1494891121
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Advertise on podcast: ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Categories
Country
United States
This podcast has
70 episodes
Language
English
Date created
2020/01/14
Latest episode
2026/11/09
Average duration
13 min.
Release period
1 days

Description

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Unlock ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ podcast


តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់​ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
2026/11/09
រដ្ឋាភិបាលកម្ពុជាកំពុង​​រៀបចំព្រឹត្តិការណ៍​ហ្រ្វង់កូតិចដែលជា​ពិព័រណ៌នវានុវត្តន៍ អមកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹង​​បច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ​ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​សម្រាប់កម្ពុជាក្នុង​​ការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យ​កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសនិយាយភាសាបារាំង។ រីឯអ្នកជំនាញសេដ្ឋកិច្ចវិញ​យល់ឃើញថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំពិព័រណ៍ដ៏ធំមួយនេះ​​៕
អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មី
2026/11/08
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន​ នឹងអាចបង្កើនកិច្ចសហប្រតិបត្តិជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឬសគល់។
តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា?
2026/11/07
ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ  ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ អាចមកពីខ្សែភាពយន្តនេះមានភាពរសើបសម្រាប់ភាគីថៃ និងម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជាចង់រក្សាស្ថានការណ៍ឱ្យស្ងប់ស្ងាត់ ជៀសវាងការប្រឈមមុខដាក់គ្នាសារជាថ្មីនៅតាមព្រំដែន។  តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា?
តើវិស័យទេសចរណ៍កម្ពុជានឹងអាច​ទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
2026/11/06
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើ​ឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែងផ្សព្វផ្សាយផលិតផលទេសចរណ៍របស់ខ្លួនបន្ថែមទៀត រួមទាំងការបង្កើនសមត្ថភាពជំនាញ នៅក្នុងវិស័យនេះផងដែរ៕
អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ?
2026/11/05
លទ្ធផល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​បង្ហាញ​ថា គណបក្ស​សាធារណៈរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ចាញ់​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋ​បាន​បាត់បង់​សំឡេង ទាំង​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា តែ​លោក ត្រាំ​នឹង​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត​ចប់​អាណត្តិ ពោល​ចំនួន ២ឆ្នាំ​ថែម​ទៀត។ តាម​រយៈ​លទ្ធផល​ដែល​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​ពេល​នេះ លោក ត្រាំ នឹង​លែង​មាន​អំណាច​ពេញ​ដៃ​ដើម្បី​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ដូច​មុន​បាន​ទៀត​ឡើយ។ អ្នកតាមដាន​នយោបាយ​កម្ពុជា​ភាគច្រើន​មើល​ឃើញ​ពី​ការ​ប្រែប្រួល​ចំពោះ​ទំនាក់ទំនងកម្ពុជា-អាមេរិក ពិសេស​ទំនាក់ទំនង​រវាង​បុគ្គល និងបុគ្គល​មក​ជា​ទំនាក់ទំនង​រវាង​រដ្ឋ និងរដ្ឋ។
ហេតុ​អ្វី​បណ្ណសារដ្ឋានជាតិ កន្លែង​ថែ​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្តល់​ប្រយោជន៍​ច្រើន
2026/11/04
នៅ​ក្នុង​ពិធីបើក​ពិព័រណ៍ខួប ១០០ឆ្នាំ នៃ​បណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​ថែ​រក្សា និង​ការ​ប្រើប្រាស់​ឯកសារ​ប្រវត្តិសាស្ត្រ​ថា​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការពារ​អត្តសញ្ញាណ និង​តម្លៃជាតិ។ សម្រាប់​លោក ហ៊ុន ម៉ាណែត បណ្ណសារដ្ឋានជាតិ​ជា​កន្លែង​រក្សា​ទុក​មាស​ដែល​មាន​តម្លៃ​ជាង​មាសដុំ​ទៅ​ទៀត។ អ្នកជំនាញ​ផ្នែក​ប្រវត្តិវិទ្យា​នានា​យល់ស្រប​តាម​ការ​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល តែ​ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រក្សា​ទុក និង​ការ​ប្រើប្រាស់​ឯកសារ​ប្រវត្តិសាស្ត្រ​ផង​ដែរ។ ហេតុ​អ្វី​បណ្ណសារជាតិ កន្លែង​ថែ​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេសជាតិ?
