក្នុង​របាយការណ៍​សិក្សា​ដដែល។​ អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ? ការ​ធ្លាក់ចុះនៃ​អរមូនបុរស​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ខ្លាំង​ណាស់។ មាន​​អរមូន​តេស្តូស្តេរ៉ូន​តិច មិន​ប្រាកដ​ថា បុរស​នោះ​​ក្លាយ​​ជា​​មនុស្ស​អារ ជា​​ស្វ័យប្រវត្តិ ដោយ​​មិន​អាច​មាន​កូន​បាន​រហូត​ទេ ប៉ុន្តែ​​លទ្ធភាព​​មាន​កូន​របស់​​បុរស​​ពិត​ជា​​ត្រូវ​​​ចុះ​ខ្សោយ អម​ដោយ​​បញ្ហា​នៅ​​ពងស្វាស​​មួយ​ចំនួន​ទៀតផង។ បន្ថែម​ពី​លើ​​ផលវិបាក​ផ្នែក​​បន្ត​​ពូជ អត្រា​តេស្តូស្តេរ៉ូន​ទាប នឹង​​ធ្វើ​​ឲ្យ​​បុរស​ឆាប់​ចាស់ អារម្មណ៍​មិនល្អ និង ចាប់​មាន​​បញ្ហា​​សរសៃ​ឈាម​​បេះដូង ពោល​គឺ​មាន​អាការៈ​ដូច​មនុស្សប្រុស​​វ័យ​ចំណាស់ មាន​​វិបត្តិ​អស់
រលាក​អញ្ចាញអាច​​បំផ្លាញ​ដល់សុខភាព​បេះដូង​​និង​ខួរក្បាល
2026/08/12
មាត់​ធ្មេញ​មិនមែន​មាន​ភារកិច្ច​ត្រឹម​តែ​ទំពារអាហារ​បញ្ជូន​ទៅ​ក្រពះ​ដើម្បី​ចិញ្ចឹម​សរីរាង្គកាយ​ទេ តែ​មាត់​ក៏​អាច​ជា​ច្រក​ផ្លូវ​នាំទៅ​រក​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ប្រសិន​បើ​មាត់​គ្មាន​អនាម័យ បណ្តោយ​ឱ្យ​មាន​ជំងឺ​រលាក​អញ្ចាញ។ ដូច្នេះ​សូម​កុំ​ភ្លេច​តាម​ដាន​សុខភាព​អញ្ចាញ​ធ្មេញផង។ អ្នក​មាន​បញ្ហា​រលាក​អញ្ចាញ​បន្តិច​បន្តួច​មែនទេ? ជា​អាការៈ​តិច​តួចមែន ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ធំ ! បច្ចុប្បន្ន​នេះ ​ជំងឺរាក់ស៊ីធ្មេញដ៏​ស្រាល​ កំពុង​ក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈដ៏​ចម្បង។ ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​លើស​ពី​៥០ឆ្នាំ​ឡើង​ទៅ មាន​​ជំងឺ​រលាក​អញ្ចាញ​រ៉ាំរ៉ៃ​​ដែល​បំផ្លាញ​ជាលិកា​ទ្រង់ទ្រង់​ធ្មេញ​ដោយ​សន្សឹមៗ​ឬ​ហៅ​ថា​ជំងឺ​រាក់​ស៊ីធ្មេញ  ក្នុង​នោះ ១៦%​ជា​ជំងឺ​រាក់​ស៊ីធ្មេញ​ធ្ងន់ធ្ងរ​។ អ្វី​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​នោះ គឺ​ជំងឺរលាក​អញ្ចាញ ​រាក់ស៊ី​ មិន​ធ្វើឱ្យ​ឈឺ (គ្មានផ្តល់​រោគសញ្ញា)។ អ្នក​ជំងឺ​ច្រើន​ណាស់​​មិន​បាន​ដឹង​ ទាល់​តែ​សោះ​ថា​ពួកគេ​មាន​បញ្ហា​រាក់ស៊ី និង​ចាប់​​ដឹង​នៅ​ពេលណា​​ជំងឺ​ចូល​ដល់​ដំណាក់កាល​ធ្ងន់​ខ្លាំងទៅ​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិត​ឯកទេស​វះកាត់​ធ្មេញ​ នៅ​មន្ទីរពេទ្យ​ Henri-Mondor de Créteil និង​ជា​គ្រូ​​សាស្ត្រាចារ្យសន្និសីទ​នៅ​សកលវិទ្យាល័យParis-Cité។ ​អញ្ចាញ​ចាប់​ផ្តើមរលាក​ ​​ដោយ​មូលហេតុ​ដ៏​សាមញ្ញ​បំផុត គឺ​ដោយ​បាក់តេរី​នាំ​គ្នា​នៅ​កក​ផ្តុំ​នៅ​តាម​ជើង​ធ្មេញ​ ត្រង់​ចន្លោះធ្មេញ​និង​អញ្ចាញ។​ កក​យូរៗ​ទៅ​ប្រព័ន្ធការពារ​ខ្លួន​ទប់​លែង​ឈ្នះ​។ នៅ​ពេល​ប្រឹង​ការពារ​ខ្លួន​ពេក​ សរីរាង្គ​បាន​បំផ្លាញ​បន្តិច​ម្តងៗ​ជា​លិកា​ក្នុង​មាត់​ដែល​​ទ្រទ្រង់​អញ្ចាញ​ សរសៃ​ចង ឬ​ឆ្អឹង និង​ដែល​យូរៗ​ទៅ​ អាច​ធ្វើ​ឱ្យ​ជ្រុះ​ធ្មេញ​តែម្តង។ ស្ថានភាព​បែប​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មេរាគ​បាក់តេរីនានាៗ​ នៅក្នុង​មាត់ បាន​​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​បាន។ តាំងពី​ជា​ច្រើន​សិប​ឆ្នាំ​មក​នេះ មានការ​សិក្សា​ច្រើន​ណាស់​លើ​ប្រធានបទ​នេះ​។ គ្រប់​ការ​សិក្សា​សុទ្ធ​តែ​មាន​សេចក្តី​សន្និដ្ឋាន​ដូច​ជា​គឺ​ជំងឺ​អញ្ចាញ​ធ្មេញ​មិន​ធ្វើ​ទុក្ខ​បុកម្នេញ​ ត្រឹម​ក្នុង​មាត់​ទេ។ ជំងឺ​រលាក​អញ្ចាញ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ក្នុង​ការ​បង្កើត​គ្រោះ​ហានិភ័យ​ឱ្យ​មាន​ជំងឺ​ផ្សេង​ទៀត ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ជំងឺ​មេតាបូលិក​ បើ​និយាយ​ក្នុង​ន័យ​ទូលំទូលាយ។ នៅ​ឆ្នាំ​២០២៥ ការ​សិក្សា​អន្តរជាតិ​ជា​ច្រើន មាន​​អំណះ​អំណាង​កាន់​តែ​ច្បាស់​ បញ្ជាក់អំពី​ទំនាក់ទំនង​នៃ​ជំងឺ​រលាកអញ្ចាញ​ ដង្កូវ​ស៊ីធ្មេញ និង​ការ​កើន​ឡើង​នៃ​គ្រោះ​ហានិភ័ហ​មាន​ជំងឺ​ឡើង​សម្ពាធឈាម ទឹកនោម​ផ្អែម ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ សម្រាប់​ក្រុម​អ្នក​ជំនាញ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ទាក់ទង​គ្នា​ទៅវិញ​ទៅ​មាន​តាម​រយៈ​យន្តការ​ជា​ឯកសិទ្ធ ពីរ។ នៅក្នុង​មាត់ ការរលាក​អញ្ចាញ​ឬរាក់ស៊ី ដ៏​តូច​តាច​សោះ​នេះ មាន​កម្លាំងនិង​ភាព​កំណាច​​ដូច​មាន​ដំបៅ​ធំប៉ិនបាតដៃ ដែល​ទៅ​ចុច​ដាស់​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​កម្រើក​ប្រឆាំង​នឹង​ការ​ឈ្លានពាន​មក​ពី​ក្រៅ​ និង​លេច​ជា​អាការៈ​រលាក​ឡើង។ ការ​រាលរលាក​ដោយ​មេរោគ​នេះ​ សាយភាព​ឡើង​ពេលណា​វា​នឹង​ទៅ​ធ្វើ​រំខាន​ស្រទាប់​ការពារ​សរសៃឈាម​​អាទែ ឱ្យ​ចុះ​ទន់​ខ្សោយ។ នេះ​ជា​យន្តការ​ទីមួយ។ ចំណែក​យន្តការ​ទីពីរ គឺ​ដំណើរ​ឆ្លង​បាក់តេរីក្នុងមាត់​ ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ថ្វីបើ​គ្មាន​បង្ក​ឱ្យមានចម្លង​រោគ​ធ្ងន់ធ្ងរ​មែន តែ​ពពួក​បាក់តេរី​ក្នុង​មាត់​ អាច​ទៅ​តោង​កកផ្តុំ​នៅ​តាម​ផ្ទៃ​នៃ​សរសៃ​ឈាម​ ទាំង​ឡាយ រួច​សម្រួល​ឱ្យ​មាន​កកស្ទះ ដាច់​សរសៃឈាម​នោះ ពោល​គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​ឬ​កកស្ទះ​ដាច់​សរសៃ​ឈាម​នៅ​បេះដូង​​ (ស្លោកបេះដូង)។ ចុះ​ជា​មួយ​ជំងឺ​ទឹកនោម​ផ្អែម​វិញ? កាលពី​មុន​គេ​គ្មាន​ភស្តុតាង​ជាក់ស្តែង​បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​សុខភាព​មាត់ធ្មេញ​និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ពេល​នេះ លែង​ជា​ការ​សន្និដ្ឋាន​ទៀត​ហើយ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទំនាក់ទំនង​ពិតនិង​ទៅ​វិញ​ទៅ​មក ​នៃ​ជំងឺ​អញ្ចាញ​និងជំងឺ​​ទឹកនោម​ផ្អែម។ ជំងឺ​រលាក​អញ្ចាញ-រាក់ស៊ីធ្
គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​
2026/08/05
ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​សម្រក​ទម្ងន់​កាន់​តែ​ច្រើនឡើងៗ។ សម្រាប់​គ្រូពេទ្យ​ខ្លះ នេះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ខុស​ទិសដៅ។ គ្រូពេទ្យ​ខ្លះ​ទៀត ព្រម​ឱ្យ​អ្នក​ចង់​ស្គម​ប្រើ។ តើ​ការ​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​បែប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សុខភាព​ជាទូទៅ? តើ​អ្នក​ជា​ដែល​ប្រើថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ស្រក​ទម្ងន់​ អាច​ទទួល​ផល​រំខាន​យ៉ាងណា? ៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)​នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេ​ត្រូវការ​ប្រើថ្នាំនេះ ដើម្បី​សម្រកទម្ងន់។ ចំណែក​នៅ​ប្រទេស​អង់គ្លេស មានមនុស្ស​ម្នាក់ ក្នុង​ចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពី​ហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើ​ដើម្បី​បានចុះស្គម ។ តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ? Mounjaro និង Wegovy ជា​ថ្នាំ​ទើប​ចេញ​ថ្មី សម្រាប់​ព្យាបាល​ជំងឺ​ធាត់ជ្រុល​ចុកខ្លាញ់។ ដើម្បី ងាយ​យល់ គេ​ត្រូវ​បក​ថយ​ត្រលប់ ទៅនិយាយ អំពីថ្នាំ​ប្រឆាំង​នឹង​ជំងឹ​ទឹកនោម​ផ្អែម​មួយ ទៀត ដែល​មាន​ឈ្មោះ​ថា Ozempic និង ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍ ព្យាបាល នៅ​សហរដ្ឋ​អាមេរិក នៅឆ្នាំ​១៩៩៧។ នៅពេលប្រើថ្នាំអូហ្សំពិកនេះ​ទៅ​ គ្រូពេទ្យ​សម្គាល់​ឃើញ​ថា ថ្នាំ​នេះ​មាន​ផលរំខាន​ធំ​មួយ គឺ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ទម្ងន់​ជា​ខ្លាំង។ ការប្រើប្រាស់​ថ្នាំ​នេះ ក៏​ត្រូវ​បាន​គេ​បង្វែរ យ៉ាង​ឆាប់​រហ័ស​ ពី​ថ្នាំ​សម្រាប់ ​អ្នក​ជំងឺ​ទឹក​នោមផ្អែម ទៅ​ជា​ថ្នាំ​សម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែល​មានពលរដ្ឋ​ពេញ​វ័យ​ប្រមាណ​៤២% មានអាការៈ​ធាត់​ជ្រុល ការ​មាន​ថ្នាំ​អាច​សម្រក គីឡូ​មនុស្ស​បាន​ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍ ក្រុម​ឧស្សាហកម្ម​ឱសថ​ណាស់។ ពួកគេ ក៏ បាន​យក​ធាតុសកម្ម​ដ៏​ចម្បង ប្រើ​ក្នុង​ថ្នាំ​ទឹកនោម​ផ្អែម អូហ្សំពិក ទៅ​ផ្សំ​ផលិត​ជា​ថ្នាំ​ថ្មី​មួយ ទៀត សម្រាប់​ប្រឆាំង​ជាពិសេស​នឹង​ជំងឺ​ធាត់ជ្រុល​ចុក​ខ្លាញ់។ នេះហើយ​ជា​កំណើត​នៃ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល ដែល​មាន​ឈ្មោះ​ថា Mounjaro និង Wegovy។ ថ្នាំទាំងពីរ​នេះ បាន​ទទួល​ការអនុញ្ញាត ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អាមេរិក នៅឆ្នាំ ២០២១ និង ២០២២។ ដូចអូហ្សំពិក Mounjaro និង Wegovy ជា​ថ្នាំ​ទឹក​ដាក់​ក្នុង​បំពង់​ជ័រ​មាន​ម្ជុល នៅ​ចុង​ម្ខាង ក្នុង​ទម្រង់​ជា​ប៉ិច សម្រាប់​ចុច​ចាក់​ដោយ​ខ្លួនឯង លើ​សាច់ដុំ (ពោះ ឬភ្លៅ) ជា​រៀងរាល់​សប្តាហ៍  ស្រដៀង​នឹង​ការចាក់​ថ្នាំអាំងស៊ូលីន ដែរ។ ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​ជាង អូហ្សំពិក ព្រោះ​វា​អាច​​​ចាត់ចែង​ដ៏​ខ្លាំងក្លា​ផ្នែក​មេតាបូលិក។ លក្ខណៈពិសេស​នៃ​ថ្នាំ គឺ​វា​អាច មាន​សកម្មភាព​ទ្វេ​លើ​អរមូន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាម​អរមូន​​រំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែល​សរីរាង្គកាយ​តែង​ផលិត ជា​ធម្មតា មានតួនាទី​ចុច​ភ្ញោច​ដំណើរ​បញ្ចេញ​ជាតិ​អាំងស៊ុយលីន ដែលជា​អ្នក​ចាត់ចែង​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ ក្នុង ឈាម​របស់​មនុស្ស​យើង។ អ៊ីចឹងហើយបានជា គេ​យក​ថ្នាំ​ទាំងបី​នេះ មក​ប្រើ ​សម្រាប់​ព្យាបាល​អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម។ តែ​អរមូន​GLP-1 នៅ​មាន​តួនាទី​សំខាន់​មួយ​ទៀត គឺ​នៅ​ពេល​យើង បរិភោគ​អាហារ​ចូលទៅ ពេញពោះ​ ឆ្អែតក្រពះ អរមូន​នេះ​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ដោយ​ប្រាប់​ឲ្យ​ដឹង​ថា «លែងឃ្លានហើយ»។ បង្កើត​អារម្មណ៍​ថា​ឆ្អែត​ហើយ អរមូន​ទៅ​ពន្យឺត​សកម្មភាព​របស់​ក្រពះ​ទៀត។ អាហារ​ដែល​ក្រពះ​បាន​កិន​រំលាយ​រួច នឹង​ ធ្វើ​ដំណើរ​យ៉ាង​យឺតៗ​ចុះ​ទៅ​ពោះវៀនធំ។ ដំណើរបែបនេះ ជា​ចំណែក​មួយ ដែល​បង្កើន អារម្មណ៍​កាន់តែ​ឆាប់​ឆ្អែត។ ដោយ​យល់​ពី​យន្តការ​របស់​អរមូន​ធម្មជាតិ​នេះ ទើប​គេ​ផលិត​ថ្នាំ មូនចារ៉ូ តម្រង់​ទិស​ដៅ​លើ​ផ្ទាំង​ស៊ីប​ពីរ​របស់​ប្រព័ន្ធ​មេតាបូលិក គឺ​មាន​អំណាច​ត្រួតត្រា​លើ​ការ ផលិត​ជាតិ​ស្ករ ក្នុង​ឈាម​ផង និង បង្អាក់​ចំណង់អាហារ (លែងឃ្លាន)​ផង។ ចុះហេតុអ្វីបានគេនិយាយអំពីថ្នាំនេះច្រើនខ្លាំងម៉្លេះ ? ចំពោះ​អ្នក​មាន​ជំងឺធាត់ជ្រុល ថ្នាំវីហ្កោវី មានប្រសិទ្ធភាព​បញ្ចុះ​ទម្ងន់​បាន​ប្រមាណ​១០%​ក្នុង​ពេល​៤ឆ្នាំ។ មូនចារ៉ូ ដូស​ខ្ពស់ អាច​ស្រក​ទម្ងន់​បាន​ដល់​ទៅ​១៨% ក្នុង​ពេល​តែ​ជាង​មួយ​ឆ្នាំ។ នេះ​
គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា
2026/07/22
ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។ ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃ​អ្នក​ផ្សព្វផ្សាយ ការប្រើប្រាស់​ផលិតផល​សម្អាង ថែស្បែក​បានកើន​ឡើង​ជា​លំដាប់ ទាំង​ចំនួន​អ្នកប្រើប្រាស់ ទាំង​ចំនួន​ផលិតផល​លាប​លើ​ស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង​ បាន​ថែម ជា​បន្ត កាន់​តែ​វែងឡើងៗ។ ទិន្ននាការ​ប្រើ​ផលិតផល​សម្អាង​លាប​លើ​ស្បែក​ ​ច្រើន​មុខ ច្រើន​ប្រភេទ​ មួយ​ហើយ​មួយ​ទៀត​​បន្ត​បន្ទាប់​គ្នា​ ទម្រាំ​ដល់​វគ្គ​ផាត់​ម្សៅ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តាញ​សង្គម​​។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ? នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំង​ពី បុរាណកាល​មក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាង​ស្បែក និង ផលិតផលសម្អាង បែប​កូរ៉េ ក៏ កំពុង​ពេញនិយម​ខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។ នៅប្រទេស​បារាំង ​ស្ត្រីបារាំង​ម្នាក់ៗ​ប្រើ​ផលិតផល​សម្អាងសម្រាប់​លាប​លើ​ស្បែក ដល់​ទៅ ១៦​មុខ ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើតាមការ​សិក្សា​របស់​វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែល​ទើប​ចេញ​សេចក្តី​បំភ្លឺ​យ៉ាង​ជាក់លាក់​ស្តីពី ​ភាព​ប្រឈម នៃ​ការប្រើប្រាស់​ផលិតផល​សម្អាង​ប្រចាំថ្ងៃមក​លើសុខភាព​អ្នកប្រើប្រាស់ ។ ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធ​តែ​មានគុណភាពខ្ពស់ ជា​ផលិតផល​ល្អ ឆ្លងកាត់​ការសិក្សា វិភាគ និង​ធ្វើ​តេស្ត​លើ​ស្បែក។ ប៉ុន្តែ ទោះ​បីជា ការ​រក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយ​នៃ​សុខភាព​មែន ក៏គេ​ត្រូវ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ការ​ប្រើប្រាស់ ផលិតផល​សម្អាង​ច្រើន​មុខ​ពេក អាច​ជា​តំណាង​គ្រោះ​ថ្នាក់ សម្រាប់​ស្បែក សម្រាប់ សុខភាព ជា​ទូទៅទៅ​វិញ​ទេ។ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ស្បែក បាន​ទាញ សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ នៃ​ការ​ប្រើ​ផលិតផល​សម្អាង​ច្រើន​មុខ​ចូល​គ្នា ដោយ​ខ្វះ​ការ យល់​ដឹង អំពី​ប្រតិកម្ម ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​សារធាតុ​គីមី​ក្នុង ផលិតផល​នីមួយៗ បាន​មក​ជួប​គ្នា នៅ​លើ​ស្បែក និង ដោយ​ជឿ​តាម​ពាក្យ​ឃោសនា ឬ រូបភាព​បង្ហោះ បង្ហាញ​របស់​នាងៗ អ្នកផ្សព្វផ្សាយ​លក់​តាម​អ៊ីនធ័រនែត និង influenceurs។ ការ​ថែរក្សា​សម្រស់​ត្រូវ​បាន​គេ​ចាត់​ទុក ជា​ផ្នែក​មួយ​នៃ​សុខភាព។ ដូច្នេះ ការ​ពិគ្រោះ យោបល់ ពី​អ្នក​មាន​ជំនាញ ឬ ជា​គ្រូពេទ្យ​សើស្បែក អាចជា​ការ​ចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ ដែល​ផ្សំ​ឡើង ដោយ​គ្មាន​ការត្រួត​ពិនិត្យ យើង​ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​ពិត មាន​គុណភាព​ខ្ពស់ បាន​ឆ្លងកាត់ការ​ពិសោធន៍​​ត្រឹម​ត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះ​ការ​ឃោសនា​ដ៏​អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជា​សុខភាព ដើម្បី​បញ្ចៀស​គ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណា​ឱ្យបាន​ល្អិតល្អន់​សិន ​មុន​នឹង​ជឿ​តាម​ការផ្សព្វផ្សាយ។  ផលិតផលល្អ ជាផលិតផលមាន​គុណភាព។ ផលិតផល​មាន​គុណភាព​ត្រូវ​ឆ្លង​កាត់​ធ្វើ តេស្ត​លើ​ស្បែក។ ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល ធ្វើ​តេស្ត​លើ​ស្បែក ត្រូវមាន​សំណៅ និងលទ្ធផល​វិភាគ​ច្រើន​នៅ​មន្ទីរពិសោធន៍។ ផលិតផល​សម្អាង​មកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគ​ច្រើន ជា​ផលិតផលល្អ បានឆ្លងកាត់​ការធ្វើ​តេស្ត និង វិភាគ នៅលើ​ស្បែក។ បើជា​ផលិតផល​សម្អាង ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង អាច​ល្អ ព្រោះ​មាន​គ្រឿង​ផ្សំតិច ជា​របស់​ធម្មជាតិ ប៉ុន្តែ​ត្រូវ​​ប្រយ័ត្ន​រឿងរក្សា​ទុក​ដាក់។ នៅក្នុង​ប្រទេស​មា​នអាកាសធាតុ ក្តៅ សើមដូច​នៅ​ស្រុក​ខ្មែរ​ត្រូវ​រក្សា​គ្រឿង​ផ្សំ និង ផលិតផល​សម្រេច​នៅ​ក្នុង​ទី​ត្រជាក់ ទូរ​ទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយ​មិន​ត្រូវ​ក្បួន លើស​បរិមាណ តខុស​សីតុណ្ហភាព​ ផលិតផល​សម្អាង​ដែល​គ្មាន​គុណភាព នឹង​ក្លាយ ជា​អាវុធ​បំផ្លាញ​ដោយធ្វើ ឱ្យ​ស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូច​រនាំង
អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”
2026/07/15
កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់? ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីពីរ ដែល​ត្រូវ​បាន​គេចាត់​ទុក តាំងពី​យូរយារ​មក​ហើយ​​ថា​ជំងឺ​មនុស្ស​ចាស់​ កំពុង​កើន​ឡើង​ជា​លំដាប់​ក្នុង​រង្វង់​​ក្មេង​អាយុ​ពី ១០​ទៅ​១៩​ឆ្នាំ។ ក្រុមគ្រូពេទ្យ​ក៏​សង្កេតឃើញ​ដូច​គ្នា អំពី​កា​រលេច​ឡើង​នៃ​ជំងឺ​​លើស​ជាតិ​ខ្លាញ់ លើស​ឈាម ខ្លាញ់​ក្នុង​​ថ្លើម​ លើ​ក្មេងៗ​នៅ​ត្រឹម​ថ្នាក់​វិទ្យាល័យ។ ​ផលវិបាក​សុខភាព​ មិនមែន​​ពាក់ព័ន្ធ​តែ​លើ​សរីរាង្គបេះដូង និង​ ថ្លើម​ លំពែង​ទេ តែ​ក្មេង​ជំនាន់​ក្រោយ កាន់​តែ​ឆាប់​មាន​បញ្ហា​ភ្នែក​មីញ៉ូប ​ឈឺ​ខ្នង​ឈឺ​ចង្កេះ អស់​កម្លាំង​រ៉ាំរ៉ៃ វិបត្តិ​ដំណេក​ និង​រោគ​ធ្លាក់​ទឹក​ចិត្ត​ទៀត។ តើ​មក​ពី​មូលហេតុ​អ្វី ក្រែង​ថា​​វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប​ជឿនលឿន អាច​ជួយ​មនុស្ស​អោយ​រស់​បាន​យូរ​អាយុវែង​ ក្រចាស់​ឬអមតៈផង​នោះអី? ​បើ​តាម​លទ្ធផល​នៃការ​សិក្សារបស់​ក្រុម​អ្នក​​ស្រាវជ្រាវ​ មូលហេតុ​ដែល​ក្មេង​សម័យ​ថ្មី​​កើត​ជំងឺ​មនុស្ស​ចាស់ គឺ​បណ្តាលមកពី​ភាព​ស្រណុករបស់​មនុស្ស​បច្ចុប្បន្ន ដែល​លែង​សូវ​បញ្ចេញចលនា ​សកម្មភាព​កាយ​សម្បទា​ ខ្លាច​ហត់ ខ្លាច​ពិបាក ចង់​តែ​ស្រួល។ មនុស្ស​ជំនាន់​ថ្មី ចំណាយ​ពេល​វេលា​ អង្គុយ ​តាំងពី​ព្រឹក​ទល់​ល្ងាច។ ក្មេងៗ​ដល់​វ័យ​សិក្សា ទៅ​សាលា​តាំង​ពី ព្រឹក​ទល់​ល្ងាច តាំងពី​ថ្នាក់ទី១​ដល់​ប្រលង​បាក់ឌុប​ ចូល​មហាវិទ្យាល័យ អង្គុយ​រៀន​ក្នុង​ថ្នាក់ អង្គុយ​ធ្វើ​លំហាត់ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ​នៅផ្ទះ ធ្វើ​ដំណើរ​ដោយ​យាន​យន្ត អង្គុយ​ក្នុង​ឡាន ជិះម៉ូតូ ចប់កិច្ចការដល់​ម៉ោង​លេង​ហ្កេម មើល​ទូរស័ព្ទ។ តាម​រយៈ​ការ​រៀប​រាប់​នេះ ក្នុង​មួយ​ថ្ងៃៗ ក្មេង​សម័យ​បច្ចុប្បន្ន​មាន​ពេល​តិច​ណាស់​សម្រាប់​ធ្វើ​ចលនា​។ ភាព​អសកម្ម​​របស់​ក្មេង​ជំទង់​បារាំង​បាន​ឡើង​ដល់​ជាង​៨០%។ លោក Fabrice Chrétien សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឯកទេស​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​នៅ​មន្ទីរពេទ្យ Sainte-Anne Paris Cité ក្រុង​ប៉ារីស និង​នៅ​វិទ្យាស្ថានសាច់ដុំវិទ្យា លោកសាស្ត្រាចារ្យ Pr Raphaël Vialle ប្រធាន​ផ្នែក​វះកាត់​ឆ្អឹង​កុមារ​នៅ មន្ទីរពេទ្យ Armand Trousseau AP-HP ​និង​សកលវិទ្យាល័យ Sorbonne Université បានអះអាង​បញ្ជាក់​ដូច​គ្នា ថា​ ភាព​ស្រណុក​អសកម្ម ជា​ជំនក់ចិត្ត​​របស់យុវវ័យ។ តែភាពខ្ជិល​ចង់​តែ​ស្រណុក តាំងពី​​​​កុមារ​រហូត​ដល់​​ពេញ​វ័យ​ជំទង់់ ជា​បញ្ហា​ដ៏​ធំចម្បង​ណាស់​សម្រាប់​សុខភាព​សាធារណៈ។ ​ប្រៀប​ដូច​ជា​គ្រាប់​បែក ធ្លាក់​មក​មិន​ផ្ទុះភ្លាម តែ​គង់​នឹង​ផ្ទុះ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ក្រោយយ៉ាង​ដូច្នោះ។ ​ខ្ជិល​មិន​បញ្ចេញ​ចលនា​ហើយ​ធាត់ ក្នុង​វ័យ​កុមារ​និង​ក្មេង​ជំទង់ គឺ​ជា​ការ​​ត្រៀម​លក្ខណៈ​មាន​ជំងឺស្ទះ​​ស្លោក​បេះដូង នៅ​ពេល​ចូល​ដល់​វ័យ​ខ្ទង់​សាម។ នេះ​បើ​តាម​ប្រសាសន៍​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ François Carré គ្រូពេទ្យ​ឯកទេស​បេះ​ដូង​នៅមន្ទីរពេទ្យ​ក្រុង​រ៉ែន​ប្រទេស​បារាំង។ ​ដោយ​ជាក់​ស្តែង ​ធម្មជាតិ​មនុស្ស​ជា​ពូជ​ដែលកើត​មក​ សម្រាប់​​បញ្ចេញ​សកម្មភាព ធ្វើ​ចលនា​កាយសម្បទា និង​គ្រប់​សរីរាង្គ។ ដូច្នេះ​ ក្មេង​ត្រូវ​តែ​មាន​សកម្មភាព​ ដើម្បី​ឱ្យ​សរីរាង្គកាយ​ ជាពិសេស​សាច់​ដុំ​ លូត​លាស់​ជា​តាម​ដំណើរ​​ជា​ធម្មតា។ បើ​មិន​ចិញ្ចឹម​បណ្តុះ​សាច់​ដុំ​ឱ្យ​លូតលាស់​ផង តើ​គេ​អាច​នឹង​ពង្រឹង​ប្រមូល​សាច់​ដុំ​បាន​យ៉ាង​ដូចម្តេច​នៅ​ថ្ងៃ​ក្រោយ?! ក្មេង​មាន​អាការៈ​ឈឺ​ចុក​ចាប់​រ៉ាំរ៉ៃ នៅ​ខ្នង​ ចង្កេះ ជង្គង់ កជើង បាតជើង ព្រោះ​តែ​ពួកគេ​ធ្ងន់​ខ្លួន​ពេក ឬ​មិន​សូវ​មាន​សាច់​ដុំ។ នេះ​បើ​តាម​ប្រសាសន៍​បន្ថែម​របស់​លោក សាស្ត្រាចារ្យ​ Fabrice Chrétien ដោយ​លម្អិត​ថា បណ្តុះកម្លាំង​សាច់ដុំ ក្នុង​វ័យ​កុមារ និង​ក្នុង​វ័យ​ជំទង់ ជា​សូចនាករដ៏​ល្អ​ ចង្អុល​បង្ហាញ​អំពី​កំរិត​សុខភាព សម្រាប់​ពេញ​មួយ​ជីវិត។ នៅ​ពេល​កម្លាំង​សាច់ដុំ​ខ្សោយ​ ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង មហារីក និង​ស្លាប់​មុន​អាយុ​ នឹងកើន​ឡើង។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​វាស់​វែង​អំពី​កម្លាំង​សាច់​ដុំ​របស់​កុមារ​បារាំង និង​បង្ហាញ
ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?