អ្វី​ទៅ​ជា​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​ការ​ប្រើ​ទូរស័ព្ទដៃ​របស់​សិស្ស​ក្នុង​ម៉ោង​សិក្
2026/11/03
នៅ​ក្នុង​​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​​នៅ​ខេត្ត​កំពង់ធំ​នា​ព្រឹក​ថ្ងៃ​ទី​​៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦ នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​បាន​ស្នើ​ជា​ថ្មី​ឲ្យ​ថ្នាក់ដឹកនាំ​សាលារៀន ព្រម​ទាំង​គ្រូបង្រៀន​ចាត់​វិធានការ និង​រឹតបន្តឹង​ចំពោះ​សិស្សានុសិស្ស​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុ​ង​ម៉ោង​សិក្សា។ ​លោក ហ៊ុន ម៉ាណែត​លើក​ជា​សញ្ញាអាសន្ន​ថា​ ការ​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុង​ថ្នាក់​ប៉ះពាល់​ទាំង​វិន័យ ​ការ​ផ្តោតអារម្មណ៍​សិក្សា និង​សមត្ថភាព​របស់​សិស្ស។ អ្នក​ជំនាញ​ផ្នែក​សង្គម និង​អប់រំ​នានា​យល់​ថា កម្ពុជា​គួរ​សិក្សា​ និង​យក​គំរូ​តាម​បណ្តាប្រទេស​មួយ​ចំនួន​ដែល​សម្រេច​ហាម​ឃាត់​សិស្ស​មិន​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ម៉ោង​សិក្សា។
អ្វី​ទៅ​ជា​ក្តីរំពឹង​របស់​កម្ពុជា​នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នា​ពេល​
2026/11/02
ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​គ្រោង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នា​ចុង​សប្តាហ៍​ក្រោយ ពោល​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ថា គម្រោង​ទស្សនកិច្ច​នេះ ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា បារំាង​កាន់​តែ​មាន​ភាព​ស្អិតល្មួត​ថែម​ទៀត។ តែ​ក៏​មាន​មតិ​រិះគន់​ថា ទស្សនកិច្ច​របស់​លោក ម៉ាក្រុង​ ធ្វើ​ឡើង​ចំ​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ដំណើរការ​ប្រជាធិបតេយ្យ។ អ្វី​ទៅ​ជា​ក្តីរំពឹង​របស់​កម្ពុជា​នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នា​ពេល​ខាង​មុខ?
តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា?
2026/11/01
រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ ក្នុងខេត្តមួយចំនួនទៀត។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការសង់សំណង់សិល្បៈថ្មីៗ នៅតាមបណ្តាខេត្ត ជាការខិតខំលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស។ តែពួកគេក៏ចង់ឃើញមន្ត្រីរដ្ឋាភិបាលពង្រឹងគុណភាពនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលមានចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ដែរ៕
តើការបង្ហោះទិន្នន័យដែលពលរដ្ឋចូលកាតព្វកិច្ចយោធា អាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?
2026/10/31
ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជាយុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានអង្គភាព និងស្ថាប័នមួយចំនួន យកទៅបង្ហោះចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម។ ទិន្នន័យដែលត្រូវបានផ្សព្វផ្សាយនោះ បានបង្ហាញឈ្មោះ លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ទីតាំងស្នាក់នៅ និងលេខកូដសម្គាល់របស់យុវជនដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា។ ករណីនេះត្រូវបានអ្នកជំនាញបច្ចេកវិទ្យា ព្រមានពីហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពរបស់ម្ចាស់ទិន្នន័យ។ មួយវិញទៀត អ្នកជំនាញក៏ព្រួយបារម្ភដែរថា ការចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់ឯកជនដោយគ្មានការបិទបាំង អាចធ្វើឱ្យព័ត៌មានទាំងនោះ ត្រូវបានជនអនាមិក យកទៅប្រើប្រាស់សម្រាប់ការឆបោក និងក្លែងបន្លំអត្តសញ្ញាណជនរងគ្រោះ។ តើការបង្ហោះទិន្នន័យពលរដ្ឋដែលចូលកាតព្វកិច្ចយោធា ជាសាធារណៈអាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?
តើការបង្ហោះសេវាកម្មផ្លូវភេទតាមបណ្តាញសង្គមនឹងធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរយ៉ាងណា?
2026/10/30
ថ្មីៗនេះ ការបង្ហោះលក់ខ្លួន​ ឬពេស្យាចារ តាមបណ្តាញសង្គម ជាពិសេសតាមតិកតុក បានក្លាយជាការផ្សព្វផ្សាយមួយដ៏ពេញនិយមរបស់អ្នកលក់ទិញសេវាកម្មផ្លូវភេទ។ បញ្ហានេះ បានញ៉ាំងឲ្យអ្នកឃ្លាំមើលនានាទាញការចាប់អារម្មណ៍ អំពីផលប៉ះពាល់ដ៏អវិជ្ជមាននៅក្នុងសង្គមខ្មែរ។ ក្រុមអ្នកតាមដានសង្គម បានជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលករណីនេះ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យរូបភាពនេះរាលដាលពេញបណ្តាញសង្គមនោះឡើយ។
តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey ?
2026/10/29
ថ្មីៗនេះ​ នាវា​ឈ្មោះ Villa Vie Odyssey បាន​សម្រេច​ចិត្ត​ចូលចត និង​បង្ខំ​ឱ្យ​អ្នកដំណើរ​ចុះ​ពី​លើ​នាវា​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោមហេតុផល​អស់​លទ្ធភាព​ផ្គត់ផ្គង់​ប្រេង។ មាន​អ្នកដំណើរ​ទាំងអស់​ចំនួន ២០៣នាក់ ក្នុងនោះ ១៥៩នាក់​ជាជនជាតិអាមេរិក។ ភ្លាមៗ អាជ្ញាធរ​កម្ពុជា​បាន​ចុះ​ទៅ​ជួយ​សម្របសម្រួល​បញ្ហា​នេះ។ គេ​ធា្លប់​បាន​ឃើញ​រូបភាព​ស្រដៀង​នេះ​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ ក្នុង​ឆ្នាំ២០២០ ដែល​កម្ពុជា​បាន​ជួយ​នាវាទេសចរណ៍​ខ្នាតយក្ស MS Westerdam ឲ្យ​ចូលចត​នៅ​ខេត្តព្រះសីហនុ។ អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ខ្លះ​យល់​ឃើញ​ថា ការ​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey ពេល​នេះ​ជា​ឱកាស​វិជ្ជមាន​សម្រាប់​វិស័យទេសចរណ៍ និង​ក៏​ជា​ការ​យក​ចិត្តទុក​ដាក់​ផ្នែក​មនុស្សធម៌​របស់​កម្ពុជា​ដែរ។ តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey?
តើ​ការ​បន្ថែម​ម៉ោង​រៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​ហុច​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ
2026/10/28
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ជា​ថ្មី​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ​ថាសិស្ស​ថ្នាក់បឋមសិក្សា​នឹង​ត្រូវ​រៀន​ចំនួន ៦ម៉ោង ​ក្នុងមួយថ្ងៃ​ ដើម្បី​ឲ្យ​សិស្ស​មាន​លទ្ធភាព​រៀន​បាន​ច្រើន និង​សួរ​គ្រូបាន​ច្រើន​នៅ​ក្នុង​ថ្នាក់។ បើ​តាម​លោក ហ៊ុន ម៉ាណែត ការ​បន្ថែម​ម៉ោង​រៀន​នេះ ​រួម​ចំណែក​កាត់បន្ថយ​ការ​ចំណាយពេល​វេលា​ឥត​ប្រយោជន៍​របស់​សិស្ស។ អ្នក​តាមដាន​វិស័យអប់រំ​នៅ​កម្ពុជា​យល់​ឃើញ​ថា ការ​បន្ថែម​ម៉ោង​បង្រៀន​ជា​រឿង​វិជ្ជមាន តែ​ពួក​គេ​ក៏​ចង់​ឲ្យ​មាន​ការ​បំពាក់​ឧបករណ៍​សិក្សា​ទាន់សម័យ​នៅ​តាម​សាលារៀន និង​ឃើញ​ជីវភាព​គ្រូបង្រៀន​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ដែរ។ តើ​ការ​បន្ថែម​ម៉ោង​រៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​ហុច​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ?
តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?
2026/10/27
គណបក្ស​ភ្លើងទៀន និងគណបក្ស​ឆន្ទៈខ្មែរ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បន្ត​ចង​សម្ព័ន្ធភាព​នឹង​គ្នា។ ចំណែក​អង្គការសង្គមស៊ីវិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​គណបក្សកម្លាំងជាតិ​ដើម្បី​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី។ ក្រុម​អ្នកនយោបាយ​ជំទាស់​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្សប្រឆាំង​នៅ​មុន​ការ​បោះឆ្នោតឃុំ -សង្កាត់​ឈាន​មក​ដល់។ តែ​គណបក្ស​កាន់អំណាច​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ។ តើ​ក្រុម​បក្សប្រឆាំង​ចាប់​ផ្តើម​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​មុន​ការ​បោះឆ្នោត ឬយ៉ាងណា?
តើ​កិច្ចព្រមព្រៀង​សន្តិភាព​គូឡាឡាំពួ​នៅ​តែ​មាន​តម្លៃ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា-ថៃ ដ
2026/10/26
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺ​ជា​ខួបមួយឆ្នាំ​នៃ​ការ​ចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​គូឡា​ឡាំពួ»​រវាងកម្ពុជា និង​ថៃ​នៅ​ប្រទេស​ម៉ាឡេស៊ី។ កាល​ពី​ថ្ងៃទី២៥ តុលា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា​ជា​សមិទ្ធផល​ការទូត​ដ៏​សំខាន់​មួយ​ដែល​កើត​ចេញ​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​ការ​សម្រេចចិត្ត​ច្បាស់លាស់ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ចំពោះ​សន្តិភាព។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រនយោបាយ​បន្ត​មើល​ឃើញ​ពី​សារសំខាន់​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ ព្រោះ​វា​បាន​រួមចំណែក​ដល់​ការ​កសាង​សន្តិភាព​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​កម្ពុជា និង​ថៃ៕

Podcast reviews

Read ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ podcast reviews


0 out of 5
0 reviews

Podcast sponsorship advertising

Start advertising on ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ relevant audience podcasts


What do you want to promote?