2026/07/08
​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ? ដោះ​ចិញ្ជៀន​មិន​ចេញ ពាក់​ស្បែក​ជើង​លែង​​ចូល​ ... ព្រោះ​តែ​​​ប្រអប់​ដៃ​ប្រអប់​ជើង ក​ជើង ឡើង​ហើម​។ ​នេះ​ជា​បាតុភូត​ដែល​​តែង​កើត​ឡើង​ជា​ញឹក​ញាប់​​ នៅ​ពេល​មនុស្ស​យើង​អសកម្ម អង្គុយ​ ឬ​ឈរ​មួយ​កន្លែង​យូរ​ពេក ទើប​ចរន្ត​ឈាម​មិន​អាច​ហូរ​បាន​ស្រួល​។ សាច់​ដុំ​ជើង​ កំភួន​ជើង​ រលាស់​រលា​ល្អ នៅ​ពេល​ណា​មនុស្ស​ធ្វើ​ចលនា​។ បើ​គ្មាន​ចលនា​ ឈាម និង​ជាតិ នឹង​ទៅ​ដក់​ កក​ស្ទះ​ នៅ​តំបន់​ណាមួយ​នៃ​សរីរាង្គកាយ ហើយ​បង្ក​ឱ្យ​មាន​អាការៈ​ប៉ោង ហើម​នៅ​តំបន់​នោះ។ ចំណីអាហារ​ប្រៃ មាន​រសជាតិ​ឆ្ងាញ់​មាត់​ណាស់ ប៉ុន្តែ​ជាតិ​ប្រៃ​ និង​អំបិល​នេះ អាច​ស្រូប​ទប់​ជាតិ​ទឹក​ទុក​ក្នុង​ខ្លួន​​ច្រើន ទើប​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព ហើម​ប៉ោង​ចុង​ដៃ​ចុងជើង។ ​មានផ្ទៃ​ពោះ​ចូល​ដល់​ត្រីមាស​ទីពីរ និង​ទីបី អាច​ជា​មូលហេតុ​នាំ​​ ឱ្យស្ត្រី​ ហើម​ដៃ​ ហើម​ជើង ព្រោះ​ដោយ​កត្តា​អរមូន និង​ដោយ​ទារក​ក្នុង​ផ្ទៃ​មាន​មាឌ​ធំ មាន​ជំហរ​មិន​ស្រួល​ ទៅ​កិន​ប៉ះ​ពាល់​សរសៃ​ឈាម​ ទើប​ឈាម​រត់​មិន​ស្រួល។ សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដៃជើង​ហើម​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ជិត​ដល់​ពេល​ធ្លាក់​រដូវ​ដែរ។ ជា​ចុងក្រោយ​ គឺ​ភាព​ក្តៅ។ ម្រាម​ដៃ ម្រាម​ជើង ប្រអប់​ជើង​ ក​ជើង អាច​ឡើង​ហើម​បាន​នៅ​ពេល​ អាកាសធាតុ​ឡើង​ក្តៅ​។ តើ​​កម្តៅ​ថ្ងៃ​មាន​ពាក់ព័ន្ធអ្វី​នឹង​ការ​ហើម​ដៃ​ហើម​ជើង? នៅ​ពេល​អាកាសធាតុ​​ក្នុង​បរិយាកាស​ ឡើង​ក្តៅ ទោះ​បី​ជា​នៅក្រៅ​ខ្លួន​យើង​ក៏​ដោយ ក៏​ញាណ​ធម្មជាតិ​របស់​មនុស្ស ដឹង​និង​បញ្ចេញ​ប្រតិកម្ម​​ភ្លាម។​ ញាណHipothalamus ​​​នៅលើ​ផ្ទៃ​ស្បែក​​​ជ្រាបដឹង​ភាព​ក្តៅ​ភ្លាម ក៏​បញ្ជូន​ព័ត៌មាន​ទៅប្រាប់​ខួរក្បាល​ ដែលទៅ​​បញ្ជាឱ្យ​ខ្លួន​ប្រាណ​​សម្រប​ខ្លួន​ទៅ​នឹង​សីតុណ្ហភាព​ក្តៅ ដើម្បី​ចាត់​ចែង​កម្តៅ​នៅក្នុង​សរីរាង្គកាយ តាម​រយៈ​​យន្តការ​ចម្បង​ពីរ​​។ ប្រឈម​នឹង​ភាព​ក្តៅ ខ្លួនប្រាណ​បាន​ដើរ​តួ​ជា​ម៉ាស៊ីន​ចាត់​ចែង​សីតុណ្ហភាព ដើម្បី​ការពារ​សរីរាង្គ​សំខាន់ៗ និង​ធានា​រក្សា​កម្តៅ​ក្នុង​ខ្លួន​ ឱ្យ​នៅម្តុំ​​៣៦,៥​អង្សា។ ដើម្បី​បញ្ចុះ​កម្តៅ និង​ ច្រាន​​កម្តៅ​​ចេញ យន្តការ​ទីមួយ គឺឈាម។ ឈាម​ក្តៅ បាន​ទៅ​​ពង្រីក​សរសៃ​ឈាម​តូចៗ​ នៅ​តាម​ផ្ទៃ​ស្បែក​ ដើម្បី​ឱ្យ​កម្តៅ​អាច​​សាយ​ភាយ​ចេញ​តាម​រន្ធ​ស្បែក​បាន​ខ្លះ។ នេះ​ជា​ដំណើរ​ធ្វើ​ឱ្យ​សរសៃ​ឈាម​រីកធំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​យើង​ដើរ​ត្រូវ​ថ្ងៃ ​ក្រោម​​មេឃ​ក្តៅ​ខ្លាំង​ មុខ​និង​ស្បែក​របស់យើង​តែង​ឡើង​ក្រហមនោះ។ ប្រព័ន្ធ​ប្រសាទ​ស្វ័យត​ក៏​ទៅ​ដាស់​បាតុភូត​​មួយ​ទៀត​ ដែល​រឹត​តែ​មាន​ប្រសិទ្ធភាព។ នោះ​គឺ​យន្តការ​ដាស់​ភ្ញោច​​ក្រពេញEccrine ដែល​មាន​តួនាទី​​​ផលិត​​ញើស។ ក្រពេញ​នេះ​មាន​សកម្មភាពជាប់​រហូត តែ​នៅ​ពេល​ជួប​សីតុណ្ហភាព​ក្តៅ​ វា​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង ​​បញ្ចេញ​ញើស​កាន់​តែ​ច្រើន មក​ផ្សើម​ស្បែក​ឱ្យ​ត្រជាក់​។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​មេឃ​ក្តៅ​ យើង​បែក​​​ញើស​។ នេះ​ជា​យន្តការ​ការពារ​សរីរាង្គកាយ។ ប៉ុន្តែ​យន្តការ​ទប់​កម្តៅ​ ​ជា​ធម្មជាតិ​របស់​សរីរាង្គកាយ​នេះ អាច​បង្ក​ផលវិបាក​ ដូច​ជា ខ្លួន​ប្រាណ​បញ្ចេញ​ញើស​ខ្លាំង​ពេក នោះ​យើង​នឹង​មាន​អាការៈ​ខ្សោះ​ជាតិ​ទឹក​ និង​ការ​បាត់​បង់​​ជាតិ​រ៉ែ មាន​ជាអាទិ៍​អំបិល​ សូយ្យូម។ ដូច្នេះ​ត្រូវ​ឧស្សាហ៍​ទទួល​ទាន​​ទឹក និង​បរិភោគ​អាហារ​ជា​បន្លែ​ផ្លែឈើ​ស្រស់។ ចំណែក​ដំណើ​ររីក​សរសៃ​ឈាម​ អាច​ប៉ះពាល់​ដល់​ចរន្ត​ឈាម។ នៅ​ពេល​សរសៃ​ឈាម​រីក​ធំ ឈាម​ពិបាក​រត់​ទៅ​កាន់​​បេះដូង។ សរសៃ​ឈាម​នៅ​ផ្នែក​ខាង​ចុង​អវៈយវៈ​ រង​សម្ពាធ​កាន់​តែ​ខ្លាំង ​ទើប​ធ្វើ​ឱ្យ​មាន​អាការៈ​ហើម​លេច​ឡើង​នៅ​ចុង​ជើង​និងចុង​ដៃ។ បើ​តាម​វេជ្ជបណ្ឌិត Marie-Ange Boulesteix ជំនាញ​ផ្នែក​សរសៃ​ឈាម​ ការ​ហើម​ដៃ​ជើង ដោយ​អាកាសធាតុ​ ច្រើន​តែ​កើត​ឡើង ​នៅ​ពេល​មាន​រលក​កម្តៅ​ខ្លាំង​ដំបូង​ភ្លាម​​ និង​នៅ​ពេល​​ធ្វើ​ដំណើរ​វែង​ ហើយ​ខ្វះ​ជាតិ​ទឹក។ បន្ថែម​ពី​អាការៈ​ហើម​ដៃ​ជើងដោយបាតុភូត​​សរសៃ​ឈាម​រីក​ធំ នៅ​មាន​ករណី​​សរសៃបង្ហូរ​​ជាតិ​ទឹក​រងៃ​​ចុះ​ខ្ស
តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា?
2026/07/02
ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ? ដូង​ក្រអូប ដូងតឿ ដូងភ្លើង ដូង​ខ្ទិះ ... ដូង​មាន​ច្រើន​ប្រភេទ​ណាស់​។ សាច់ ខ្ទិះ ប្រេង របស់​ដូង មិន​ត្រឹម​តែមាន​ឱជារសឆ្ងាញ់​មាត់​​ទេ តែ​ថែម​ទាំងអាច​ផ្តល់​គុណប្រយោជន៍ផ្នែក​អាហារូបត្ថម្ភ​​ច្រើន​​ ​និង ​អត្ថប្រយោជន៍​​ចំពោះ​សុខភាព ដូច​ជា​ប្រេង​ដូង​អាច​ជួយ​ស្បែក និង​សក់​ឱ្យ​រលើប​រលោង​ដុះ​ល្អ ព្រមទាំង​កម្ចាត់​សត្វ​ចៃ​។ សាច់​ដូង​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត​ថ្នាំ​ដុះ​ធ្មេញ​ដើម្បី​ជួយ​ឱ្យ​ធ្មេញ​ស​ល្អ។ សូម្បី​តែ​សម្បក​​ និង​លលាដ​ដូង ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ក្នុង​ផលិតផល​សំអាង​សម្រាប់​ដុះ​ខាត់​លាប​លើ​ស្បែក​ឱ្យ​ទន់​រលោង។​ចំណែក​​​ទឹក​ដូង​ជាប់​ឈ្មោះ​ជា​ភេសជ្ជៈ​ដ៏​ល្អសម្រាប់​សុខភាព​ទៀត​ផង។ គុណសម្បត្តិ​​នៃ​ទឹក​ដូង​ខ្ចី​ចំពោះ​សុខភាពមាន​ច្រើន​ ដោយ​សារ​តែ​សមាសធាតុ​ផ្សំនិ​ង​ជាតិ​​រ៉ែ​​ក្នុង​​ទឹក​ដូង។ ទឹក​ដូង​នៅ​ពេល​ខ្ចី មាន​សមាសធាតុ​ទឹកជាង​​៩០%​ និង​​មិន​សូវ​សម្បូរ​ជាតិ​​វីតាមីន​ និង​អំបិល​ទេ ប៉ុន្តែ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ជា​ច្រើន​ជា​ពិសេស​ ម៉ាញេស្យូម​ និង​ប៉ូតាស្យូម។ មាន​ជាតិ​រ៉ែ​ច្រើន មាន​ន័យ​ថា​ទឹក​ដូច​ជា​ភេសជ្ជៈ​​ដ៏​ល្អ​ នៅ​​ពេលក្តៅ​បែក​ញើស​ខ្លាំង។ នៅពេល​ចេញ​ញើស​​ ដោយ​ហេតុអាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ដោយ​ការ​ប្រឹង​បញ្ចេញ​កម្លាំងកាយ​ធ្វើ​កីឡា​​ សរីរាង្គកាយ​យើង​បាត់​បង់​ជាតិ​ទឹក​ផង និង​ជាតិ​រ៉ែ​ផង​។ ដូច្នេះ​ ទឹក​ដូង​អាច​ជា​ដំណោះ​ស្រាយ​ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​ផ្សើម​សរីរាង្គកាយ​ផង និង​ជួយ​សាច់​ដុំ​​ឱ្យ​ឆាប់​មាន​កម្លាំង​ឡើង​វិញ​ផង។​ វត្តមាន​ដ៏​ច្រើន​នៃ​​ជាតិ​រ៉ែ​ប៉ូតាស្យូម​ បាន​ធ្វើ​ឱ្យ​ភេសជ្ជៈអាល់កាលីន​ដូច​យ៉ាង​ទឹក​ដូង​នេះ ទៅ​ជួយ​ឱ្យ​មាន​លំនឹង​PH​របស់​សរីរាង្គ​។ សរីរាង្គ​គ្មាន​លំនឹង​​ជាតិ​អាស៊ីតក្នុង​ខ្លួន ស្បែក​នឹង​ឡើង​ស្ងួត​រោល​ ឬ​ស្បែក​ឡើង​មុន​ ឆ្អឹង​ឆាប់​ស្ពោត ពុក មាន​វិបត្តិ​ដំណេក​ ឬ​មាន​បញ្ហា​អាល្លែកហ្ស៊ី ... ទឹក​ដូង មិន​អាច​ព្យាបាលរោគា​ដែល​រៀប​រាប់​ខាង​លើ​នេះ​ទេ ប៉ុន្តែ​ទឹក​ដូង​អាច​ចូល​រួម​ចំណែក​ជួយ​ការ​ការ​ពារ​កុំ​ឱ្យ​មាន​ផល​រំខាន​ទាំងអស់​នោះបាន​ខ្លះ។ ជាមួយ​ជាតិ​ប៉ូតាស្យូម​ដ៏​ច្រើន​ ​ទឹក​ដូងអាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​សម្ពាធ​ឈាម​ ពោល​គឺ​ជួយ​ឱ្យ​សរសៃ​ឈាម​បេះ​ដូង​មាន​ដំណើរការ​ល្អ និង​ជួយ​ចាត់​ចែង​​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល​​ល្អ និង​អាក្រក់​ព្រម​ទាំង​ទ្រីក្លីសេរីត​នៅ​ក្នុង​ឈាម​បាន​ទៀត។​ ល្បី​ខ្លាំង​ខាង​ផ្តល់​ជាតិ​ទឹក ទឹក​ដូង​ក៏​មាន​លាក់​សារធាតុ​ចិញ្ចឹម​ដែល​មិនគួរ​មើល​រំលង​ទេ។ បើ​តាមការ​សិក្សា​កាលពី​​ឆ្នាំ​២០០៦ អ្នកស្រាវជ្រាវ​សង្កេត​ឃើញ​ថា​ទឹក​ដូង​ពូជ​ខ្លះ​សម្បូរ​ជីវជាតិ​អាហារូបត្ថម្ភ​ និង​សមាសធាតុ​​ជីវៈ​សកម្ម ជា​ភ្នាក់ងារ​អង់ទី​អុកស៊ីដង់​ដ៏​​មាន​សមត្ថភាពខាង​​កម្ចាត់​ក្រុម​កោសិកា​សេរី​ ដែលជា​ដើម​ហេតុ​នាំ​មាន​ស្ត្រេស និង​ធ្វើ​ឱ្យ​កោសិកាឆាប់​ចាស់​មុន​វ័យ។ ពោល​គឺ​ទឹក​ដូង​ បាន​ពាំនាំ​មកនូវ​ជាតិ​សើម​ផង និង​សារធាតុ​មីក្រូអាហារូបត្ថម្ភ​មាន​សមត្ថភាព​បង្ការ​​ឱ្យ​មាន​សុខភាព​ល្អ​ជា​ទូទៅ។ ទឹក​ដូង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីត​ខ្លាញ់​ម្យ៉ាង​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ វីរ៉ុស និង​ពពួក​ផ្សិត។ ដូច្នេះ​ការ​បរិភោគ​ទឹក​ដូងចូល​ទៅ​ក្នុង​ខ្លួន​ក្នុង​បរិមាណ​ដ៏​ត្រឹម​ត្រូវ​និង​សមរម្យ នឹង​ជួយ​រក្សា​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​មានកម្លាំង​និង​មាន​សមត្ថភាព​រឹង​មាំ​។ ហើយ​បូក​ផ្សំ​នឹង​​ជាតិ​​ទឹក​ដល់​ទៅ​ជិត​៩៦% ទទួល​ទាន​ទឹក​ដូង​ជា​ការ​បង្កើនបរិមាណ​​ទឹក​នោម​ បង្កើន​សកម្មភាព​​​បញ្ចេញ​ចោល​​ ដែល​អាច​ជួយ​កម្ចាត់​ពពួក​មេរោគ​​បាន​ក្នុង​ករណី​មាន​ការ​បង្ករោគ​ រលាក​ផ្លូវ​នោម។ មាន​ន័យ​ថា​ទឹក​ដូង​អាច​ជួយ​តម្រង​នោមឬ? ជួយ​ចម្រោះ​ ជួយ​កំរិត​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ទឹកដូង​គួរ​តែអាច​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​តម្រងនោម ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​អាច​បំភ្លឺ​​ឱ្យ​ឃើញ​អំពី​គុណសម្បត្តិ​នៃ​ទឹក​ដូង​ចំពោះ​តម្រង​នោម​ទេ។ សម
តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ?
2026/06/10
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​ មាន​គ្រប់​ទម្រង់ ជា​គ្រាប់​រលូនទន់ៗ​ថ្លាៗ​ឆ្លុះ​ឃើញ​​ខ្លាញ់ខាង​ក្នុង ថ្នាំ​អាហារ​បន្ថែម​អូមេហ្កា៣ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ និង​​​រីកចម្រុះ​​ដូច​ផ្សិត​ នៅ​តាម​ឱសថស្ថាន ឬ​ផ្សារលក់​វត្ថុ​ធម្មជាតិ-​សីររាង្គ។ ទីផ្សារថ្នាំ​​អូមេហ្កា៣ មាន​តម្លៃ​រាប់​សិបពាន់​លាន​ដុល្លារ​ឯណោះ។ តើ​អូមេហ្កា៣​ជាអ្វី? មុន​ផ្តើម​និយាយ​អំពីថ្នាំអាហារ​អូមេហ្កា៣ គេ​ត្រូវ​ដឹង​ថា អូមេហ្កាជា​អ្វីសិន។ អូមេហ្កា៣ គឺ​ជា​អាស៊ីតអាមីណេ ឬ​អាស៊ីត​​ខ្លាញ់ ដែល​ចាំបាច់​បំផុត​សម្រាប់​ដំណើរ​ការ​និង​ការ​លូត​លាស់​នៃ​សរីរាង្គកាយ​។  អូមេហ្កា៣​ដូច​ជា​អូមេហ្កា៦-៩​ដែរ ស្ថិត​ក្នុង​ចង្កោម​គ្រួសារ​អាស៊ីត​ខ្លាញ់ Polyinsaturé ដែល​មាន​តូនាទីសំខាន់​​ណាស់​ក្នុង​ដំណើររក្សា​លំនឹង​​ជីវគីមី​របស់​ខ្លួន​ប្រាណ ប៉ុន្តែ​សរីរាង្គ​កាយមនុស្ស​​មិន​ចេះ​ផលិត​សារធាតុ​ខ្លាញ់​អូមេហ្កា-៣​នេះ​ដោយ​ខ្លួន​ឯង​ទេ។ ដូច្នេះ​គេ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​បរិភោគ​ចំណីអាហារ​ ដើម្បី​បាន​ជីវជាតិ​អូមេហ្កា៣​មក​ចិញ្ចឹម​សរីរាង្គកាយ។ វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ថា​អាស៊ីខ្លាញ់​អូមេហ្កា៣ ឬ​អូមេហ្កា​៣​ ចាំ​បាច់​ណាស់។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អាស៊ីតខ្លាញ់​ដ៏​ល្អ​ អូមេហ្កា​៣ អាច​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន បន្ថយអាការៈ​រោល​រលាកនៅ​តាម​សន្លាក់ ចូល​រួម​ចំណែក​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ខួរក្បាល​បាន​ល្អ​ ។ អូមេហ្កា៣​ អាច​ជួយ​បេះ​ដូង ពោល​គឺ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះ​ដូងបាន​ទៀត។ អ្នក​វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​ គុណប្រយោជន៍​​នៃ​អូមេហ្កា៣​ ដោយ​សារ​ក្រុម​ជនជាតិភាគ​តិច​រស់​នៅ​លើ​តំបន់ទឹកកក Groenland។ នៅ​ឆ្នាំ​១៩៧០ អ្នក​វិទ្យាសាស្ត្រ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​នៅ​Groenland​ មិន​សូវ​មាន​ជំងឺ​បេះ​ដូង​​ដូច​បណ្តាប្រជាពលរដ្ឋ​នៅលើ​​ទ្វីប​ផ្សេង​ទៀត​នៅលើ​ផែនដី? ពួកគាត់​ក៏​បាន​សិក្សា​​ស្រាវជ្រាវ​ដោយ​ផ្តោតទៅ​លើ​ចំណីអាហារ​ ហើយ​រក​ឃើញ​ថា ​ជនជាតិ​នេះ មាន​របប​-ម្ហូបអាហារ​ ទទួល​ទាន​ត្រី (ប្រភេទ​ត្រី​ខ្លាញ់​ច្រើន)​ ដែល​សម្បូរ​ទៅ​ដោយសារធាតុ​អូមេហ្កា៣​ ជា​ចម្បង​។ ក្រៅ​ពី​មាន​សមត្ថភាព​ជួយ​ការពារ​និង​បង្ការ​គ្រោះ​កើត​ជំងឺ​​​បេះដូង អូមេហ្កា​៣​​ ចាំ​បាច់​ខ្លាំង​សម្រាប់​ខួរក្បាល​និង​ប្រសី​ភ្នែក​ទៀត។ ការ​សិក្សា​ខ្លះ​ បាន​លើក​សរសើរ​អំពី​គុណប្រយោជន៍​នៃ​អូមេហ្កា​ក្នុង​ការ​ទប់​ស្កាត់​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​កោសិកា​ ឥទ្ធិពល​អាក្រក់​នៃ​ស្ត្រេស និង​អាច​ជួយលើក​ទឹក​ចិត្ត​អ្នក​មាន​ជំងឺបាក់​ទឹក​ចិត្ត​ទៀត​ផង។ គុណសម្បត្តិ​នៃ​អូមេហ្កា៣​​មាន​ច្រើន​ណាស់​ ប៉ុន្តែ​មនុស្ស​ទូទៅ​ ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លុប​បរិភោគ​អាហារ​មាន​ជាតិ​អូមេហ្កា៣​មិន​គ្រប់​គ្រាន់ ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោកទេ។ បើ​តាម​ការ​ស្រាវជ្រាវ ៩០%​នៃ​កុមារ​ និង​៦៨%​នៃ​មនុស្ស​ធំ មាន​អូមេហ្កា​៣​ទាប​ជាង​​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃរបស់​សីររាង្គ។​  ​ថ្នាំ​អាហារ​បំប៉ន​​អូមេហ្កា៣​ឬ ​អូមេហ្កា៣​ធម្មជាតិ? ជា​អាស៊ីត​ខ្លាញ់​ដ៏​ចាំបាច់​ព្រោះខ្លួន​ប្រាណ​មនុស្ស​មិន​អាច​ផលិត​ ដោយ​ម្នាក់​ឯងបាន ​​អូមេហ្កា-៣ មានពីរ​ប្រភេទ​នៅក្នុង​ធម្មជាតិ ឬ​​បី​ទម្រង់ គឺ​ អូមេហ្កា៣ ALA ក្នុង​រុក្ខជាតិ ដូច​ជា​ក្នុង​ប្រេង​ផ្កាកុលហ្សា ប្រេងសណ្តែក​ គ្រាប់​ស្វាយចន្ទី អូមេហ្កា​៣ EPA ​មក​ពី​​សមុទ្ទ​ មាន​នៅ​ក្នុង​ត្រី​ខ្លាញ់ ត្រី​រស់​ក្នុង​ទឹក​ត្រជាក់​ខ្លាំង ដូច​ជា​ត្រី​សូម៉ុង ត្រីសាឌីន (ត្រីខប្រអប់) ត្រី​សាបាក់ ត្រីសមុទ្ទ​​ចំហុយ អូមេហ្កា៣ DHA មក​ពី​សមុទ្ទ​ដែរ តែ​មាន​ច្រើន​នៅក្នុង​សារាយ​សមុទ្ទ សរីរាង្គកាយ​មនុស្ស​អាច​បំប្លែង​អូមេហ្កា៣​ក្នុង​ទម្រង់​ជា​ALA ទៅ​ជា​អូមេហ្កា៣​EPA- DHA បាន​ខ្លះ តែ​ក្នុង​កំរិត​តិច​តួច​បំផុត។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ត្រូវ​តែ​ទទួល​ទានត្រី​ខ្លាញ់​ដោយ​ផ្ទាល់​​តែម្តង​ទើប​អាច​ទាញ​ជ
សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?
2026/06/03
សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។ ខុស​ពី​សរីរាង្គ​ចក្ខុ ត្រចៀក​មិន​ចេះ​សម្រាក​ទាល់​តែ​សោះ​។ គេ​មិន​អាច​បិទ​ត្រចៀកឱ្យ​ជិត​ឈឹង​​លែង​ឮ​អ្វី​​ ដូច​បិទ​ភ្នែក​លែង​មើល​ឃើញ​អ្វីទាំងអស់ឡើយ​។ នៅ​ពេល​យប់ ពេល​សំរាន្ត​​លក់​ ​ត្រចៀក​នៅ​តែ​បន្ត​ឮ​សំឡេងដដែល គ្រាន់​តែ​​ពេល​ខ្លះ​សំឡេង​នោះ​មិន​រំខាន​ដល់​ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ​ ដោយ​ជាក់​ស្តែង​ទៅនោះ ​ត្រចៀក​នៅ​តែ​ទទួល​ឮសំឡេង ដែល​អាច​​ប៉ះពាល់ និង​​គំរាម​កំហែង​ច្រើន​ណាស់​ដល់​សុខភាព ផ្លូវ​កាយផង ផ្លូវ​អារម្មណ៍​ផង និង​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ដំណេក​ទៀត។ សំឡេង​និង​ដំណេក សំឡេង​ថ្លង់​រំខាន​​ ជា​​​ប្រភព​នាំ​ឱ្យ​មាន​​វិបត្តិ​ដំណេក ដែល​មនុស្ស​ភាគ​ច្រើន​ មើល​រំលង។ សំឡេង​ឆ្កែព្រុះ មាន់​រងាវ សំឡេង ស៊ីផ្លេ ​ឡាន ម៉ូតូ ​សំឡេង​ម៉ាស៊ីនរោទិ៍​ ខារ៉ាអូខេ សំឡេង​ភ្លេង​ សំឡេង​ក្តូងក្តាំង សំឡេងមនុស្ស​​ឡូឡា​ជជែកគ្នា​ ... សំឡេង​ទាំងអស់​នេះ បាន​​បង្អាក់ និង​រំខាន​ចង្វាក់​ដំណេក​ខ្លាំងណាស់ បើ​ទោះ​បី​ជា​អ្នក​ធ្លាប់​​លែង​ភ្ញាក់​ក៏​ដោយ ក៏​ដំណេក​របស់​អ្នក​គ្មាន​គុណភាព​ដែរ។ នៅ​ពេល​ភ្ញាក់​ឡើង​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​អស់​កម្លាំង​ សំរាន្ត​មិនបានគ្រប់​គ្រាន់ ​មិន​ឆ្អែត​ ជា​ប្រាកដ។​ ដោយ​មូលហេតុ​សំឡេង​នេះ ​ទើប​អ្នក​ធ្វើ​ការ​យប់​សម្រាក​ថ្ងៃច្រើន​តែមាន​​វិបត្តិដំណេក​ និងបញ្ហាសុខភាព​​​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ធម្មតា។ ពាក្យ​​ថា​វិបត្តិ​ដំណេក គឺ​អាច​ជា​អាការៈ​ ៖ -​ ពិបាកឬ​ក្រដេក​លក់​ - ភ្ញាក់​កណ្តាល​យប់​ញយ​ និង​ ភ្ញាក់យូរ​ទម្រាំ​លក់​ទៅវិញ - រយៈ​ពេល​សរុប​​នៃ​ម៉ោង​ដំណេក​ខ្លី​ជាង​ធម្មតា - វដ្ត​ដំណេកប្រែប្រួល ដំណាក់កាល​លង់លក់​និង​ដំណាក់កាលលក់​ស្កប់ស្កល់​យល់​សុបិន្ត​ខ្លី​ តាម​ដំណើរ​ធម្មជាតិ ចង្វាក់​ដំណេក​របស់​មនុស្សប្រៀប​ដូច​ជា​រលក​ឡើង​ចុះ​ៗ និង​វិល​ទៅវិលមក ​​ចំនួន​៤ទៅ​៥​វគ្គ ដែល​ក្នុង​មួយ​វដ្តៗ មាន​រយៈ​ពេល​ប្រមាណ​៩០​នាទី ហើយ​​ចែក​ចេញ​ជា​បី​ដំណាក់កាលធំៗទៀត គឺ​ដំណាក់កាល ​លក់​រលីវៗ ដំណាក់កាល​លង់លក់​ និង​ការ​លក់​ស្កប់ស្កល់យល់​សប្តិយល់​សូង។ នៅពេល​គ្មាន​សំឡេងអ្វីមករំខាន មនុស្ស​នឹង​លង់លក់​ស្កប់​ស្កល់​យល់​សប្តិ​ នៅ​២៦​នាទី​ជាមធ្យម ក្រោយ​ចូលសំរាន្ត។ ផ្ទុយទៅ​វិញ បើ​មាន​សំឡេង ឆ្កែព្រុះ សំឡេង​ឡាន​ សំឡេង​មនុស្សឡូឡា មករំខាន នោះ​គេ​ត្រូវ​ការប្រើ​ពេលដល់​ទៅ ៣៣នាទី​ទៅ​៥៣​នាទី​ជាមធ្យម ទើប​អាចលក់​ដល់​ដំណាក់កាល​ស្កប់ស្កល់​បាន។ សំឡេង​ ត្រឹម​កំរិត៣៥ទៅ​៤០ដេស៊ីបែល តែ​​បី​នាទី​យ៉ាង​ច្រើន ឬខ្លី​ជាងនេះផង នៅ​ដំណាក់កាលលក់រលីវៗ អាចដាស់​អ្នក​កំពុង​ដេក​​ឱ្យ​ភ្ញាក់វិញ​បាន។​ បើ​លក់ចូល​​ដល់​ដំណាក់កាល​លង់ខ្លាំង​និង​ស្កប់ស្កល់ អាំង​តង់​ស៊ីសំឡេង​ពី​៥០​ទៅ ៨០​ដេស៊ីបែល​ ទើប​អាច​ធ្វើ​ឱ្យ​ភ្ញាក់បាន។ សំឡេង​មាន​ច្រើន​ប្រភេទ​និង​កំរិត។ បើ​ជា​សំឡេង​បែប​ស្រទន់ មានទំនុក​ រងំ ថេរ​មិន​ឡើង​ចុះ អាច​ជួយ​បង្កើន​គុណភាព​ដំណេក។​​ ផ្ទុយ​ទៅវិញ​ជា​សំឡេង​ឆូង​ឆាង មួយ​ឆាប​លេច​ឡើង​​នៅ​ដំណាក់កាល​កំពុង​លង់​លក់​ខ្លាំង ជា​ការ​កាត់​ដំណេក​ដាល់​មនុស្ស​ឱ្យ​ភ្ញាក់​ក្រងាង​សើងមម៉ើង នោះ​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​​ខួរក្បាល។ សំឡេង​​កើត​ឡើង​នៅ​ពេល​ទើប​នឹង​លក់ នៅ​ពេល​ជិត​ភ្ញាក់​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ការ​រំខាន​ខ្លាំង​អាក្រក់​បំផុត​នៃ​ដំណេក។ សំឡេង​និង​ផលវិបាក​​ចំពោះសុខភាព ការ​រំខាន​នៃសំឡេងចំពោះ​ដំណេក ​អាចជះ​ផលវិបាក​ភ្លាមៗ ដល់​ជីវិត​រស់នៅ​ប្រចាំ​ និងដល់​សុខភាព​នៅ​ថ្ងៃអនាគត។ ផលវិបាក​ភ្លាមៗ មាន​ដូច​ជា​ ងងោកងងុយ​​នៅ​ពេល​ធ្វើការ នៅសាលា​ ឬនៅ​ពេលបើកបរ។ មាន​អារម្មណ៍​​អស់កម្លាំង​ ហត់ល្វើយ។ ពិបាក​ផ្ចង់អារម្មណ៍​ធ្វើការ រៀនសូត្រ។ មាន​បញ្ហា​ក្នុង​ការសិក្សា និង​ការ​ចងចាំង។ មានអារម្មណ៍​មួរហ្មង និងមាននិន្នាការ​ឆាប់​ខឹង ឬ​ឆេវឆាវ។ ថ្វី​បើការប្រឈមនឹង​សំឡេង​រំខាន​នៅ​ពេល​យប់ ​យូរៗ​ទៅ​ អាចធ្វើ​ឱ្យ​ត្រចៀក​ទម្លាប់​បានមែន ប៉ុន្តែគេត្រូវ​ការ​ប្រើពេលយូរ​ថ្ងៃ និងអាចច្រើន​សប្តាហ៍​ផង ទម្រាំទម្លាប់​នឹងសំឡេង ហើយ​ធ្វើ​ឱ្យ​​គុណភាព​ដំណេក​អាច​ប្រសើរ​ឡើង​បាន​។ ជាង​នេះ​ទៅទៀត ការសិក្សា​បានបង្ហាញ​ឱ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​យើង​អាច​​​ទម្លាប់​នឹងសំឡេង​រំខាន​បាន​ ហើយ​អាច​គេង​លក់​បាន​យ៉ាង​ស្

Podcast reviews

Read នាទីសុខភាពនិងអនាម័យ podcast reviews


5 out of 5
1 reviews

Podcast sponsorship advertising

Start advertising on នាទីសុខភាពនិងអនាម័យ relevant audience podcasts


What do you want to promote?